ផ្ដើមរឿង

660 16 0
                                    

   /ប្រទេសអង់គ្លេស ទីក្រុងឡុង/

   វី...វ៉រៗៗ!

   ឡានពេលបានបើកយ៉ាងប្រញាប់បោះពួយលឿនស្លេវទៅកាន់មន្ទីពេទ្យរាជវង្សនៃត្រកូល ហ្រ្វីសុីខល

   «ហ្វីន! បុត្រកុំបំភ័យមាតាណាហ្វីន! ហុឹកៗ! ហុឹក» សំលេងស្រែកយំសឹងតែគាំងទៅហើយ ព្រះនាងដេរ៉ូស្សារន្ធត់ចិត្តយ៉ាងខ្លាំងខណៈដែលឃើញព្រះនាងតូចហ្វីននី ក្នុងសភាពគួរឲ្យសង្វេគជាទីបំផុត ខ្លួនប្រាណពេញដោយរបួស
   «ព្រះនាងសូមទ្រង់រង់ចាំនៅខាងក្រៅសិន» គ្រូពេទ្យឃាត់ទ្រង់មិនឲ្យចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ ស្របពេលនោះព្រះអង្គជេកសិននិងរាជទាយាទនីគីក៏មកដល់
   «រ៉ូស្សា»
   «ម្ចាស់មីង»
  «ម្ចាស់បង» ទ្រង់ឃើញជេកសិនភ្លាមក៏ស្ទុះមកឱបទ្រង់ហើយយំយកមួយទំហឹងតែម្ដង
  «ហ្វីន! ហ្វីននី ហុឹក... ហុឹក»
  «កុំខ្លាចៗ ស្ងប់អារម្មណ៍ហ្វីននីនឹងមិនអីទេ» ជេកសិនតបការឱបអង្អែលខ្នងស្រីតូចថ្នមៗ ជាការលួងលោម
  «មែនហើយម្ចាស់មីង កុំបារម្ភអីម្ចាស់អូនហ្វីននីនឹងមិនមានអ្វីកើតឡើងឡើយ» នីគីក៏ជួយនិយាយលួងលោមស្រីតូចដូចគ្នា
  «សូមព្រះជាម្ចាស់ជួយថែររក្សាបុត្រីខ្ញុំម្ចាស់ផង» ដេរ៉ូស្សាប្រលេងការឱបហើយបិទភ្នែកដើម្បីអធិដ្ឋានបួងសួងសង្ឃឹមថាព្រះជាម្ចាស់មេត្តាអាណិតផ្ដល់អភីនិហារដល់បុត្រីរបស់ទ្រង់

    ពេលវេលា 2 ម៉ោងបានកន្លងផុតទៅភ្លើងបន្ទប់សង្រ្គោះបន្ទាន់ក៏បានបិទក្រុមគ្រូពេទ្យក៏ចេញមក ដេរ៉ូស្សាប្រញាប់រត់ទៅសួរដោយអន្ទះសារ

    «គ្រូពេទ្យបុត្រយើងយ៉ាងមិចហើយ»
    «ក្រាបទូលព្រះនាង ព្រះនាងតូចហ្វីននី ផុតគ្រោះថ្នាក់ហើយ តែ...» លោកគ្រូពេទ្យហាក់មានទឹកមុខមិនសូវល្អសោះដោយធ្វើឲ្យដេរ៉ូហ្សាមានអាការៈព្រួយបារម្ភរឹតតែខ្លាំង
    «តែយ៉ាងមិចលោកឆាប់និយាយមក»
    «ជម្ងឺមហារីកខួរឆ្អឹងរបស់ព្រះនាងតូចបានឈានដល់ដំណាក់កាលចុងក្រោយហើយបើមិនឆាប់វះកាត់ទេធនាថាទ្រង់រស់មិនដល់ 3 ខែនោះទេ»
   «មហារីកខួរឆ្អឹង? បានន័យថាមិច ហ្វីននី! ហ្វីននី... មិនពិតទេ... លោក... លោកឆាប់ធ្វើការវះកាត់ទៅ» ដេរ៉ូស្សាចាប់ដៃគ្រូពេទ្យអន្រួន
   «ការវះកាត់ត្រូវការខួរឆ្អឹងដ៏សាកសម ហើយខួរឆ្អឹងនេះមានតែបិតាបង្កើតរបស់ព្រះនាងហ្វីននីទេទើបអាចជួយទ្រង់បាន» គ្រាន់តែលឺបែបនេះគ្រប់គ្នាបាញ់ក្រសែរភ្នែកទៅព្រះអង្គជេកសិនមានតែព្រះនាងដេរ៉ូស្សាប៉ុណ្ណោះដែលគាំងឆឹងដូចមនុស្សគ្មានព្រលឹងចឹង
   «កុំមើលយើង យើងមិនមែនបិតាបង្កើតរបស់ហ្វីននីទេ» ជេកសិនប្រើក្រសែរភ្នែកបដិសេដ ហើយសម្លឹងមើលទៅដេរ៉ូស្សាវិញដែលកំពុងតែច្របូកច្របល់
   «ខ្ញុំ ខ្ញុំនឹងទៅរកគេ ម្ចាស់បងមើលហ្វីននីផង» មិនចាំឲ្យម្ចាស់បងឆ្លើយតបព្រះនាងដេរ៉ូហ្សាក៏យាងចេញទៅបាត់
   «ម្ចាស់ពូបិតាបង្កើតរបស់ម្ចាស់អូនហ្វីននីជាអ្នកណា» នីគីងាកមកសួរនាំពីព្រះអង្គជេកសិន តែទ្រង់បែរជាដកដង្ហើមធំដើរចេញមិនតបនឹងសំណួររបស់ម្ចាស់ក្មួយឡើយ

ភ្លើងស្នេហ៍ឬស្យា (SS5)Where stories live. Discover now