ភាគទី ១១

91 5 0
                                    

    /កាលពីមួយខែមុន/
   ក្រោយពីពិធីមង្គលការរបស់ស៊ុកជីននិងអេលីសបានបញ្ចប់គ្រប់គ្នាត្រលប់មករាជវាំងមុន ហ្វីននីដើរចូលទៅក្នុងយ៉ាងប្រញាប់ រាជទាយាទលូអុីសដេញតាមពីក្រោយជាមួយទឹកមុខប្រច័ណ្ឌ
   «ឈប់សិនហ្វីននី ពួកយើងមានរឿងត្រូវនិយាយគ្នា»
   «ខ្ញុំម្ចាស់គ្មានរឿងនិយាយជាមួយទ្រង់ទេ»
   «ឈប់សិន!» ទ្រង់ចាប់ដៃនាងតូចឃាត់មិនឲ្យគេចពីទ្រង់
    «លែងដៃខ្ញុំម្ចាស់ ខ្ញុំម្ចាស់ហត់ចង់សម្រាកគ្មានកំលាំងឈ្លោះជាមួយទ្រង់ឡើយ»
    «គ្មានកំលាំងឈ្លោះជាមួយយើងតែមានកំលាំងទៅរាំជាមួយប្រុសហេ!»

    ផ្លាច់!
    មួយកំផ្លៀងពីដៃរបស់ហ្វីននីទះទៅលើផ្ទៃមុខសង្ហារបស់រាជទាយាទលូអុីសធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល មិនចាំយូរទ្រង់ក៏ចាប់បីព្រះមហេសីហ្វីននីចូលទៅដំណាក់មួយទៀត
    «បិតា!» អុីសដាសុីនចង់ទៅតាមតែឃ្យូឈីចាប់ឃាត់»
    «ហេ! ចៅរឿងរបស់ចាស់ៗទុកឲ្យចាស់ៗដោះស្រាយទៅយប់ណាស់ហើយពួកយើងទៅសំរាកទៅ»
    «បាទ» អុីសដាសុីនតាមម្ចាស់យាយនិងម្ចាស់តាទៅសម្រាកនៅតែលេនយ៉ាដានិងលូណា
    «ក៏ឃើញហើយម្ចាស់បងនៅតែបារម្ភពីមហេសីរបស់គាត់ នាងណាត្រឹមតែជាស្រីកំដរកុំគិតថាមានបុត្រាអាចធ្វើអ្វីៗតាមអំពើរចិត្តនោះ អុីសដាសុីនមិនមែនជាអនាគតស្ដេចប្រទេសខ្យូអ៊ូលយ៉ុងហ្គុតឡើងចាំឲ្យច្បាស់» ព្រះនាងលូណាមានបន្ទូលចប់ក៏ចាកចេញទៅបាត់ទៅ

    «ហេតុអីយើងបណ្ដោយឲ្យវាសនាមកគ្រប់គ្រងយើងទាំងដែលយើងជាអ្នកប្រឆាំងនឹងវាសនានឹង ត្រឹមជាស្រីកំដរតើវាយ៉ាងមិចយើងនឹងធ្វើឲ្យអុីសដាសុីនក្លាយជាអនាគតស្ដេចប្រទេសខ្យូអ៊ូលយ៉ុងហ្គុត»

    «ដាក់ខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់កំពុងតែមានផ្ទៃពោះណាទ្រង់កុំផ្ដេសផ្ដាស់បើបុត្រខ្ញុំម្ចាស់កើតអី ខ្ញុំម្ចាស់មិនលើកលែងឲ្យទ្រង់ទេ» លូអុីសដាក់ហ្វីននីឲ្យអង្គុយលើពូកថ្មមៗ
    «នាងនៅចាំថាខ្លួនឯងមានប្ដីនិងកូនដែលឬ?»
    «ពីដើមមកខ្ញុំម្ចាស់មិនបានថាខ្លួនឯងអត់ប្ដី»
    «តែនាងប្រាប់ប្រុសម្នាក់នោះថានាងមិនស្គាល់យើង»
    «អ្ហៅ! ក្រែងទ្រង់ចង់បានចឹងឬ»
    «អ្នកណាថា? យើងមិនដែលនិយាយបែបនឹង»
    «តែទង្វើររបស់ទ្រង់បង្ហាញបែបនឹង ទ្រង់មិនដែលស្រលាញ់ខ្ញុំម្ចាស់»
    «...»
    «ឃើញទេរាល់ពេលដែលខ្ញុំសួររឿងនេះទ្រង់តែងតែស្ងាត់បែបនេះ ចេញទៅ ទៅផ្ទុំជាមួយអ្នកម្នាងសំណព្វចិត្តរបស់ទ្រង់ទៅ» ហ្វីននីរុញរាងក្រាស់ឲ្យចេញពីដំណាក់ លូអុីសមិនមាត់ណាមិនចង់ឲ្យនាងតូចខឹងខ្លាចប៉ះពាល់ដល់បុត្រ ទ្រង់យាងត្រលប់មកដំណាក់អ្នកម្នាងលេនយ៉ាដា
    «អូនមិនទាន់គេងទេឬ?»
    «គេងមិនលក់»
    «ឆាប់គេងទៅកុំនៅយប់ចឹងអី» ទ្រង់ដើរមកឱបលេនយ៉ាងដាពីក្រោយខណៈដែលនាងនៅអង្គុយសាឡុងចុងគ្រែ
    «យប់នេះអូនសុំទៅគេងជាមួយបុត្របងគេងតែអង្គឯងចុះ» មិនចាំឲ្យរាជទាយាទតបទាន់លេនយ៉ាដាក៏ងើបដើរចេញទៅបាត់ លូណាដើរកាត់ឃើញម្ចាស់បងនៅតែឯងក៏ចូលទៅមើល
    «យ៉ាងមិចនេះបងត្រូវគេបោះបង់ចោលឬ?»
    «កុំមកចេះទៅដេកទៅ»
    «អត់ទាន់ចង់គេងទេមិនទាន់មើលរឿងចប់ផង»
    «ហើយមិនទៅមើលអ្នកណាឃាត់»
    «រឿងបងនឹងហើយ»
    «លូណា!»
    «ពរម្ចាស់! ម្ចាស់បងហៅខ្ញុំម្ចាស់ឬ?» ព្រះនាងលូណានិយាយឌឺដងទៅរាជទាយាទលូអុីស ធ្វើឲ្យទ្រង់សម្លឹងមើលមុខម្ចាស់ប្អូនទាំងហួសចិត្ត
    «ល្មមៗបានហើយបងមិនទាន់រករឿងអូនកាលដែលរត់ចោលពិធីភ្ជាប់ពាក្យផង»
    «តែបើមិនរត់ព្រះមហេសីបច្ចុប្បន្នជាកូនស្រីជនក្បត់ លេនយ៉ាដានោះមិនខាន»
    «នៅអូននៅនិយាយរឿងនឹងទៀតឬ? លេនយ៉ាដាមិនមែនកូនជនក្បត់»
    «បងនៅកាន់ជើងនាងទៀត ប្រាប់បងចុះប្រយ័ត្នខ្លួនផងទៅតិចស្រីបោកទាំងមិនដឹងខ្លួន»
   «កុំមកខ្វល់រឿងបង អូនណាគួរយកពេលមកឈ្លោះជាមួយបងទៅដោះស្រាយជាមួយមាតាបិតាទៅ អូទេ! គឺរាជទាយាទ នីគី នឹងហើយ»
   «មិនបាច់បងបារម្ភទេរឿងនេះ ព្រះនាងលូណាខ្ញុំដឹងថាត្រូវធ្វើយ៉ាងមិចហើយ»
   «ឈប់ស្រលាញ់គេម្នាក់ឯងទៅ អេវីនមិនចាប់អារម្មណ៍អូនទេ»
    «បងនឹងហើយឈប់ស្រលាញ់គេម្នាក់ឯងទៀត អេលីសរៀបការហើយ ប្រយ័ត្នអ៊ុំជីនសម្លាប់បង» លូណានិយាយចប់ក៏ចាកចេញយ៉ាងលឿនខ្លាចលូអុីសដេញវាយ
    «ថ្ងៃនេះជាថ្ងៃអីមិចក៏ឈ្លោះមិនឈ្នះមនុស្សស្រីសោះចឹង»
    «ចុះបងដែលឈ្លោះឈ្នះស្រីពីកាល» សំលេងមនុស្សស្រីបន្លឺឡើងធ្វើឲ្យលូអុីសភ្ញាក់ព្រឺត
    «ឡូរ៉េន! នេះអូនមកពីកាល»
    «បងទាន់បងនិយាយថាឈ្លោះមិនឈ្នះស្រីនឹងហើយ» ព្រះនាងពរយាងចូលមកក្នុងដំណាក់ម្ចាស់បង
    «យប់ហើយមិនទៅគេង មកទៅនេះធ្វើអី»
    «បងជីមីននឹងណាផឹកស្រាស្រវឹង គេងស្រម៉ក់រំខានខ្ញុំគេង ម្ចាស់បងខ្ចីដំណាក់ផ្ទុំមួយយប់មកណា»
    «អត់ទេទៅផ្ទុំជាមួយលូណាទៅ»
    «អត់ទេ រ៉េនចង់គេងជាមួយម្ចាស់បង» ព្រះនាងពៅមិនត្រឹមតែនិយាយនៅមកឱបរាជទាយាទលូអុីសទៀត
    «ហុឺយ! រ៉េនអត់ទេ... អូនធំហើយ ថែមទាំងមានប្ដីនិងបុត្របីនាក់ទៀត ទៅឱបស្វាមីអូនទៅ»
    «បុត្របីនឹងមែនបុត្រដប់ឯណា»
    «តែបង.... ហុឺយ! អូនផ្ទុំនៅដំណាក់បងចុះបងទៅគេងនៅដំណាក់សិក្សាក៏បាន» លូអុីសរុញព្រះនាងឡូរ៉េនចេញហើយរត់ចេញទៅបាត់ ព្រះនាងឡូរ៉េនឃើញចឹងក៏ញញឹមបានចិត្ត
    «តែប៉ុណ្ណេះចាត់ការរួចជាស្រេច» ព្រះនាងឡូរ៉េនម៊មានបន្ទូលរួចក៏ឡើងទៅគេងបាត់ទៅ....

    ====
    រាងខ្ពស់សង្ហារដើរចូលទៅក្នុងវាលកប់សពដែលពពេញទៅដោយផ្នូល ក្នុងដៃកាន់ផ្កាកុលាបពណ៌សរ នាយដាក់ផ្កានៅមុខផ្នូររបស់មមុស្សជាទីស្រលាញ់ដែលមានឈ្មោះថា ជុង មៃលី
    «បងសុំទោស! ដែលបងការពារអូនមិនបាន មកទាល់ពេលនេះបងនៅតែមិនអាចរកឃាតកពិតដែលសម្លាប់អូនបានទៀត ប៉ុន្ដែអូនទុកចិត្តចុះបងនឹងមិនឲ្យវារួចខ្លួនឡើយ» បុរសម្នាក់នេះគ្មានអ្នកណាឆ្ងាយទេក្រៅពីហូស៊ុកនេះឯង
    «នៅទីនេះសោះ បងខំដើររក» សំលេងក្រលរបន្លឺឡើងគ្មានអ្នកណាឆ្ងាយឡើយក្រៅពីណាមជូន
    «បងជូន រកខ្ញុំមានការអីឬ?»
    «បងលឺថាឯងលក់ភាគហ៊ុនទាំងអស់នៃធនាជារបស់ឯង នេះមានរឿងអី»
    «គ្មានអីទេ គ្រាន់តែចង់ប្ដូរពណ៌ជីវិត»
    «បានន័យថាមិច....» ណាមជូនជ្រួញចិញ្ជើមសម្លឹងមើលមុខស្មើរបែបត្រជាក់របស់ប្អូនទាំងមិនយល់
    «ដើម្បីរកការពិតខ្ញុំមិនស្ដាយនឹងចូលរោងខ្លាឡើយ»
    «ស៊ុក! កុំប្រាប់ណាថាឯងចង់ធ្វើជាម៉ាហ្វៀ» លឺបែបនេះហូស៊ុកក៏ងាកមកញញឹមដាក់បងប្រុស
    «មានតែបងទេដែលយល់ពីខ្ញុំ»
    «ហើយចុះមៃលី!»
    «ទៅលើកនេះអាចនឹងយូរ ចឹងហើយបើបងទំនេរមកមើលនាងផងនេះជាបំណងចុងក្រោយដែលខ្ញុំសុំបង»
    «បើទំនេរយើងមកមើល»
    «អរគុណបងហើយ» ទាំងពីរនាក់និយាយគ្នាចប់ក៏ចាកចេញទៅបាត់

    មួយសន្ទុះក្រោយមកមានមនុស្សស្រីអាថ៌កំបាំងម្នាក់ចូលមកដាក់ផ្កាលីលីពណ៌សរនៅមុខថ្នូររបស់មៃលីដែរ
    «ម៉ាដាមជុង សុំទោសដែលខ្ញុំមកយឺតពេល ខ្ញុំមិនជឿថាការស្លាប់របស់ម៉ាដាមជាឧបទ្ធវហេតុការងារទេ ច្បាស់ណាស់គឺជាការបុិនប៉ងសម្លាប់ ទុកចិត្ដចុះ កាង ប៊ែលលីខ្ញុំស្បថថាត្រូវតែរកឃាត់កពិតឲ្យឃើញ» កែវភ្នែកពពេញដោយគំនុំ មុននឹងចាកចេញទៅ

ភ្លើងស្នេហ៍ឬស្យា (SS5)Where stories live. Discover now