" វាគឺបានស្រាប់ហើយ " ជុងហ្គុក និយាយយ៉ាងងាយព្រមទាំងញញឹមដាក់ ផ្លរៀ នាងក៏ញញឹមតបយ៉ាងស្រស់ដាក់នាយវិញចំណែកឯ ថេយ៉ុង វិញគឺមិនបានញញឹមជាមួយអ្នកទាំងពីរនោះទេ ។ បេះដូងគេលោតញាប់ស្ទើរតែផ្ទុះចេញមកពីក្នុងទ្រូង វាមិនមែនព្រោះរំភើបប៉ុន្តែព្រោះកំពុងខឹងលោក Billionaire យ៉ាងខ្លាំង ។ វាក៏មិនមែនតែខឹងនាយមួយមុខទេថែមទាំងមានអារម្មណ៍ថាឈឺស្អីក៏មិនដឹងដែរដឹងតែវាគឺថប់ៗពិបាកដកដង្ហើមស្រៀវៗក្នុងទ្រូងហើយក៏ចុកអួលៗរហូតគេស្រក់ទឹកភ្នែកចេញមក ។
" អួយយយ៎.... " ថេយ៉ុង ស្រែកហើយរត់ស្ទុះចេញពីផើងផ្កាទាំងទឹកភ្នែកសស្រាក់ ឈឺចិត្តជាមួយលោក Billionaire Jeon ហើយត្រូវបានសត្វល្អិតស្អីមិនដឹងមកខាំទៀតពិតជាឈឺទាំងកាយទាំងចិត្តមែនហើយ ។
" ចោរតូច កើតអីហ្នឹង ??? " Billionaire រូបសង្ហាអស់អារម្មណ៍ចង់បញ្ឈឺក្មេងហើយក៏ច្រាន ផ្លរៀ ចេញព្រមទាំងរហ័សចូលទៅមើល ថេយ៉ុង ដោយការបារម្ភយ៉ាងខ្លាំង ។
" ឈឺណាស់ " ថេយ៉ុង ពេបមាត់ទឹកភ្នែកទឹកសំបោរព្រមទាំងអង្អែលដៃដែលសត្វល្អិតខាំហើយ ជុងហ្គុក ក៏ស្រវាមើលទើបឃើញថាឡើងកន្ទួលក្រហមបាត់ទៅហើយ ។
" ក្មេងបម្រើថ្មីមែនទេលោក Jeon មុខសាបគ្មានជាតិជៅសោះហើយ " ផ្លរៀ ដើរចូលមកអោបដើមដៃមាំរបស់ Billionaire Jeon ព្រមទាំងសម្លឹងមើលទៅ ថេយ៉ុង ដោយខ្សែភ្នែកមើលងាយ ។
" នាងនិយាយថាម៉េច ? " រាងសង្ហាប្រែទឹកមុខទៅជាមាំកាចយ៉ាងរហ័សហើយទើបងាកទៅសួរនាងដោយសំឡេងមាំ ។
" គឺ--- "
" មែនហើយ Billionaire ខ្ញុំមានមុខសាបគ្មានជាតិជៅពិតមែន " ថេយ៉ុង ញញឹមខ្សោះមុននឹងនិយាយជាមួយ ជុងហ្គុក ដោយសំឡេងអន់ចិត្តអន់ថ្លើមប្រាប់មិនត្រូវ ។ ហើយពេលបានឃើញចោរតូចទៅជាបែបនេះបេះដូងរបស់ Billionaire Jeon ក៏ជ្រុះវឹបធ្លាក់ដល់កែងជើង ។ សារភាពថាដំបូងនាយគ្រាន់តែចង់និយាយញ៉ោះបញ្ឈឺគេលេងប៉ុណ្ណោះប៉ុន្តែគ្មានគំនិតឬបំណងដែលចង់អោយមានរឿងកើតឡើងដូច្នេះនោះទេ ។ រាងតូចរបេះដៃមាំរបស់ ជុងហ្គុក ចេញហើយទើបរត់ទៅខាងលើបាត់ទៅទាំងទឹកភ្នែកសស្រាក់ ។