ភាគទី ១៨

67 3 0
                                    

   រាងខ្ពស់សង្ហារដើរចូលមកក្នុងផ្ទះដែលនេះជាផ្ទះរបស់មៃលីអតីតកូនដណ្ដឹង អនុស្សាវរីយ៍ដិតដាមក្នុងការចងចាំស្នាមញញឹមរបស់នាងតូចជាក្ដីសុខដែលគេមិនអាចបំភ្លេចបាន ប្រហែលជាមួយសន្ទុះកូនចៅរបស់គេក៏ចូលមកជាចូអាន់នេះឯងដោយសារការស្លាប់របស់មៃលីគេក៏មកតាមហូស៊ុក
   «លោកនៅតែចងចាំថ្ងៃស្លាប់របស់ម៉ាដាម» ចូអាន់
   «ឯងក៏ដូចគ្នា យើងសុំទោសយូរយ៉ាងនេះហើយរកមូលហេតុស្លាប់របស់មៃលីមិនទាន់ឃើញទៀត»
   «មកពីអ្នកនៅពីក្រោយការស្លាប់របស់ម៉ាដាមមានអំណាចពេក»
   «ឯងសង្ស័យអ្នកណា?»
   «លោកកាង»
   «លោកកាងប្រធានក្រសួងការបរទេសនឹងមែន»
   «បាទ! ពីមុនគាត់គ្រាន់តែជាមេប៉ូលីសតូចតាចម្នាក់តែក្រោយរឿងម៉ាដាមស្លាប់គាត់ក៏ឡើងដំណែងប្ដូរទៅក្រសួងការបរទេសវិញ»
   «យើងស្គាល់គេ ម៉ាក់យើងនៅថែមទាំងនែនាំកូនស្រីរបស់គេឲ្យយើងទៀត មើលទៅយើងត្រូវទៅញ៉ូយ៉កមួយជើងដើម្បជួបកូនស្រីគេម្ដង» ហូស៊ុកនិយាយទាំងសម្លឹងមើលរូបថតរបស់គេនិងមៃលី ខណៈនោះគេក៏នឹកឃើញនូវផែនការម្យ៉ាង
   «ត្រូវការឲ្យខ្ញុំទៅជាមួយចៅហ្វាយទេ»
   «អត់ទេឯងនៅឃ្លាំមើលសកម្មភាពរបស់លោកកាងទៅ»
   «បាទ!»

   ====
  ណាមជូនបីលីអាចូលមកក្នុងផ្ទះ ដៃរបស់នាងរុំរបួសរួចរាល់ពេលដាក់ឲ្យប្រពន្ធសម្រាករួចហើយនាយក៏ចុះមកផ្ដាំដេរ៉ូហ្សា
   «យើងមានការចេញទៅក្រៅនាង មើលលីអាបើយើងមកវិញលីអាមានរឿងអីទៀតយើងនឹងមិនលើកលេងឲ្យនាងឡើយ»
   «ខ្ញុំដឹងហើយ» នាងតូចឆ្លើយដោយមិនមើលមុខរបស់រាងក្រាស់ឡើយ ណាមជូនរៀបនឹងដើរទៅគំរាមនាងតែពេលនោះហូស៊ុកក៏ដើរចូលមក
   «បងប្រុស ប្រញាប់ទៅ» ឃើញប្អូនប្រុសមកតឿនគេក៏ចាកចេញទៅ ទាំងកែវភ្នែកមិនភ្លេចសម្លក់មើលទៅដេរ៉ូហ្សាឡើយ

   តាមផ្លូវទៅព្រលានយន្ដហោះណាមជូននិយាយរៀបរាប់ពីរឿងលីអាមានកូនប្រាប់ទៅហូស៊ុក តែអ្នកជាប្អូនហាក់មិនចាប់អារម្មណ៍អ្វីឡើយ
   «នែ! ស្ដាប់យើងអត់» ណាមជូនឃើញប្អូនគ្មានប្រតិកម្មគេក៏សួរនាំទាំងមុខស្មើរ
   «អបអរសាទផងចឹង តែមានរឿងមួយបងអត់យល់ថាចម្លែកទេនេះបងទៅក្រៅប្រទេសមិនបានប៉ុន្មានផងមកវិញក៏មានកូន មានពិនិត្យច្បាស់នូវថាកូនប៉ុន្មានខែហើយ?»
   «ឯងសង្ស័យលីអា?»
   «ខ្ញុំមិនហានទេតែថាមនុស្សឆ្លាតដូចបងមិចអាចច្រានចោលរឿងសំខាន់បែបនេះទៅរួច»
   «ឯងដឹងរឿងអីមែនទេ»
   «មិនដឹងទេ ប៉ុន្ដែសួរបងតាមត្រង់បងស្គាល់លីអាយូរហើយដឹងទេថានាងមកពីណា ឪពុកម្ដាយនាងនោះ? ពេលខ្លះបងមានគិតថាវាចម្លែកអត់?» លឺសំដីប្អូនប្រុសហើយណាមជូនហាក់ស្វាងដូចគេជះទឹកចឹង គិតឡើងវិញវាដូចជាបែបនឹងមែន
   «បងដឹងថានាងជាក្មេងកំព្រា ដែលទទួលបានអាហាររូបករណ៍មករៀននៅទីក្រុងឡុង»
   «នេះ! បងមើលទៅហើយបកស្រាយប្រាប់តិចមក» ហូស៊ុកហុចឯកសារមួយដុំឲ្យទៅណាមជូន រាងក្រាស់បើកមើលឃើញថាអ្នកដែលផ្ដល់អាហាររូបករណ៍ឲ្យលីអាជាលោកស្រីគីម ម៉ាក់របស់ពួកគេនឹងឯង»
   «នេះម៉ាក់ស្គាល់លីអា?»
   «មិនច្បាស់ខ្ញុំកំពុងតែស៊ើបមើលទៀត ពេលនេះខ្ញុំនាំបងទៅញ៉ូយ៉កជួបនឹងកូនស្រីលោកកាង»
   «ទៅជូបគូរដណ្ដឹងនាំយើងទៅធ្វើអី?»
   «ប្រាប់ហើយថាគេមិនមែនគូរដណ្ដឹងខ្ញុំ ពួកយើងមិនទាន់ភ្ជាប់ពាក្យទេ» ហូស៊ុកស្រែកច្រលោតដាក់បងប្រុសធ្វើឲ្យណាមជូនអស់សំណើច
   «តែទង្វើរនេះបញ្ជាក់ច្បាស់ថាឯងចាប់អារម្មណ៍គេ កុំកុហកខ្លួនឯងអីមើលចុះមុខក្រហមហើយ»

ភ្លើងស្នេហ៍ឬស្យា (SS5)Where stories live. Discover now