" ខ្ញុំកំពុងតែគិតថា Billionaire ដែលសង្ហាព្រមទាំងមានមនុស្សស្រីគៀរជើងដូចជាលោកអាចច្បាស់លាស់ជាមួយក្មេងដូចខ្ញុំបានឬអត់ ? " Billionaire រូបសង្ហាក៏ស្ងាត់លែងមាត់សូម្បីតែស្នាមញញឹមក៏រលុបទៅបាត់ដែរក្រោយពេលលឺសំណួររបស់ ថេយ៉ុង ។ អាចថាវាជាសំណួរចាក់ដោតចិត្តក៏បានដែរសម្រាប់ Billionaire ដូចជានាយ ។
" យើងជំពាក់ចម្លើយសិនបានទេ ឃ្លានណាស់ទៅរកអីញ៊ាំវិញណា " រាងក្រាស់ក៏ប្តូរមកសើចហើយទាញថ្ពាល់របស់រាងតូចលេងតិចៗហាក់ដូចជាក្នាញ់ព្រមទាំងនិយាយបន្លប់គេចវេសចេញអោយឆ្ងាយពីការឆ្លើយសំណួរមួយនេះប៉ុណ្ណោះ ។ មូលហេតុដែលនាយមិនបានឆ្លើយតែថាជំពាក់សិនក៏មិនមែនមកពីមិនច្បាស់លាស់ជាមួយ ថេយ៉ុង ដែរគ្រាន់តែមិនទាន់ច្បាស់ក្នុងចិត្តថាបើឆ្លើយទៅហើយនាយអាចធ្វើបានដូចសម្តីឬក៏អត់ ។
" ជំពាក់ហ្ហេស៎ ដូច្នេះលោកគឺមិនទាន់ច្បាស់ក្នុងចិត្តទេមែនទែ Billionaire ? "
" ចោរតូចតើគិតច្រើនពីរឿងអស់ហ្នឹងធ្វើអីទៅហ្ហឹម៎ ឈប់គិតទៀតទៅនាំតែឈឺក្បាលទេ " ជុងហ្គុក និយាយប្រាប់ដោយសំឡេងផ្អែមព្រមទាំងប្រគល់ស្នាមញញឹមផ្អែមល្ហែមអោយរាងតូចដូចគ្នា ។ អតីតកាលជាអតីតកាល ចំណែកឯអនាគតក៏ជារឿងអនាគតដែរកុំទាន់គិតសិនអីសំខាន់គិតរឿងបច្ចុប្បន្នវិញមិនល្អទេហ្ហ៎ ?
" ខ្ញុំមិនគិតមិនបានទេ " ថេយ៉ុង ក៏តប មែនហើយគេមិនគិតគឺមិនបានពិតមែនពីរឿងអស់ទាំងនេះវាហាក់ជារឿងងាយៗសម្រាប់មនុស្សមានជម្រើសច្រើននិងមានអ្វីៗគ្រប់យ៉ាងដូចជា Billionaire Jeon តែវាមិនងាយនោះឡើយសម្រាប់ចោរតូចដូចជាគេ ។ ត្បិតថាគេនៅក្មេងមិនទាន់ដឹងរឿងមនុស្សធំអស់មែន មាននាយស្រឡាញ់ពេញចិត្តព្រមទាំងផ្តល់អ្វីៗអោយសព្វគ្រប់ក៏ពិតមែនប៉ុន្តែគេហាមចិត្តហាមខួរក្បាលមិនអោយគិតមិនអោយខ្លាចមិនបានដូចគ្នា ។ ពេលនេះនាយស្រឡាញ់ពេញចិត្តងប់ងល់ជាមួយវាមិនអីទេតែចុះបើថ្ងៃមួយនាយធុញទ្រាន់ក្មេងពូកែងរងក់រករឿងច្រើនដូចជាគេវិញនោះតើនាយនឹងទាត់គេចោលដែរទេ ? ហើយជីវិតគេនឹងទៅជាបែបណាទៅ ?
" ចោរតូច ..... "
" បង្អែមទោះឆ្ងាញ់យ៉ាងណាបើញ៊ាំដដែលៗក៏គេធុញហើយណាយដដែល " ថេយ៉ុង និយាយមួយប្រយោគហើយក៏បែរមុខសម្លឹងមើលទៅបង្អួយដែរបើកចំហរចោលនោះចោលក្រសែរភ្នែកសម្លឹងទម្លុះមើលទៅឆ្ងាយជាមួយការគិតជាច្រើនលាយឡំគ្នាជាមួយអារម្មណ៍ច្របូកច្របល់ ។