ភាគទី ០៨

80 4 0
                                    

   ដេរ៉ូហ្សាដឹងខ្លួនឡើងក៏ឃើញថាគ្រូពេទ្យកំពុងតែពិនិត្យឲ្យខ្លួន នាងងើបបន្ដិចរួចសួរទៅកាន់គ្រូពេទ្យ
    «ខ្ញុំកើតអី?»
    «អ្នកនាងអស់កំលាំងលោកហ៊្សូមីឲ្យខ្ញុំមកមើលជម្ងឺឲ្យអ្នកនាង អ្នកនាងមានអារម្មណ៍យ៉ាង់មិចដែរ»
    «ដូចជាវិលៗរកក្អួតមិនឈប់មិនដឹងថាកើតអីទេ»
    «កុំប្រកាន់ខ្ញុំសួរត្រង់ អ្នកនាងមានបាត់រដូវឬអត់?»
     «ខ្ញុំបាត់ពីរខែរហើយ»
     «ចឹងអប់អរអ្នកនាងកំពុងតែមានផ្ទៃពោះហើយ»
     «ថាមិចមានកូចចឹងឬ?» ដេរ៉ូហ្សាគាំងនិយាយលេងចេញ
     «នេះវាកើតឡើងដោយរបៀបណា? ទេ! ៗមិនអាចឲ្យគេដឹងរឿងនេះឡើយ លោកគ្រូពេទ្យកុំប្រាប់អ្នកណាពីររឿងនេះបានទេជាពិសេសចៅហ្វាយលោក គេមិនអាចដឹងរឿងនេះដាច់ខាត
     «តែអ្នកនាងធ្វើចឹងមិនកើតទេបើចៅហ្វាយដឹងខ្ញុំចប់មិនខានទេ»
     «គេមិនត្រូវការកូននេះទេបើគេដឹងគេនឹងឲ្យខ្ញុំយកចេញ»
     «មិចនឹងអាចទៅចៅហ្វាយស្រលាញ់ក្មេងណាស់»
     «គេធ្វើពុតទេ សុំអង្វរកុំប្រាប់គេថាខ្ញុំមានកូនអីណា ហុឹកៗ ខ្ញុំមិនចង់បាត់បង់គេទេ» ដោយគ្មានជម្រើសគ្រូពេទ្យមានតែងក់ក្បាលយល់ព្រម ក្រោយពីពិនិត្យអាការៈឲ្យនាងតូចរួចរាល់ហើយគាត់ក៏ចេញទៅក្រៅផ្ដល់ដំណឹងឲ្យហ៊្សូមីន
     «គ្រូពេទ្យអ្នកនាងដេរ៉ូហ្សាយ៉ាងមិចហើយ»
     «គាត់មិនអីទេ ដោយសារតែធ្វើការហត់ពេក»
     «បើចឹងអរគុណគ្រូពេទ្យហើយ»
     «បាទមិនអីទេ»
     «បងប្រុសអាហាររួចរាល់ហើយ» ស្រី្ដចំណាស់ម្នាក់នឹងមនុស្សស្រីម្នាក់ដើរមកប្រាប់អ្នកជាជំនិតរាងក្រាស់
     «យកទៅឲ្យអ្នកនាងញាំទៅ»
     «ចាស!»

    ក្រាក!
    ទ្វារបន្ទប់បើកឡើងធ្វើឲ្យនាងតូចដេរ៉ូហ្សាភ្ញាក់ផ្អើលពេលមានមនុស្សស្រី
    «អ្នកទាំងពីរជាអ្នកណា?»
    «ពួកយើងជាអ្នកបំរើមកថ្មី»
    «អ្នកប្រុសឲ្យពួកយើងមកបំរើអ្នកនាងខ្ញុំឈ្មោះ ស៊ូសាន នេះជាម៉ែដោះចាងហើយក៏ជាម៉ាក់ខ្ញុំដែរ» ស៊ូសានតបដោយស្នាមញញឹម
    «ហ៎! អរគុណទុកនៅលើតុហើយខ្ញុំមិនទាន់ឃ្លានទេ ខ្ញុំចង់គេង»
    «ចាសអ្នកនាង» ម៉ែដោះចាងនិងស៊ូសានក៏ចាកចេញទៅបាត់ទៅទុកឲ្យនាងតូចនៅក្នុងបន្ទប់តែឯង
    «នេះជាកូនទីពីររបស់យើងហើយជូន! ហេតុអីក៏មានពេលនេះ? ហុឹក! ហុឹក!» ណាមជូនមើលសកម្មភាពរបស់ដេរ៉ូហ្សានៅក្នុងបន្ទប់នាយក៏ឈឺចាប់តែវាមិនអាចធ្វើឲ្យគេបាត់ខឹងឡើយ

ភ្លើងស្នេហ៍ឬស្យា (SS5)Dove le storie prendono vita. Scoprilo ora