ភាគទី ១៤

109 6 1
                                    

មិនយូរប៉ុន្មានដេរ៉ូហ្សានាងក៏មកតាមការសន្យារបស់នាងនឹងណាមជូន រាងក្រាស់ប្រើនាងឲ្យធ្វើកិច្ចការផ្ទះគ្រប់យ៉ាងថែមទាំងកិច្ចការមើលថែរលីអាដែរ
«សុំទោសដែលឲ្យនាងមកមើលថែរជនពិការដូចជាខ្ញុំ» លីអានិយាយដោយទឹកមុខស្រពោន
«ជាកំហុសខ្ញុំ គឺខ្ញុំធ្វើឲ្យឯងពិការ» ដេរ៉ូហ្សានិយាយផងសិតសក់ឲ្យលីអាផង
«គ្មានអ្នកណាដឹងមុខឡើយថានឹងមានរឿងអីកើតឡើងនោះ រឿងវាហួសហើយឲ្យវាហួសទៅចុះ» លីអាងាកមកញញឹមដាក់ដេរ៉ូហ្សា
«ឯងនៅតែចិត្តទូលាយដូចដើម»
«ឯងសរសើរយើងពេកហើយ យើងមិនល្អដូចដែលឯងគិតទេ មែនហើយនេះព្រះនាងហ្វីននីជាកូនឯងនឹងបងជូនមែនឬ?»
«វាជាការពិតបើមិនចឹងខ្ញុំក៏មិនមុខក្រាស់អង្វរគេដែរ»
«ចាំខ្ញុំជួយនិយាយជាមួយបងជូនឲ្យណា»
«ពិតមែនហេ!»
«ពិតមែន» លីអាចាប់ដៃដេរ៉ូហ្សាដើម្បីឲ្យនាងជឿជាក់លើខ្លួន
«ប្រសើរណាស់ខ្ញុំសុំអរគុណឯងទុកជាមុនណា»
«កុំទាន់អីចាំខ្ញុំធ្វើបានសម្រេចចាំឯងអរគុណខ្ញុំ»
«ហុឹម!» ទាំងពីរនាក់ញញឹមដាក់គ្នាទៅវិញទៅមក

===
រាជទាយាទលូអុីសអង្គុយសម្លឹងមើលមហេសីខ្លួនដោយក្ដីឈឺចាប់ នៅពេលនេះទើបទ្រង់ដឹងថាខ្លួនឯងលង់ស្រលាញ់ហ្វីននីដោយមិនដឹងខ្លួន
«បងគួរតែគិតយល់ឲ្យលឿនជាងនេះ បើបងដឹងថាបេះដូងបងលោតខ្វះអូនមិនបាននោះរឿងអាក្រក់បែបនេះក៏មិនកើតឡើងលើអូនដែរ ហ្វីន! កុំស្ងៀមបែបនេះអី ឆាប់ដឹងខ្លួនឡើង បងមានរឿងជាច្រើនចង់និយាយប្រាប់អូន» ទ្រង់កាន់ដៃនាងតូចជាប់ ខណៈនោះអេរ៉ាក៏បង្ហាញខ្លួនឡើងជាមួយយ៉ុនជុននិងជូឌី
«បងលូអុីស!»
«នាងមកធ្វើអី មកមើលថាហ្វីននីស្លាប់ហើយឬនៅឬ?» លូអុីសច្រលោតខ្លាំងពេលឃើញវដ្ដមានរបស់អេរ៉ា
«លូអុីស ឲ្យល្មមៗបានហើយ» ជូឌី សម្កតសំលេងប្រាប់ទៅក្មួយ
«ខ្ញុំប្រាប់បងរឿងខ្លះមុននឹងចាកចេញ»
«យើងគ្មានរឿងអីនិយាយជាមួយនាងនោះទេ ចេញទៅ»
«តែរឿងនេះពាក់ព័ន្ធនឹងគ្រោះថ្នាក់លើកនេះ ការពិតទៅ...»
«បិតា....» អេរ៉ាមិនទាន់បាននិយាយផងអុីសដាសុីនក៏រត់ចូលមកដោយមានលេនយ៉ាដាដើរមកតាមពីក្រោយដែរ
«អូនធ្វើអាហារមកឲ្យបងញាំ នេះម្ចាស់បងហ្វីននីនៅមិនទាន់ដឹងខ្លួនទៀតឬ?» លេនយ៉ាដានិយាយឡើងដោយទឹកមុខបារម្ភ
«ក៏ឃើញហើយ អេរ៉ានាងចង់និយាយអី»
«មិនអីទេ ខ្ញុំនឹងចាកចេញឆាប់ៗនេះ បងមើលថែរហ្វីននីឲ្យល្អ នៅមានទៀតកុំទុកចិត្តមើលតែសំបកក្រៅ ជាពិសេសមនុស្សក្បែរខ្លួនបង» អេរ៉ានិយាយដោយមិនភ្លេចដៀងភ្នែកមើលលេនយ៉ាដាដែរ ក្រោយមកនាងក៏ចាកចេញ

ភ្លើងស្នេហ៍ឬស្យា (SS5)Opowieści tętniące życiem. Odkryj je teraz