ភាគទី ១៣

108 9 3
                                    

អេរ៉ារបួសមិនសូវធ្ងន់ដូចជាហ្វីននីទេ នាងតូចមមើលឃើញហេតុការដែលកើតឡើង នាងមានអារម្មណ៍ថាខុសនិងសោកស្ដាយជាខ្លាំង

«ទេ! ទេ... មិនមែនខ្ញុំទេ... ទេអត់ទេ ហ្អាយ!»
«អេរ៉ា!» សំលេងក្រលរស្រែកហៅក្មួយស្រីដែលភ្ញាក់ដឹងខ្លួនដោយភាពភ័យតក់ស្លុត
«អ៊ុំប៊ីន!» នាងតូចក្រលេកឃើញអ្នកជាអ៊ុំភ្លាមក៏ស្ទុះឱបយ៉ាងណែន
«កុំខ្លាចអ៊ុំនៅទីនេះហើយ» សូប៊ីនឱបក្មួយដោយក្ដីលួងលោម
«អេរ៉ា សម្លាប់មនុស្សហើយមែនទេ ហ្វីន ... ព្រះនាងហ្វីននីទ្រង់យ៉ាងមិចទៅហើយ» នាងតូចសួរនាំទៅកាន់អ្នកជាអ៊ុំចង់ដឹងសុខទុករបស់អ្នកម្ខាងទៀត
«ពេលនេះស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់»
«ខុសមកពីខ្ញុំ អ្នកអង្គម្ចាស់លូអុីសនឹងស្អប់ខ្ញុំមែនទេ ទេ... ខ្ញុំនឹងត្រូវជាប់គុក អ៊ុំប៊ីន អេរ៉ាមិនចង់ជាប់គុកទេ អេរ៉ាគ្មានចេតនា ហុឹក... ហុឹក!» អេរ៉ាភ័យខ្លាចផងតក់ស្លុតផង នាងគ្រាន់តែចង់ជួយហ្វីននីតែអ្នកណាទៅដឹងថាមានរឿងរ៉ាវបែបនេះកើតឡើងនោះ ការជួយប្រែទៅជាធ្វើឲ្យអ្នកមានបំណងអាក្រក់ទៅលើហ្វីននីទទួលបានផលប្រយោជន៍ទៅវិញ

ក្រាក!
«អេរ៉ា! កូនយ៉ាងមិចហើយ» ជូឌីនិងយ៉ុនជុនបើកទ្វារចូលមក ជាមួយគ្នាម្នាក់ៗបារម្ភពីអេរ៉ាណាស់
«ម៉ាក់ ប៉ា!» ទីបំផុតស្រីតូចក៏ព្រមទទួលស្គាល់ប៉ាម៉ាក់បង្កើត ជូឌីនិងយ៉ុនជុនលឺហើយសប្បាយចិត្តណា
«អេរ៉ា! នេះកូន... កូនព្រមទទួលស្គាល់ប៉ាម៉ាក់ហើយឬ» ជូឌីរំភើបឡើងស្រក់ទឹកភ្នែកស្ទុះមកឱបកូនស្រី
«កូនសុំទោស កូនខុសហើយ ហុឹក! ហុឹក ...» អេរ៉ាឱបតបវិញ
«អបអរបងទីបំផុតកូនស្រីក៏ព្រមទទួលស្គាល់» សូប៊ីនដើរមកជីនយ៉ុនជុននិយាយដោយក្ដីរីករាយ
«អរគុណឯងដូចគ្នាដែលមើលថែរអេរ៉ាកន្លងមក» ទាំងពីរនាក់ងាកមើលមុខគ្នាដោយញញឹម

«វ៉ាង អេរ៉ា!»
«រាជទាយាទ លូអុីស?» អេរ៉ាភ័យខ្លាំងពេកលូអុីសបើកទ្វារចូលមកជាមួយទឹកមុខខឹងសម្បារទ្រង់ស្ទុះរកមកវាយអេរ៉ាតែត្រូវសូប៊ីននិងយ៉ុនជុនឃាត់ទាន់
«លូអុីសស្ងប់អារម្មណ៍សិនទៅ» យ៉ុនជុន
«មែនហើយនិយាយគ្នាតាមសម្រួលទៅណា» សូប៊ីននិងយ៉ុនជុនព្យាយាមហាមឃាត់លូអុីសចំណែកជូឌីស្ទុះមកឱបការពារកូនស្រីណែនក្នុងដៃ
«ស្ងប់អារម្មណ៍មែនទេ នាង! វ៉ាង អេរ៉ា ស្រីបិសាចចិត្តសាហាវឃោរឃៅនាងធ្វើឲ្យបុត្រយើងមិមដឹងរស់ឬស្លាប់ ធ្វើឲ្យមនុស្សជាទីស្រលាញ់របស់យើងស្ទើរស្លាប់ស្ទើររស់ ហេតុអីមិនមែនជានាងដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ហេតុអីជាហ្វីននី ស្រីដូចនាងមិនសមមានជីវិតរស់ឡើយយើងនឹងសម្លាប់នាង បុត្រនិងមេហេសីយើងវិញមក» លូអុីសរឹតតែច្រលោតខ្លាំងៗពេលដែលអេរ៉ាបង្ហាញទឹកមុខហាក់មិនចង់ទទួលខុសត្រូវ
«បងលូអុីស! អេរ៉ាសុំទោស អេរ៉ាគ្មានចេតនាចង់សម្លាប់ព្រះនាងហ្វីននីទេ ហុឹក... ហុឹក!»
«នាងនៅប្រកែកទៀតគ្រប់យ៉ាងនៅនឹងមុខទៅហើយ នាងនេះមិនចេះភ្ញាក់រលឹកមែនម្ចាស់ពូទាំងពីរលែងខ្ញុំ»
«បានហើយ! លូអុីស! យើងក៏ជាមីងបង្កើតឯងដែល បិតាឯងនិងយើងជាកូនភ្លោះ យើងមិនដែលសុំអ្វីពីឯងឡើយម្ចាស់បងយើងក៏ចឹងដែរ តែថ្ងៃនេះបើឯងនៅតែទន្ទេញចង់សម្លាប់អេរ៉ាទៀតនោះចាំរំលងសាកសពយើងសិនទៅ សម្លាប់យើងបានសិនចាំមកសម្លាប់កូនយើង» ជូឌីក្រោកឈរមកនិយាយប្រឈមមុខជាមួយលូអុីសដោយទឹកមុខស្មើរមុឺងម៉ាត់លូអុីសសម្លក់មើលមុខម្ចាស់មីងភ្លោះរបស់បិតាយូរៗក៏ស្រដៀងបិតាខ្លួនខ្លះដែរទាល់តែជាភេទស្រីនោះទេ
«លូអុីស!» សំលេងស្រែកហៅឈ្មោះរបស់លូអុីសបន្លឺឡើងពីក្រោយខ្នងធ្វើឲ្យគ្រប់គ្នាងាកទៅមើលភ្លាម
«ម្ចាស់បង!»
«ជូឌី! លូអុីស ឈប់ភ្លាម " ជុងហ្គុករត់មកឈរពាងពីមុខប្អូនស្រីពៅហើយស្រែកគំរាមប្រាប់ឲ្យបុត្រាតែម្នាក់កុំឲ្យធ្វើអីផ្ដេសផ្ដាស់
«លូអុីស! ស្ងប់អារម្មណ៍ទៅមាតាអង្វរបុត្រណា» ឃ្យូឈីចាប់ដៃបុត្រាសម្លឹងមើលកូនឲ្យក្រសែរភ្នែកអង្វរ លូអុីសងាកមើលមុខមាតាបន្ដិចរួចក៏សម្លឹងមើលមុខគ្រប់គ្នានៅក្នុងបន្ទប់ដែរឈរជុំវិញខ្លួនរបស់ទ្រង់

ភ្លើងស្នេហ៍ឬស្យា (SS5)Where stories live. Discover now