Skip
បន្ទាប់ពីញ៊ាំអាហារពេលល្ងាចដែល ថេយ៉ុង ជាអ្នកធ្វើហើយ Billionaire រូបសង្ហាក៏ទាញលេបថប់មកមើលកាងារបន្តិចតែក៏ឃើញសារដែលអ្នកម៉ាក់របស់គេផ្ញើរតាមជីម៊ែលមកមុននឹងដកដង្ហើមធំមួយហឿបទើបចុចចូលមើល ។< ម៉ាក់មិនខ្វល់ទេរឿងកូនជាមួយក្មេងនោះ ប៉ុន្តែយ៉ាងណាក៏កូនត្រូវតែរៀបការជាមួយក្មួយ អុីលីហ្សា ដែរ > គ្រាន់តែអានសារចប់ ជុងហ្គុក ក៏បិទលេបថប់ទុកមុននឹងផ្អែកខ្លួនមាំនិងសាឡុងដោយលើបាតដៃមកច្បូតលើផ្ទៃមុខសង្ហាទាំងតបប្រម៉ល់និងល្វីងខួរ ។ គ្មានអ្នកណាគេដឹងឡើងថានាយមានម៉ាក់នោះព្រោះតាំងពីដើមមកគាត់មិនដែលបង្ហាញមុខ គ្រាន់តែកើតគេភ្លាមក៏ទៅនៅប្រទេសក្រៅបាត់ទុកអោយគេនៅជាមួយលោកតា សូម្បីតែថ្ងៃដែលលោកតាស្លាប់គាត់ក៏មិនមកដូចគ្នាដោយលើសយកលេសថាកាងាររវល់ដកខ្លួនមិនរួច ហើយពេលនេះក៏មកចាត់ចែងរឿងគូគ្រងរបស់គេថែមទៀត ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយគេក៏មិនធ្វើតាមគាត់ដូចគ្នា គ្រាន់តែរឿងមុខជំនួញការងារហេតុអ្វីត្រូវអូសគេអោយទៅពាក់ព័ន្ធដែរ បើគាត់ចង់គេនឹងទុកអោយគាត់រៀបការដោយខ្លួនឯងចុះ ។
" កំពុងតែគិតអីហ្នឹង ? " ថេយ៉ុង សួរឡើងទាំងលូកដៃស្រឡូនមកអោប.ករបស់ Billionaire រូបសង្ហាពីខាងក្រោយព្រមទាំងឆ្លៀតថើបថ្ពាល់នាយមួយខ្សឺតដូចគ្នា ។
" មិនបានគិតអីទេ ប៉ុន្តែសុខមកថើបបារីបែបនេះមានអីចង់សុំមែនទេ ?? " ជុងហ្គុក ញញឹមស្រាលប្រកែកតបជាមួយសំណួររបស់រាងតូចមុននឹងក្រឡេកមុខទៅសួរគេវិញទើបបានឃើញថាចោរតូចសំណព្វចិត្តកំពុងតែញញឹមយ៉ាងក្បួចតែម្តង ច្បាស់ណាស់ថានាយគិតគឺត្រូវហើយ ។
" គឺស្ត្របឺរីចង់បបួលបារីទៅលេងអ្នកម៉ាក់នៅថ្ងៃអាទិត្យបានទេ នឹកអ្នកម៉ាក់ណាស់ ណាមួយម៉ាក់ខលមកប្រាប់ថាចង់ជួបបារីដូចគ្នា " រាងតូចប្រាប់ទាំងដៃស្រឡូនបំពាក់ជាប់លើ.ករបស់រាងក្រាស់ដូចដើម រីឯ Billionaire រូបសង្ហាកាលបើបានលឺរាងតូចរៀបរាប់ប្រាប់ហើយនាយក៏ងក់ក្បាលតិចៗមុននឹងតបទៅវិញជាមួយចម្លើយដែលធ្វើអោយស្ត្របឺរីរបស់នាយសប្បាយចិត្តយ៉ាងខ្លាំង ។