ភាគទី ០៥

214 11 3
                                    

នៅរាជវាំងអ្នកអង្គម្ចាស់ជេកសិនដើរចុះដើរឡើងព្រោះតែបារម្ភពីប្អូនស្រី ចំណែកព្រះមហេសីខារ៉ូលវិញក្រោយពីលួងព្រះនាងតូចហ្វីននីឲ្យគេងលក់រួចក៏ដើរមកជិតស្វាមីដឹកដៃចេញពីដំណាក់បុត្រី
«នៅមិនទាន់រកឃើញដេរ៉ូហ្សាទៀតឬ?» ព្រះមហេសីខារ៉ូសួរទៅកាន់ស្វាមី អ្នកអង្គម្ចាស់ជេកសិនមិនតបបានត្រឹមតែក្រវីក្បាល
«អូនថាបងកុំបារម្ភអី ដេរ៉ូហ្សានឹងមិនអីឡើយ»
«សង្ឃឹមថាដូចអូននិយាយចុះ» ទ្រង់ងក់ក្បាលសង្ជឹមថាដូចអ្វីដែលព្រះមហេសីខារ៉ូលនិយាយទៅចុះ

===
ព្រឹកព្រលឹមដេរ៉ូហ្សាងើបមកធ្វើកិច្ចការផ្ទះតាមដែលណាមជូនបញ្ជារ តែក៏មិនភ្លេចពីរឿងរត់ចេញឡើយ
«តើទីនេះជាកន្លែងណាទៅ?» ព្រះនាងដេរ៉ូហ្សាដែលកំពុងជូតសំអាតវេរាំងដានៅខាងលើក៏ឈ្លៀតមើលថាតើពេលនេះទ្រង់នៅឯណា
«ខាងនោះមានសមុទ្រ គេនិយាយត្រូវទោះរត់ចេញបានតែយើងឆ្លងកាត់សមុទ្រយ៉ាងមិច» នាងតូចនិយាយបណ្ដើរបារម្ភបន្ដើរ ទ្រង់ព្យាយាមក្រឡែករកមើលក្រែងមានផ្ទះអ្នកភូមិអាចជួយឲ្យទ្រង់រត់បាន តែវាដូចជាគ្មានសង្ឃឹមនោះទេ ដេរ៉ូហ្សាក៏បានត្រឹមតែដកដង្ហើមធំរួចចុះមកក្រោមវិញ តែក៏ជួបជាមួយនឹងកូនចៅរបស់ណាមជូន
«អ្នកនាង!» នាយឱនគោរពតាមការគួរ
«របស់ទាំងនេះ?» ដេរ៉ូហ្សាចាប់អារម្មណ៍ជាមួយកេះធំៗបីនាងដើរទៅបើកមើលក៏ឃើញថាជាបន្លែរត្រីសាច់ស្រស់ៗ
«ទាំងនេះនឹងយកមករៀងរាល់មួយសប្ដាហ៍ម្ដង» កូនចៅម្នាក់នោះបកស្រាយប្រាប់ទៅព្រះនាងវិញ
«តែនៅកោះនេះគ្មានអ្នកភូមិនោះទេ»
«ពួកគេដឹកមកពីភូមិក្បែរនេះ ចំងាយពីទីនេះទៅទីនោះចំណាយពេលប្រហែលមួយម៉ោងកន្លះ» លឺចឹងដេរ៉ូហ្សាក៏ចាប់ផ្ដើមញញឹមវិញក្ដីសង្ឃឹមចាប់ផ្ដើមកើតឡើងជាថ្មី
«យកទៅទុកដាក់ទៅ»
«បាទ» នាយឱនគោរពលាម្ដងទៀតគ្រាន់តែកូនចៅដែលនាងសួរនាំនោះចេញទៅបាត់បានបន្ដិចកូនចៅជំនិតណាមជូនក៏មកដល់
«អ្នកនាងចៅហ្វាយឲ្យមកប្រាប់ឲ្យអ្នកនាងចំអិនអាហារជាមួយរបស់ដែលយកមកនេះ»
«ចុះពេលណាគេមកវិញ»
«ល្ងាចបន្ដិច» និយាយរួចកូនចៅជំនិតរាងក្រាស់ក៏ចាកចេញទៅបាត់ទៅ ដេរ៉ូហ្សាក៏ដើរទៅផ្ទះបាយរៀបចំអាហារ រហូតដល់ល្ងាចណាមជូនពិតជាត្រលប់មកវិញមែន

ភ្លើងស្នេហ៍ឬស្យា (SS5)Hikayelerin yaşadığı yer. Şimdi keşfedin