ភាគទី ២០

93 5 0
                                    

   ណាមជូនបានមករកយ៉ូនហ្គីនៅក្រុមហ៊ុនរបស់គេ រាងក្រាស់ដើរចូលសំដៅទៅរកបងប្រុសក្រោមក្រសែរភ្នែកមនុស្សជាច្រើន មិនមែនព្រោះតែគេសង្ហារតែព្រោះតែពាក្យចចាមរាមថាគេជាអ្នកធ្វើគត់ព្រះអង្គវីលាម
   «ឯងមករកខ្ញុំមានការអី?» យ៉ូនហ្គីភ្ញាក់ផ្អើលពេលឃើញប្អូនស្រាប់តែចង់ជួបគេ
   «ខ្ញុំបានស៊ើបដឹងរឿងខ្លះ បងស្គាល់លោកកាង ជេវ៉ុន ទេ?»
   «រដ្ឋមន្រ្ដីក្រសួងការបរទេសនឹងមែន»
   «នឹងហើយ ខ្ញុំស៊ើបដឹងថាគេមានពាក់ព័ន្ធជាមួយការស្លាប់របស់ព្រះអង្គវីលាមនឹងប៉ូលីសស្រីជាន់ខ្ពស់ម្នាក់ឈ្មោះថាជុង មៃលី»
   «ជុង មៃលីអតីតគូរដណ្ដឹងរបស់ហូស៊ុក»
   «នឹងហើយ តែគេគ្រាន់តែជាអុកមួយតែប៉ុណ្ណោះ អាចនឹងមានមនុស្សដែលមានអំណាចជាងគេនៅពីក្រោយចាំទទួលផល» យ៉ូនហ្គីស្ដាប់សំដីប្អូនបន្ដិចមុននឹងតប
   «បងមិនដឹងជួយឯងយ៉ាងមិចទេ ព្រោះបងពេលនេះក៏កំពុងតែជួបបញ្ហារដូចគ្នា»
   «បងមានរឿងអីឬ?»
   «ឯងមិនដឹងទេម៉ាក់របស់ផេនសុីជាប្អូនស្រីរបស់លោកកាង នៅសុខៗមកប្ដឹងបងទាមទារយកកូនទៅចិញ្ជឹមទៀត បងឈឺក្បាលស្ទើរឆ្គួតហើយ»
    «មិចក៏បងទៅពាក់ព័ន្ធជាមួយគ្រួសារមួយនឹងវិញ»
    «មកពីឃ្យូឈីនឹងនែនាំនាងឲ្យបង អ្នកណាទៅដឹងនាងក៏បោកបងយកកូនប្រើ បងស្បថថាបងគ្មានថ្ងៃស្រលាញ់មនុស្សស្រីណាទៀតឡើយ ព្រោះបងមិនចង់ឈឺចាប់ដូចជាស្នេហ៍ដំបូងរបស់បងទេ»
    «បងយ៉ូនដែលខ្ញុំស្គាល់ដូចមិនមែនងាយបោះបងចោលលឿនចឹងទេ»
   «យើងរាងហើយ ខ្លាចបាបធ្លាក់លើកូនយើង នេះកូនយើងជាស្រីណាវើយ»
   «អូហូ! សមជាលោកប៉ាដ៏ល្អមែន ចឹងក៏ល្អមិននឹកស្មានថាផេនសុីចងជើងបងឡើងជាប់តែម្ដងហើយ»
   «កុំនិយាយរឿងយើង និយាយពីឯងវិញ លឺថាប្រពន្ធនិងអតីតសង្សារចាស់ចូលពេទ្យជាមួយគ្នាអី រឿងវាយ៉ាងមិចវិញ»
   «កុំរំលឹករឿងនឹងអី នឹកឃើញពេលណាម៉ួរម៉ៅតែម្ដងហើយ»
   «រទេះភ្លើងបុកគ្នាវាចឹងហើយ ឯងនឹងក៏ចឹងខ្លួនមួយជិះទូកពីរ»
   «បងស្មានតែខ្ញុំចង់ ដេរ៉ូហ្សាមិនជឿខ្ញុំ នាងបោះបង់ខ្ញុំចោលចឹងហើយខ្ញុំត្រូវតែសងសឹកនាងខ្លះ»
   «តែសងសឹកដល់ជ្រុលធ្វើឲ្យកូនរលូត»
   «បងដឹងមកពីណា... ហូស៊ុកប្រាប់បងឬ?»
   «មិនបាច់ស៊ុកប្រាប់បងក៏ដឹង បានហើយឈប់និយាយរឿងនឹង សម្រេចថាចង់ឲ្យបងជួយអី»
   «ពុទ្ធោបងយ៉ូន! ខ្ញុំនិយាយឡើយអាយៈបំពង់កបងទុកតែសួរបញ្ជាក់?»
   «ហើយបើយើងស្ដាប់អត់យល់មែននោះ» យ៉ូនហ្គីតបមុខស្មើរអ្នកជាប្អូនវិញហួសចិត្តនិយាយលែងចង់ចេញ
   «មកឲ្យបងសង្គេតមើលសកម្មភាពរបស់លោកកាង និងស៊ើបមើលថាក្នុងជួររដ្ឋាភិបាលនៅមានអ្នកណាដែលមៅពីក្រោយគាត់»
   «យើងមិនហ៊ានសន្យាទេ តែយើងនឹងព្យាយាម»
   «បាន ខ្ញុំមិនពឹងច្រើនទេរឿងផ្សេងទុកឲ្យខ្ញុំដោះស្រាយ»
   «ឯងប្រយ័ត្នប្រយែងផងបើតាមមើលទៅគោលដៅរបស់គេជាឯងច្រើនជាង»
   «គេធ្វើរឿងច្រើនបែបនេះដើម្បីទំលាក់កំហុសលើខ្ញុំ បងទុកចិត្តចុះខ្ញុំមិនឲ្យគេចាប់បានទេ»
   «ល្អ!» យ៉ូនហ្គីចាប់ស្មាររបស់ប្អូនញញឹមផ្ដល់កំលាំងចិត្ត បន្ទាប់មកណាមជូនក៏ចាកចេញ

ភ្លើងស្នេហ៍ឬស្យា (SS5)Where stories live. Discover now