ភាគទី ០៣

146 10 0
                                    

    «ម្ចាស់ស្រី រកខ្ញុំតើមានរឿងអីឲ្យខ្ញុំធ្វើមែនទេ?» លីអាមកដល់បន្ទប់មួយឱនគោរពមនុស្សដែរឈរនៅទីងងឹត
    «គ្មានអីទេគ្រាន់តែចង់ដាស់តឿននាង កុំឲ្យស្នេហាបង្វក់បានឲ្យសោះ កុំស្មានថានាងធ្វើអីយើងមិនដឹងនោះ» សំដីត្រជាក់ស្រេបដូចជាដុំទឹកកក
    «ចាសម្ចាស់ស្រីខ្ញុំយល់ហើយ»
    «យើងមានកិច្ចការថ្មីឲ្យនាងធ្វើ ចឹងមួយរយៈនេះមិនបាច់ទៅនៅក្បែរណាមជូនទេ យើងឲ្យហ្វីលីពចាត់ការបន្ដ»
    «ម្ចាស់ស្រីឲ្យខ្ញុំធ្វើអី?»
    «ទៅចាត់ការពួកដែលធ្វើការបរាជ័យ» និយាយរួចក៏បោះរូបថតពីរសន្លឹកឲ្យទៅលីអា នោះជារូបរបស់យូរ៉ានិងអ្នកម្នាងលីនដា
    «ខ្ញុំនឹងចាត់ការពួកគេភ្លាមៗបើពួកគេធ្វើការបរាជ័យ»
    «ល្អចេញទៅវិញចុះ» លីអាឱនគោរពរួចក៏ចាកចេញទៅបាត់ទៅ តែមកដល់ក្រៅក៏ជួបជាមួយនឹងហ្វីលីព នាងប្រុងដើរហួសតែត្រូវរាងក្រាស់ហាមឃាត់
    «ចង់យ៉ាងមិច?»
    «កុំចឹងបានទេ ខ្ញុំនឹកនាង គ្រាន់តែចង់ជួបនាង»
    «ពួកយើងមានការងាររៀងខ្លួន ខ្ញុំប្រមានលោកកុំធ្វើអីណាមជូនមិនចឹងខ្ញុំសម្លាប់លោក» លីអាតបដោយសំដីនិងក្រសែរភ្នែកគួរឲ្យខ្លាច ហ្វីលីពលឺហើយក៏សើចហួសចិត្តបន្ដិច
    «ខ្ញុំមិនយល់វាល្អត្រង់ណាទើបនាងចាប់អារម្មណ៍វាដល់ថ្នាក់នេះ កុំភ្លេចថានាងជាឃាតក នាងមិនអាចរស់នៅជាមួយមនុស្សធម្មតាដូចជាណាមជូនឡើយ»
    «ខុសហើយជូនមិនមែនមនុស្សធម្មតាគេក៏ជាម៉ាហ្វៀ គ្រួសារជាប់ខ្សែររាជវង្សទៀត មានរឿងអីដែលថាមិនអាចទៅរួចនោះ កុំមកខ្វល់រឿងរបស់ខ្ញុំ លែងដៃមិនចឹងខ្ញុំស្រែកប្រាប់ម្ចាស់ស្រីថាលោករារាំងការងាររបស់ខ្ញុំ» លឺចឹងហ្វីលីពក៏ប្រលែងដៃនាង លីអាយកកន្សែរជូតដៃរួចក៏ដើរចេញដោយមិនភ្លេចងាកសម្លក់ហ្វីលីពឡើយ

    «ថ្ងៃណាមួយបងនឹងធ្វើឲ្យអូនដឹងថាមនុស្សដូចជា ហ្វីលីព ម៉ាណូរៀរ៍ គ្មានថ្ងៃចាញ់អ្នកណាឡើយ សត្រូវរបស់យើង យើងនឹងកំចាត់វាឲ្យអស់»

   ====
   បន្ទាប់ពីផ្ញើរសារណាត់ណាមជូនរួច ដេរ៉ូហ្សាចុះពីយន្ដហោះភ្លាមក៏របស់រកអតីតសង្សាភ្លាម

   ទីង! តុង! ក្រាក!

   «មកហើយ!»

   ផ្លាច់!
   គ្រាន់តែបើកទ្វារភ្លាមណាមជូនក៏ត្រូវបាមដេរ៉ូហ្សាទះមួយកំផ្លៀងទុកជាការស្វាគមន៍
   «ឆាប់បកស្រាយមកតើមានរឿងអីកើតឡើង? លោក... ពិតជាលោកមែនទេដែលសម្លាប់ម្ចាស់បងវីលាម?» ដេរ៉ូហ្សាហាមាត់សួរត្រង់ៗណាមជូនមិននិយាយអ្វីហើយដើរទៅក្នុងបន្ទប់ដេរ៉ូហ្សាក៏តាម ហើយចាប់ទាញណាមជូនឲ្យបែរមកមើលគេ
   «មិចមិនឆ្លើយ បងឆាប់និយាយមកបងសម្លាប់បងប្រុសអូនមែនទេ? បើមែនតើងបងធ្វើចឹងធ្វើអី» ដៃតូចៗវាយលើដើមទ្រូងហាប់ណែនរបស់ណាមជូនដែរឈរធ្វើមុខស្មើរនាយដកដង្ហើមធំក្រឡាប់ភ្នែកមួយជុំមុននឹងឆ្លើយ
   «បើជាយើងតើវាយ៉ាងមិច? មិននឹកស្មានឬ... គ្រាន់តែខ្សែដៃមួយខ្សែរគិតថាជាយើងហើយ ហុឹស! បងប្អូនកាត់រកគ្នាល្អមែន» ដេរ៉ូហ្សាលឺហើយនាងខកបំណងនិយាយអ្វីមិនចេញទេ

ភ្លើងស្នេហ៍ឬស្យា (SS5)Donde viven las historias. Descúbrelo ahora