ភាគទី ០២

173 8 3
                                    

ណាមជូនបន្ទាប់ពីជាសះស្បើយហើយក៏មកអង្គុយនៅមាត់សមុទ្រគប់ដុំថ្មតែឯងយ៉ាងខូចចិត្ត
" ជូន! នេះមកនៅទីនេះសោះអូនខំដើររកបង " លីអាដើរមកអង្គុយជិតរាងក្រាស់សួរនាំដោយបារម្ភ
" សុំទោស! ធ្វើឲ្យនាងបារម្ភទៀតហើយ " ណាមជូនងាកមកនិយាយជាមួយលីអាដោយញញឹមស្រាលៗ
" បងកុំចេះតែសុំទោសខ្ញុំអី ញញឹមបែបនេះក៏ល្អហើយអូនចូលចិត្តឃើញបងញញឹមបែរនេះវាស្រស់ស្អាតជាង " លីអាចាប់ថ្ពាល់របស់ណាមជូនខណៈដែលនាយកំពុងតែញញឹម តែក៏ឈប់វិញពេលឃើញបុរសឈុតខ្មៅម្នាក់ឈរសម្លក់មកគេ
" អឺ! ទីនេះត្រជាក់ណាស់ប្រយ័ត្នឈឺទៀតតោះពួកយើងទៅវិញទៅ "
" ល្អ! " ណាមជូនក្រោកឈរឡើងដោយមានការជួយពីលីអាជាអ្នកគ្រាគេដើរត្រលប់ទៅវិញ

" ម្ចាស់ស្រី! "
(យើងដឹងហើយតាមមើលពួកគេបន្ដទៅបើគ្មានបញ្ជាពីយើងហាមចាត់ការផ្ដេសផ្ដាស់)
" បាទម្ចាស់ស្រី " ក្រោយពីនិយាយចប់បុរសឈុតខ្មៅនោះក៏ចាកចេញទៅបាត់

===
9 ខែបានកន្លងផុតទៅហើយពោះរបស់ដេរ៉ូហ្សាពេលនេះកាន់តែធំហើយក៏ជិតកើតដូចគ្នា ព្រះមហេសីខារ៉ូលបន្លំធ្វើជាពោះធំដូចគ្នា ព្រះនាងដេរ៉ូហ្សាមិនបានចេញទៅក្រៅ 9 ខែហើយក៏ព្រោះតែលាក់បាំងរឿងដែលទ្រង់មានផ្ទៃពោះ
" អរគុណម្ចាស់បងខារ៉ូល ម្ចាស់បងជេកសិន ដែលព្រមទទួលចិញ្ជឹមហ្វីននី "
" ពួកយើងជាបងប្អូន កុំនិយាយចឹងអី "
" មែនហើយម្ចាស់បងវីលាមទៅណាមិចក៏មិនឃើញគាត់ចឹង " ដេរ៉ូហ្សាងាកមើលឆ្វេងស្ដាប់តែមិនឃើញសោះ
" ម្ចាស់បងទៅធ្វើជំនួញក្រៅប្រទេស កុំបារម្ភអីគាត់នឹងមកទាន់ពេលឯងសម្រាលកូន " ព្រះអង្គម្ចាស់ជេកសិន
" ចាស! "
" យប់ណាស់ហើយសម្រាកទៅណា " ខារ៉ូល
" ក្រាបទូលម្ចាស់បងទាំងពីរក៏ចឹងដែរ " ក្រោយពៅផ្ដែផ្ដាំគ្នារួចអ្នកអង្គម្ចាស់ជេកសិននឹងព្រះមហេសីខារ៉ូលក៏យាងចេញទៅបាត់

ដេរ៉ូហ្សាឃើញម្ចាស់បងទាំងពីរចេញទៅផុតហើយ ក៏ទាញរូបថតមួយចេញពីថតទុកមកមើល
" ជូន! តើបងយ៉ាងមិចទៅហើយ? កូនរបស់ពួកយើងជិតកើតហើយ ប៉ុន្ដែគួរឲ្យស្ដាយអូនមិនអាចទទួលស្គាល់នាងបានទេ តែបងកុំបារម្ភអីនាងត្រូវបានម្ចាស់បងទទួលចិញ្ជឹមជាបុត្រហើយ " ដៃតូចស្រឡូនអង្អែលពោះថ្នមៗ

ភ្លើងស្នេហ៍ឬស្យា (SS5)Donde viven las historias. Descúbrelo ahora