Episode 04 : វ៉ាយយ៎...ចៃដន្យណាស់ចោរតូច
ថេយ៉ុង គេចពី ជុងហ្គុក មកបានយ៉ាងវេទនាហើយក៏មិនបានទៅណាក្រៅពីផ្ទះរបស់គេនោះឡើយ ។
សព្វថ្ងៃគេរស់នៅជាមួយម៉ាក់ចុងម្នាក់ ប៉ានិងម៉ាក់របស់គេមិននៅលើលោកនេះចាំមើលថែគេទៀតនោះឡើយ ប៉ុន្តែគាត់ក៏ដាច់ចិត្តទៅចោលគេទុកអោយគេរស់នៅក្រោមការមើលថែរបស់ម៉ាក់ចុង ។ ប៉ុន្តែទោះបីជាមាននាមត្រឹមម៉ាក់ចុងក៏ពិតមែនក៏ដោយ ប៉ុន្តែគាត់គឺស្រឡាញ់ ថេយ៉ុង ដូចជាកូនបង្កើតយ៉ាងអ៊ីចឹង ។
ក្រាកក៎...
" ថេយ៍ កូនទើបមកពីណាហ្នឹង ហេតុអ្វីមានសភាពបែបនេះ ? " គ្រាន់តែឃើញ ថេយ៉ុង បើកទ្វារចូលមកភ្លាមអ្នកដែលមាននាមជាម៉ាក់ចុងក៏ស្ទុះយ៉ាងប្រញាប់ទៅរកគេ ហើយមិនទាន់ទាំងទទួលបានចម្លើយទីមួយផងគាត់ក៏ប្រញាប់សួរគេបន្តភ្លាមៗដោយក្តីបារម្ភបន្ទាប់ពីឃើញសភាពរបស់ ថេយ៉ុង ហាក់ដូចជាទើបតែមកពីធ្វើសង្គ្រាម ។ [ ហ្នឹងហើយទើបមកពីធ្វើសង្រ្គាមលើគ្រែហើយម៉ាក់:( ... ]" គឺកូនមិនបានកើតអ្វីធ្ងន់ទេម៉ាក់កុំបារម្ភពីកូនអីណា " ដោយសារមិនចង់ឃើញគាត់ពិបាកចិត្ត ថេយ៉ុង ក៏សម្រេចចិត្តលាក់បាំងរឿងដែលគេទើបតែជួបទៅគាត់ ។
" កូនច្បាស់ហើយមែនទេថាមិនអីនោះ ? " គាត់ក៏នៅតែមិនអស់ចិត្តសោះ ទោះបី ថេយ៉ុង មាត់គេថាមិនអីក៏ដោយប៉ុន្តែកូនបែរជាយល់ថាវាគឺមិនមែនបែបនោះទៅវិញ ។
" បាទកូនអូខេពិតមែន ម៉ាក់ឆាប់ទៅសម្រាន្តទៅវិញនេះយប់ហើយ កូនសុំទៅងូតទឹកសិន "
" កូនញ៊ាំអីហើយនៅ ? អោយម៉ាក់ទៅកម្តៅម្ហូបសារថ្មីអោយទេ ? "
" មិនអីទេម៉ាក់ កូនញ៊ាំនៅ Studio ជាមួយក្រុមការងាររួចហើយ " លឺបែបនោះហើយគាត់ក៏ងក់ក្បាលតិចៗទើបដាច់ចិត្តចូលទៅគេង ។ គាត់ដឹងថា ថេយ៉ុង មិនមែនគ្មានរឿងអ្វីទេ ប៉ុន្តែគាត់ដឹងពីចរិតរបស់គេថាបើគេមិនចង់និយាយទៅហើយនោះទោះសួរឬបង្ខំដល់ស្លាប់ក៏គេមិននិយាយដដែលហ្នឹង ។
មកដល់ចំណុចនេះគឺបង្ហាញពីសមាសភាពរបស់ ថេយ៉ុង ហើយ ។ ត្បិតថាវ៏យទើបតែ១៨ឆ្នាំក៏ពិតមែនក៏ដោយប៉ុន្តែគេរៀនចប់ថ្នាក់បាត់ទៅហើយ នៅឡើយតែចូលសកលវិទ្យាល័យនោះទេ ហើយរាល់ថ្ងៃគេធ្វើការនៅក្នុងក្រុមហ៊ុនថតកុនមួយកន្លែងដែលមានតួនាទីជាអ្នករៀបចំតុងតែងខ្លួនអោយតួឯក ។ សំណាងល្អមែនទែនលើកនេះតួឯកគឺជាមិត្តរបស់គេ ដូច្នេះហើយមិនសូវជាពិបាកអីប៉ុន្មានទេ ខុសពីតួុឯកមុនៗដែលខ្មើតចរិតឡើងមួយបេន ។ ត្រង់នេះគឺសូមលួចបង្ហើបអោយបានដឹងបន្តិចទៅចុះណាការដែលគិតថាសំណាងដែលគេទទួលបាននេះក៏អាចបង្កប់នូវសំណាងអាក្រក់បន្តិចដែរ...