នេះរំលងទៅមួយសប្តាហ៍ហើយដែលតែជីនមិនបានទៅជួុយលក់នៅហាងណាមជូនដូចមុនព្រោះគេបានសម្រេចចិត្តហើយថានិងកាត់ចិត្តព្រោះគេខំតាមស្រឡាញ់ជាងពីរឆ្នាំហើយតែវាគ្មានបានផលអីបន្តិចគេក៏ចេះហត់ដែរ។មួយសប្តាហ៍មកនេះជីនទទួលថតម៉ូតជាច្រើនយាយរួមទៅធ្វើខ្លួនមិនអោយខ្លួនអែងមិនអោយទំនេរទេដើម្បីកុំអោយគិតរឿងទាំងនេះ។
ហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់អ្នកស្រីគីមដែរអ្នកគ្រប់គ្នាបានមកក្នុងនោះក៏មានណាមជូននិងជុងគុកដែរ។ចំពោះណាមជូនវិញមិនមេនមកម្នាក់អែងទេគឺមានស្រីស្នេហ៍មកជាមួយផងគឺមានបំណងចង់មកឌឺជីនដោយសារតែជីនឈប់ទៅរវល់និងគេ(ពូជូនបែកងាង)។រីឯជុងគុកវិញចាប់ពីមានរឿងមួយថេមករឿងស្រីក៏លេងឈប់ទាក់ទងនរណាទៀតហើយហើយក៏បានចូលធ្វើការគ្រុមហ៊ុនជាមួយប៉ារបស់គេតាមការសន្យា។តែអារឿងតាមញែថេនោះគឺមិនបានបោះបង់ចោលដែរគឺថាតាមញែរាល់ថ្ងៃទោះថេមិននិយាយរកក៏ដោយ។
«ថេថេហាញាំទឹកក្រូចទេ»ពេលនេះជុងគុកកំពុងតែតាមយកចិត្តសំណប់ចិត្តឯអ្នកផ្សេងរួមទាំងជីមីនបានតែនាំគ្នាសើចព្រោះថាឮតែជុងគុកយាយរកថេរហូតតែថេមិនតបសូម្បីមួយមាត់។
ថេដើរចេញដោយមិននិយាយថេចេះតែឆ្ងល់ខ្លួនអែងដែរគ្រាន់តែនឹកដល់រឿងថ្ងៃមុនចេះតែឈឺចិត្តហើយខឹងសែនខឹងទាំងដែលខ្លួនអែងមិនបានស្រឡាញ់ជុងគុកសោះ។
«នេះបងជូនញាំទៅណាអូនចាំអូនបញ្ចុក»ម៉ាឡាដែលជាស្រីស្នេហ៍របស់ណាមជូនកុំពុងតែបញ្ចុកនំខេកទៅណាមជូនហើយថែមទាំងសម្លក់ទៅកាន់ជីន។
«បាទអូន»ណាមជូននិយាយទាំងញញឹមសុខភាពតែក៏មិនភ្លេចដៀងភ្នែកទៅមើលជីនដែរតែអ្វីដែលធ្វើអោយគេកាន់តែខឹងនោះគឺថាជីនដូចជាមិនខ្វល់ពីគេសោះធ្វើដូចជាឈប់ស្រឡាញ់គេហើយចឹងតែថាមិចក៏កាត់ចិត្តពីគេលឿនម៉្លេះ។
«អ៊ំស្រីនេះជាកាដូតិចតួចរបស់ខ្ញុំ រីករាយថ្ងៃខួបកំណើតណាអ៊ំស្រីជូនពរអោយអ៊ំមានសុខភាពល្អសុខសប្បាយ និងមានអាយុវែងនៅជាមួយពួកយើងអោយយូរៗណា»ជីមីនបានជូនកាដូរបស់ខ្លួនទៅអោយអ្នកស្រីគីមព្រមទាំងមានពាក្យជូនពរយាងផ្អែមល្ហែមដែលធ្វើអ្នកស្រីគីមញញឹមបិទមាត់មិនជិតតែម្តង។
«ចា៎៎អរគុណកូនណា»អ្នកស្រីជូនទទួលកាដូទាំងញញឹម
ឯអ្នកផ្សេងដែលមកចូលរួមក៏ចាប់ផ្តើមយកកាដូរបស់ខ្លួននិងនិយាយពាក្យជូនពរទៅកាន់អ្នកស្រីគីមដូចដែរជីមីនធ្វើអម្បាញ់មិញចឹង។
«ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិនហើយអ្នកទាំងអស់គ្នា»ជីននិយាយឡើងព្រោះថាមិនអាចទ្រាំនិងសភាពស្វីតៗដែលនៅពីមុខបាន
ជីនចូលមកដល់ក្នុងបន្ទប់ទឹកភ្នែករាប់ដំណក់ក៏ស្រក់លើផែនផ្ទាល់ទាំងមិនបានបង្ខំអោយវាចេញមកទេ។អ្នកណាទៅទ្រាំបានពេលឃើញមនុស្សដែលយើងស្រឡាញ់ពេញបេះដូងមកស្វីតកណ្តាលមុខបែបនេះ។ទោះបីជាកុំពុងកាត់ចិត្តមេនតែក៏មិនគួរមកឃើញសកម្មភាពបែបនេះដែរវាមានអារម្មណ៍ថាឈឺណាស់។កំពុងតែយំសុខៗ
«យើងដឹងណាថាអែងស្រឡាញ់ណាមជូនតែអែងក៏គួរតែកាត់ចិត្តទៅព្រោះថាណាមជូនគេមិនស្រឡាញ់ខ្ទើយទេអែងយល់ដែរទេ»ម៉ាឡាក្រោយពីឃើញជីនដើរចេញនាងក៏ដើរតាមហើយពេលនេះកុំពុងតែនិយាយឌឺដងទៅកាន់ជីន
«ខ្ញុំដឹង»ជីនមិននិយាយច្រើនព្រោះគេមិនមេនជាមនុស្សចូលចិត្តបង្ករឿង
«បើដឹងល្អហើយកុំទៅពាក់ព័ន្ធនិងគាត់ទៀតបើមិនចង់មានរឿងជាមួយយើង»ម៉ាឡានិយាយបន្តទាំងពេបមាត់ឌឺដងហើយក៏ដើរចេញទៅវិញ
ក្រោយម៉ាឡាទៅបាត់ជីនចាប់ផ្តើមយំខ្លាំងៗម្តងទៀតព្រោះថាគេទប់លេងជាប់ហើយ។
ចំណែកណាមជូនវិញឃើញជីនចេញមកយូរពេកក៏ដើរមកតាមពេលដើរមកដល់ក៏បានឃើញជីនចេញពីបន្ទប់ទឹកល្មមព្រមទាំងមានភ្នែកក្រហមដូចទើបតែយំហើយ
«យើងដឹងណាថាអែងនៅស្រឡាញ់យើង»ណាមជូនបែជាទៅនិយាយពាក្យអំណួតខុសពីចិត្តដែលចង់ទៅលួងលោមតែមិនអាចធ្វើបាន(មាត់ខុសពីចិត្ត)
«បើខ្ញុំស្រឡាញ់បងមានបញ្ហាដែលឬ»ជីនសួរបកទៅវិញ
«មានព្រោះថាយើងមិនចង់អោយម៉ាឡាគេយល់ច្រឡំទេដូចច្នេះហើយអែងកុំមកពាក់ព័ន្ធនិងយើងទៀត»ណាមជូនក៏បានស្តាប់ឮការសន្ទនារវាងជីននិងម៉ាឡាដែរ
«ខ្ញុំដឹង»ជីនតបទៅវិញខ្លីៗព្រោះគេកំពុងតែហួសចិត្តនិងសម្តីណាមជូនខ្លាំងណាស់នេះគេខានទៅរំខានមួយអាទិត្យហើយនៅមកនិយាយពាក្យបែបនិងដាក់គេកើតទៀត។បើសួរថាពេលនេះជីនឈឺចាប់ទេគឺថាវាហួសពីពាក្យថាឈឺទៀត។ព្រោះមនុស្សដែលយើងស្រឡាញ់កុំពុងតែដេញយើងចេញពីជីវិតគេហើយព្រោះគេធុញនិងយើងហើយគេក៏មានអ្នកដែរគេស្រឡាញ់ដែរ។«គេខ្លាចខ្លាចថាមនុស្សដែរគេស្រឡាញ់ត្រូវខូចចិត្តមិនសប្បាយចិត្តដែរយើងទៅរញេរញៃគេបារម្ភពីសុខទុក្ខស្រីម្នាក់និងណាស់ហើយចុះខ្ញុំទង្វើល្អកន្លងរបស់ខ្ញុំគ្មាននៅក្នុងចិត្តគេសូម្បីបន្តិចតើមេនទេឬក៏គេចាត់ទុកទង្វើល្អរបស់ខ្ញុំជាភាពគួរអោយរំខានគួរអោយធុញនៅក្នុងជីវិតរបស់គេ គេមិនដែលនិយាយល្អដាក់ខ្ញុំទេគេសំដីអាក្រក់ដាក់ខ្ញុំណាស់នៅក្នុងពេលនេះខ្ញុំចង់ប្រាប់គេថាខ្ញុំឈឺណាស់ ខ្ញុំពិតជាពិបាកទទួលយកការឈឺចាប់មួយនេះខ្លាំងណាស់ហេតុអីក៏មិនអាចផ្តល់សិទ្ធសូម្បីតែជាអ្នកដែរស្រឡាញ់គេតែម្ខាងនេះខ្ញុំវាអន់ខ្លាំងណាស់មេនទេ ខ្ញុំក៏ចេះហត់ខ្ញុំជាមនុស្សដូចគេដូចអែងមិនមេនជាដុំថ្មគ្មានវិញ្ញាណមិនចេះឈឺចាប់នោះទេ»ជីនបានតែគិតក្នុងចិត្តមិនហ៊ាននិយាយចេញមកក្រៅទេ
«បើដឹងល្អហើយទៅអោយឆ្ងាយៗពីយើងទៅហើយកុំមានគំនិតធ្វើបាបម៉ាឡារបស់យើងអោយសោះ»ណាមជុនថាហើយក៏ដើរចេញទៅបាត់
ក្រោយណាមជុនចេញទៅបាត់ជីនចាប់ផ្តើមយំម្តងទៀតហើយមិនមេនចង់យំទេតែភ្នែកមិនសហការណ៍ព្រោះវាឈឺឮពាក្យថា«ម៉ាឡារបស់យើង»«ហើយចុះខ្ញុំខ្ញុំជារបស់អ្នកណាអ្នកណាជាម្ចាស់របស់ខ្ញុំ»ជីនស្រែកសួរខ្លួនអែងខ្លាំងៗទាំងក្នុងចិត្តខ្ទិចដូចអំបែងកែវដែលយកទៅកិនចឹង។
អ្នកអស់គ្នាកុំឆ្ងល់ថាហេតុអីតួឯកមិនសូវចេញព្រោះថាតួtop មិនសូវចេញចឹងតួbottom ក៏មិនអាចចេញច្រើនបានដែរ។
សង្ឃឹុមថាអ្នកអស់គ្នាពេញចិត្តណា❤🙆♀
YOU ARE READING
🍁ឃាតករសម្ងាត់ the End🍁
ActionSG:អតីតកាលរបស់បងវាកខ្វក់ណាស់ JM :ស្រឡាញ់គ្នាគិតរឿងអតីតកាលដែរឬ Min Yoongi top Park jimin bottom