part 21

766 130 3
                                    

ពេលនេះគឺជីមីនកុំពុងជិះឡានត្រឡប់ទៅផ្ទះរបស់គេវិញ(ជីមីនមានផ្ទះផ្ទាល់ខ្លួនហើយ)ជិះបណ្តើរជីមីននឹកគិតដល់សូហ្កាបណ្តើរ
Jimin pov :តើពេលនេះគេនៅទីណាណ៎៎ គេមាននឹកយើងខ្លះទេ មាននឹកយើងដូចយើងនឹកគេឬអត់ គេមានធ្លាប់លួចយំដូចយើងយំដោយសារគេអត់ គេប្រហែលជាមិនខ្វល់ពីយើងដល់ម្លឹងទេ ហើយគេក៏ប្រហែលមិនចាត់ទុកយើងជាមនុស្សសំខាន់ដូចយើងចាត់ទុកគេដែរ។ខ្ញុំដឹងថាកន្លងមកដែរខ្ញុំមានអារម្មណ៍ថាគេនៅក្បែរខ្ញុំវាគ្រាន់តែជារឿងដែលខ្ញុំព្យាយាមកុហកខ្លួនអែងកុំអោយនឹកគេប៉ុណ្ណោះ ខ្ញុំតែងតែអានសារដែលយើងធ្លាប់លេងជាមួយគ្នារហូតដល់ចាំដូចជាប៉ារ៉ូលបទចម្រៀងហើយព្រោះការធ្វើបែបនេះប្រៀបដូចជាខ្ញុំបានលេងសារជាមួយគេរាល់ថ្ងៃចឹង។ខ្ញុំដឹងថាបើគេស្រឡាញ់ខ្ញុំ នឹកខ្ញុំគេច្បាស់ជាមករកខ្ញុំហើយព្រោះគេស្កាល់អ្វីពីខ្ញុំគ្រប់យាងទាស់ត្រង់ថាគេមិនបាននឹកមិនបានស្រឡាញ់ខ្ញុំទេទើបគេចាត់ទុកអនុស្សាវរីកន្លងរបស់ខ្ញុំនិងគេប្រៀបជាសំរាមគ្មានប្រយោជន៍ហើយគេក៏បំភ្លេចវាចោលទៅវាផ្ទុយពីខ្ញុំដែលចង់ចាំគ្រប់យាងពីគេចាំគ្មានចន្លោះចាំសូម្បីតែពាក្យសំដី និយាយមកកាន់ខ្ញុំដំបូងនៅថ្ងៃណាក៏ខ្ញុំដឹងតែគេវិញប្រហែលគ្មានផ្លូវទេ។បើអីញ្ជឹងទៅហើយទុកអោយខ្ញុំចងចាំម្នាក់អែងដល់ថ្ងៃស្លាប់ក៏បានវាមិនអីទេខ្ញុំក៏អរគុណគេដែរ ដែលបានចូលមកជីវិតរបស់ខ្ញុំហើយក៏ចាកចេញទៅវិញជាមួយក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំ។បើតាមអារម្មណ៍ដែលខ្ញុំនឹកគេពេលនេះហើយបើខ្ញុំដឹងថាគេនៅទីណា ខ្ញុំស្កាល់មុខគេ ខ្ញុំនឹងរត់ទៅអោបគេអោយណែនហើយនិងនិយាយទៅកាន់គេថា(ខ្ញុំពិតនឹកបងខ្លាំងណាស់)តែវាមិនអាចទេហើយក៏មិនសង្ឃឹមថានិងបានជួបគេដែរ។បើបានជួបសំណួរដំបូងដែរខ្ញុំចង់សួរទៅកាន់គេ(ហេតុអ្វីបងសុខចិត្តឈប់រាប់អានខ្ញុំដើម្បីកុំអោយខ្ញុំឃើញមុខបង)។គាត់ទៅជាមួយនិងសំណួរជាច្រើនគាត់មិនព្រមឆ្លើយសំណួររបស់ខ្ញុំសិនទេ។ខ្ញុំដឹងថាកាលពីដំបូងដែលខ្ញុំប្លុកគាត់គឺដោយសារតែខឹងនិងគាត់តែបានតែកន្លះខែខ្ញុំបានបើកមកវិញធម្មតាតែមិនឃើញគាត់ឆាតមកខ្ញុំទេ ហើយខ្ញុំសម្រេចចិត្តឆាតទៅគាត់តែក៏មិនមានការឆ្លើយតបដដែល។ខ្ញុំពិតជានឹកគាត់ខ្លាំងណាស់នឹកដល់ថ្នាក់ហូទឹកភ្នែកមកមិនដឹងខ្លួនខ្ញុំក៏មិនដែលនិងគិតដែរថាមនុស្សរឹងមាំដូចខ្ញុំមកចាញ់ត្រឹមបុរសម្នាក់ បុរសម្នាក់ដែលខ្ញុំមិនអាចសូម្បីតែឃើញមុខ។ខ្ញុំទទួលស្កាល់ថាគេមានឥទ្ធិពលលើបេះដូងខ្ញុំណាស់» ជីមីនគិតបណ្តើរបើកឡានបណ្តើរដៃម្ខាងដែរទំនេរក៏លើកដៃជូតទឹកភ្នែកស្រក់ឥតល្ហែលើផែនផ្ពាល់។
ជីមីនជិះសុខៗក៏ឈួលភ្លើងឡាន(វារាងងងឹតហើយ)ទៅប៉ះនិងមនុស្សពីអ្នកនៅតាមផ្លូវតាមមើលមានម្នាក់កុំពុងតែមានរបួសជីមីនក៏ជូតទឹកភ្នែកសម្រួលអារម្មណ៍រួចក៏ឈប់ឡានក្បែរនោះដើម្បីសួរនាំ។
«មានត្រូវការជំនួយទេ»ជីមីនសួរឡើង។ខណះដែលជីមីនកុំពុងសួរបុរសឈុតខ្មៅពាក់ម៉ាស់ជិតនោះក៏ដើរទៅបាត់ជីមីនចាំថាគេម្នាក់និងហើយដែរជួបនៅផ្សារហើយក៏ឧស្សាហ៍តាមខ្លួនតែប៉ុន្មានឆ្នាំមកនេះមិនដែលឃើញ។
«បាទមិនអីទេ»ជេហូបឆ្លើយ (ចេញតួមកមួយទៀតហើយអ្នកអស់គ្នា
«មិនអីយាងមិចនេះមើលចុះសុទ្ធតែរបួសពេញខ្លួនហើយ»ជីមីន
«តែវាមិនអីពិតមេនខ្ញុំជួបបែបនេះឡើងសាំហើយ»ជេហូប
«មោះឡើងឡានមកខ្ញុំជូនទៅផ្ទះ»ជីមីន
«ខ្ញុំគ្មានផ្ទះទេខ្ញុំគេងនៅកន្លែងធ្វើការតែនេះមានរឿងហើយខ្ញុំមិនហ៊ានទៅវិញទេ»ជេហូប
«ចឹងឡើងឡានមកទៅផ្ទះរបស់ខ្ញុំក៏បាន»ជីមីន
«តែវាមិនសមទេពួកយើងមិនដែលស្កាល់គ្នាទេ»ជេហូបនិយាយទាំងរអៀសចិត្ត
«មិនអីនោះទេខ្ញុំមិនប្រកាន់ទេហើយខ្ញុំមើលទៅអែងក៏មិនមេនជាមនុស្សអាក្រក់អីដែរ»ជីមីន
«បាទអរគុណហើយ»ជេហូបថាហើយក៏ឡើងឡានជីមីន
«មិនបាច់ខ្លាចទេខ្ញុំនៅផ្ទះម្នាក់អែងទេបើអែងទៅមានតែយើងពីរអ្នកទេ»ជីមីននិយាយឡើងព្រោះឃើញថាជេហូបដូចខ្លាច។ពួកគេក៏បន្តជិះទៅកាន់ផ្ទះជីមីនទៅ។ចំណែកបុរសឈុតខ្មៅអម្បាញ់មិញមិនបានទៅណាទេគឺនៅពួនមើលសកម្មភាពពួកគេទាំងពីរនិងអែងពេលឃើញពួកគេចេញទៅបាត់គេក៏ចេញទៅបាត់ដូចគ្នា។
នៅតាមផ្លូវជីមីនក៏ចាប់ផ្តើមសួរ
«បុរសអម្បាញមិញគេជាអ្នកធ្វើបាបអែងមេនទេ»ជីមីន
«អត់ទេគេជាអ្នកជួយខ្ញុំទេតើ»ជេហូប
«ចុះអ្នកដែលធ្វើបាបលោកនោះ»ជីមីន
«ពួកវារត់អស់ហើយ»ជេហូប
«បើលោកមិនទាស់ខ្ញុំសុំសួរលោកមួយបានទេ»ជីមីន
«បាទសួរមកចុះ»ជេហូប
«តើលោកធ្វើការអ្វីបានជាធ្វើការយប់បែបនេះ»ជីមីន
«អរបាទខ្ញុំជាអ្នកចម្រៀងតាមក្លឹបតែថាធ្វើមិនដែលបានជាប់លាប់និងកន្លែងណាមួយទេ»ជេហូប
«ហេតុអីទៅ»ជីមីនបើកឡានបណ្តើរសួរបណ្តើរ
«គឺវាតែងតែមានបញ្ហាបែបនេះរហូតពួកអ្នកមានអំណាចគេតែងតែតាមទិញខ្ញុំអោយទៅដេកជាមួយគេតែខ្ញុំមិនព្រមទើបចេះតែរត់គេចទើបពួកវាតាមធ្វើបាប តែថាពួកមនុស្សចឹងសម្បូរណាស់ទៅអែណាក៏ជួបដែរតែបើអោយខ្ញុំធ្វើការងារផ្សេងខ្ញុំក៏មិនអាចមានលុយគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសារដែរ»ជេហូបនិយាយទាំងពិបាកចិត្ត។
«ចឹងទៅធ្វើការនៅហាងរបស់ខ្ញុំទៅខ្ញុំកំពុងតែត្រូវការអ្នកចម្រៀងផង»ជីមីននិយាយលើកសំណើរឡើង។ជេហូបកុំពុងតែមើលមុខជីមីន
«កុំភ័យរឿងតម្លៃអីខ្ញុំអោយគុណ2នៃលោកធ្វើការក្នុងក្លឹប»ជីមីននិយាយបន្ត
«ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់»ជេហូបនិយាយទាំងត្រេកអរគេត្រូវតែមានការងារហើយមានលុយទៅចាយវាយក្នុងគ្រួសារព្រោះផ្ទះគេគ្មាននរណាក្រៅេពីគេទេ។
«ធ្វើការយប់នៅកន្លែងបែបនេះវាមិនសុវត្ថិភាពទេណាមួយអំពើឃាតកម្មកើតមានសឹងរាល់ថ្ងៃតែរកឃាតករតកមិនឃើញនេះវាកើតឡើងច្រើនឆ្នាំហើយដូច្នេះយើងគួរប្រយ័ត្នប្រយែងអោយបានខ្ពស់»ជីមីន
«ខ្ញុំនិងព្យាមការពារខ្លួនមិនអីទេអរគុណលោកម្តងទៀតដែលផ្តល់កន្លែងធ្វើការដល់ខ្ញុំ»ជេហូប។
«មិនអីទេ»ជីមីននិយាយទៅវិញទាំងញញឹមរួចក៏បើកឡានបន្ត។

អែតមីនស្រឡាញ់អ្នកអានខ្លាំងៗ🙆‍♀❤

🍁ឃាតករសម្ងាត់ the End🍁Where stories live. Discover now