ភាគទី ២២

73 2 1
                                    

ដំណឹងបាត់ខ្លួនរបស់ហ្វីននីបានលិចលឺសុះសាយពេញផ្ទៃប្រទេសនៃអាណាចក្រ ខ្យូអ៊ូលយ៉ុងហ្គុត ប្រជារាស្រ្សជាច្រើនសោកស្ដាយចំពោះដំណឹងនេះ ចំណែកក្រុមទាហានជើងទឹកបានរុករកសាកសពរបស់ព្រះមហេសីហ្វីននីក្បែរមាត់សមុទ្រ រាជទាយាទលូអុីសវិញទ្រង់មិនទៅណាឡើយ ទ្រង់នៅឈរមើលសកម្មភាពរបស់ក្រុមទាហ៊ានជើងទឹកដោយក្ដីបារម្ភ
«រាជទាយាទ ត្រលប់ទៅវិញសិនទៅ ទ្រង់ផ្ទុំមិនបាន សោយមិនបានអស់រយៈពេលបីថ្ងៃហើយបើទ្រង់មានរឿងអីអាណាចក្រទាំងមូលចប់មិនខានទេ» ស្កត់
«មែនហើយ ពេលបានដំណឹងទូលបង្គំនឹងទៅទូលថ្វាយភ្លាម» ភឺតធឺ
«យើងមិនទៅណាបើយើងរកហ្វីននីមិនឃើញ»
«តែបើរកព្រះមហេសីឃើញហើយតែរាជទាយាទឈឺនោះ»
«ស្កត់និយាយត្រូវនេះបីថ្ងៃហើយមនុស្សធម្មតាមិចនឹងអាចនៅក្នុងទឹកយូរចឹងនោះ»

ផាំង!
លូអុីសទះតុហើយសម្លក់ទៅកូនចៅរបស់ទ្រង់ ស្ដត់និងភឺតធឺឃើញចឹងក៏លុតជង្គង់ឱនមុខចុះ
«សូមរាជទានទោស»
«ហ្វីននីមិនបានស្លាប់នាងប្រាកដជាអណ្ដែតទៅកន្លែងណាមួយហើយក៏ននឹងមានមនុស្សដែលបានឃើញនឹងជួយនាង»

រីង រីង!
ភា្លមនោះទូរស័ព្ទលូអុីសក៏រោទ៍ឡើង លូអុីសដកមកឃើញថាជាមាតាទ្រង់
«មាតា!»
(កូននៅឯណា នេះមិនមកមើលបុត្រទេឬ គេបាត់បង់ម្ដាយហើយ បុត្រចង់ឲ្យគេបាត់បងឳពុកទៀតឬ? យល់ថាក្មេងឈឺចាប់មិនគ្របើគ្រាន់ឬយ៉ាងមិច)
«បុត្រ»
(កុំនិយាយច្រើនឆាប់មកពេទ្យភ្លាម) មិនចាំឲ្យបុត្រតបឃ្យូឈីក៏បិទទូរស័ព្ទភ្លាមៗ លូអុីសសម្លឹងមើលទៅក្រុមទាហ៊ានរុករកបន្ដិច
«នាំយើងទៅមន្ទីពេទ្យ»
«ក្រាប់ទូល!» ស្កត់និងភឺតធឺនាំលូអុីសចាកចេញទៅមន្ទីពេទ្យតាមដែលមាតាតេមកបញ្ជារ

គ្រួសាររាជវង្សទាំងអស់ប្ដូរវេនគ្នាមើលក្មួយដែលទុកតែនឹងកើតមករេវេននិងរេមេនមកអង្គុយមើលមុខប្អូន
«មាតាពេលអូនអ៊ែលនិងអូនហ្វាធំឡើងតើពួកគេមុខដូចគ្នាដូចពួកអូនដែលមែន» រេវេនសួរទៅកាន់ឡូរ៉េន
«ជាកូនភ្លោះប្រាកដជាដូចហើយ» ឡូរ៉េន
«អូយ៎! ស្មានតែអស់ពៅត្រឹមអុីសដាសុីនហើយតើនេះមកមានកូនពៅអីណាទៀតទេ ហើយជាស្រីទៀត ធុញហាស» រេមីននិយាយទាំងមុខមិនរីករួចដើរចេញទៅបាត់ទៅ ឡូរ៉េនប្រុងតាមតែជីមីនឃាត់
«ទុកឲ្យបងអូននៅទីនេះហើយ» ជីមីនទៅតាមរេមីនកូនពូជសំណព្វចិត្ត
«យ៉ាប់មែនហើយកូននេះ» ឡូរ៉េនក្រវីក្បាលហួសចិត្ត ជីមីនចេញទៅផុតបន្ដិចលូអុីសក៏មកដល់

ភ្លើងស្នេហ៍ឬស្យា (SS5)Tempat cerita menjadi hidup. Temukan sekarang