ភាគទី ០៧

88 6 1
                                    

    មៃលីដឹងខ្លួនឡើងវិញក៏ឃើញថាខ្លួននៅក្នុងបន្ទប់មួយវាស្អាតខ្លាំងណាស់ពេលលើកដៃប៉ះខ្លួនក៏ឃើញថាសំលៀកបំពាក់ត្រូវគេប្ដូរហើយ
    «ខ្ញុំឲ្យអ្នកបំរើសស្រីប្ដូរឲ្យនាងទេ»
    «អ៎! ចាស...» មៃលីធ្វើមុខស្លើរៗ ណាមជូនធ្វើខ្លួនមិនសូវខ្វល់នាយកាន់ថេបប្ល៊ែកមួយដើរទៅអង្គុយលើសាឡុងយ៉ាងព្រងើយ
    «សុំទោសដែលរំខានសិស្សច្បង»
    «បើអស់អីហើយទៅវិញទៅ»
    «ហាស៎! សិស្សច្បងខ្ញុំ....» នាងតូចអស់និយាយនេះខំឲ្យដៃហើយនៅមិនខ្វល់ពីគេទៀតបងប្អូនគេនេះគិតអី
    «មានរឿងអីទៀតឬ?»
    «សិស្សច្បងមិនចាំខ្ញុំទេឬ ពួកយើងរៀនសកលវិទ្យាល័យជាមួយគ្នាណា មិចបងភ្លេចលីលីទៅកើត» និយាយដល់ឈ្មោះលីៗណាមជូនក៏ព្រូសកាហ្វេចេញមកវិញអស់
    «ជានាង? អូ! នាងល្អិតបែកគ្នាប៉ុន្មានឆ្នាំនាងប្លែកច្រើនណាស់ មើលសឹងមិនស្គាល់នេះមកដើរលេងដែរឬ?»
    «ចាស! មិននឹកស្មានថាបានជួបសិស្សច្បងសោះ» មៃលីនិយាយយ៉ាងសប្បាយចិត្ត
    «ហើយប្រាប់បានអត់ថាមានរឿងអីកើតឡើងមិចក៏ទទឹកខ្លួនជោគចឹង»
    «ខ្ញុំមិនប្រយ័ត្ន....»
    «គឺខ្ញុំធ្វើឲ្យនាងធ្លាក់ទឹកនឹងណា!» ហូស៊ុកដើរមកនិយាយកាត់នាងតូចដោយទឹកមុខស្មើរ គ្រាន់តែឃើញវត្តមានរបស់នាយមៃលីសឹងតែស្ទុះហក់ទៅវាយផ្ទប់ជញ្ជាំងទេតែដោយសារណាមជូននៅក្បែរខ្លាចបែកការនាងក៏ប្រឹងសំដែងធ្វើជាស្រីទន់ភ្លន់ ហូស៊ុកឃើញចឹងសែនជ្រេញក្នុងចិត្ត
    «ឆឺស! ពូកែរសំដែងបែបនេះមិនទៅធ្វើជាតារាទៅមកធ្វើប៉ូលីធ្វើអីម៉ាដាម ជុង?» នាងតូចគាំងដូចគល់ឈើក្នុងចិត្តភ័យខ្លាចនិងងើយឆ្ងល់ថាមិចក៏ហូស៊ុកដឹងថាខ្លួនជាប៉ូលីនេះគេខំលាក់បាំងមកជិតល្អណាស់
    «មៃលី! នាងជា...»
    «ទេ! ៗ បងកុំស្ដាប់អាបុិកនឹងនិយាយផ្ដេសផ្ដាស់ នែ! លោកនេះចង់និយាយពីស្អី?»
    «និយាយស្អីដឹងខ្លួនឯងហើយ បងជូន! ខ្ញុំមានការចង់និយាយជាមួយបង» មៃលី ស្លេកមុខពេលហូស៊ុកស្នើរនិយាយគ្នាជាមួយណាមជូនតែពីរនាក់
    «សម្រាកស្រួលខ្លួនបន្ដិចចាំចាកចេញ» ណាមជូនញញឹមបន្ដិចហើយក៏ចាកចេញទៅជាមួយហូស៊ុក នាងតូចចង់ទៅតាមតែកូនចៅរបស់ណាមជូនឃាត់

    ហូស៊ុកនាំណាមជូនដើរមកឆ្ងាយបន្ដិចទើបងាកមកនិយាយជាមួយនឹងបងខ្លួន
    «បងអត់ចាប់អារម្មណ៍សោះម៉ង់អី?»
    «រឿងអី?»
    «ស្រីម្នាក់នោះជាប៉ូលីសណា?»
    «ហើយវាយ៉ាងមិច?» ណាមជូនតបដោយទឹកមុខស្មើៗហាក់មិនខ្វល់អីបន្ដិចសោះឡើយ
    «បងដឹងឬ?»
    «យើងមិនល្ងង់ទេ»
    «ចុះមិចបានបងធ្វើខ្លួនធម្មតាបែបនេះ?»
    «ក៏ដោយសារតែយើងចង់ដឹងថាប៉ូលីសស្រីម្នាក់នោះមានបំណងអី?»
    «បំណងមកចាប់បងចូលគុកពីបទធ្វើឃាតព្រះអង្គវីលាមនឹងហើយ» ហូស៊ុកបោះសំដីនិយាយចំៗ ធ្វើឲ្យណាមជូនគាំងមួយសារៗដែរនឹងណា តែបន្ដិចក្រោយមកអ្នកជាបងក៏សើចនឹងទឹកមុខបែបប្រាកដប្រជារបស់ហូស៊ុក
    «ហាស៎ៗ មិននឹកស្មានថាខ្មោចព្រានដូចឯងចេះប្រាកដប្រជាបែបនេះពីកាល»
    «បងនៅសើចទៀតមិនខ្លាចជាប់គុកទេ ខ្ញុំខំបារម្ភពីបងទុកស្រីខ្ញុំចោលមករកបងណា ពេលវេលាខ្ញុំមានតម្លៃមិនមែនចេះតែចាញផ្ដេសផ្ដាស់ទេ» ហូស៊ុកហួសចិត្តនឹងបងប្រុសគេខំបារម្ភបែរជាមកសើចចំអកគេទៅវិញ
    «បងសុំទោស ធ្វើលែងទេងាយឯណាបានញ៉ោះគីម ហូស៊ុកកំពូលព្រាននារីនោះ»
    «ឈប់និយាយជាមួយបងហើយក្បាលអ្នកណាសក់អ្នកនឹងហើយ»
    «ហេ! ឈប់សិនបានៗបងខុស ពេញចិត្តនូវ» ណាមជូនចាប់ដៃប្អូននិយាយលួង
    «លើកលែងឲ្យបងចុះ»
    «មានអីនិយាយជាមួយបងឬ? មើលទៅឯងដូចជាមានអ្វីលាក់បាំង?»
    «មុននឹងប្រាប់ បងឆ្លើយសិនមកបងជាអ្នកធ្វើឃាតព្រះអង្គវីលាមឬ?» ហូស៊ុកប្រើក្រសែរភ្នែកមុតសម្លឹងមើលទៅបងប្រុស
     «បង!»
     «និយាយឲ្យត្រង់មក»
     «អត់ទេ!» ណាមជូនឆ្លើយតបទាំងមិនស្ទាក់ស្ទើរ
     «ចឹងថ្ងៃនោះមានរឿងអីកើតឡើង?»
     «ដំបូងបងខឹងណាស់បងពិតជាមានបំណងចង់ធ្វើឃាតទ្រង់មែនតែ តាមពិតទៅបងអត់ទេ ពេលបងទៅដល់មានមនុស្សចាត់ការមុនទៅហើយ បងឃើញជនសង្ស័យក៏បានដេញតាមបន្ដិច តែម្នាក់នោះហាក់ដូចជាដឹងច្បាស់ពីបងចឹងគេហាក់ដូចជាដឹងពីគម្រងការបងគេថែមទាំងតុបតែខ្លួនដូចជាបងទៀត»
     «ការពិតចឹងទេ» ហូស៊ុកស្ដាប់ការបកស្រាយរបស់បងប្រុសរួចគេក៏ដកដង្ហើមធូរចិត្ត
     «ហើយឯងចង់ប្រាប់បងរឿងអី?»
     «គឺថាចាប់តាំងពីជុងហ្គុករៀបការរួចរហូតមកដល់ថេយ៉ុងរៀបការ ពួកបងក៏នាំគ្នាចាកចេញពីផ្ទះអស់ជាពិសេសបងជីនបាត់ដំណឹងឲ្យឈឹង បើបងយ៉ូនហ្គីវិញមិនដែលឃើញចូលផ្ទះទេនៅតែផេនហៅវ មានតែខ្ញុំជាកូនល្អចេញចូលផ្ទះនោះ»
    «ចង់ថាពួកបងកូនអកត្ដាញ៉ូសមែន»
    «ពាក់កណ្ដាលដែរ»
    «កុំសាំញាំច្រើននិយាយសាច់ការមក» ហូស៊ុកសម្រួលអារម្មណ៍ទឹកមុខញញឹមក៏ប្រែជាស្មើរមួយរំពេច
    «បងមិនយល់ថាម៉ាក់ចម្លែកទេ?»
    «មិចនៅសុខៗសួរចឹង?»
    «ខ្ញុំឃើញជំនិតម៉ាក់ក៏ចូលរួមដំណើរកំសាន្ដនេះដែរ.... នែ! កុំធ្វើមុខមិនដឹងខ្យល់ចឹង នេះបងអត់ចាប់អារម្មណ៍អីតិចសោះឬ?»
    «មែនទេ! បងកំពុងគិតថាបែកឯងយូរឯងដូចឆ្លាតជាងមុន?»
    «ខ្ញុំឆ្លាតតាំងតែពីដើរហើយ បងណាប្រយ័ត្នខ្លួនតិចទៅ រឿងម៉ាក់ខ្ញុំចាត់ការរួមទាំងម៉ាដាមម្នាក់នោះដែរ»
    «ល្អមានដំណឹងអីប្រាប់ប្រាប់បងផង»
    «បាទ!» ទាំងពីរនាក់ញញឹមទៅកាន់គ្នាទៅវិញទៅមក

ភ្លើងស្នេហ៍ឬស្យា (SS5)Donde viven las historias. Descúbrelo ahora