part 34

716 122 8
                                    

ក្នុងអំឡុងពេលដែលសុងយូកំពុងតែនិយាយជាមួយនិងជីមីន ថេ ជេហូប គឺយ៉ុនហ្កី ជុងគុក និងកូនចៅរបស់គេបានមកដល់ហើយ (មកបានតាមរយះជេហូបនិងអែង)។
«ជុងគុកអែងចូលទៅចំណែកយើងនិងចូលតាមផ្លូវក្រោយ»យ៉ុនហ្គីនិយាយទៅជុងគុកខណះដែលពួកគេកុំពុងមើលទៅសុងយូរនិងពួកជីមីននិយាយគ្នា។បើនិយាយពីអារម្មណ៍ពួកគេទាំងពីរនៅពេលនេះគឺមិនខុសពីភ្លើងទេនេះសំណប់ចិត្តគេដែលតែងតែថ្នាក់ថ្នមមកត្រូវពួកវាធ្វើបាបបែកមុខបែកមាត់បែបនេះអ្នកណាមិនខឹងសំខាន់វាជាសត្រូវរបស់ជុងគុកទៀត។យ៉ុនហ្គីគេចូលចិត្តប្រើកាំបិតចឹងគេជាអ្នកលោភចាក់ពីខាងក្រោយហើយចំណែកជុងគុកប្រើកាំភ្លើងជាអ្នកតតាំងគេតទាល់ដោយផ្ទាល់។ណាមួយយ៉ុនហ្គីមិនចង់អោយជីមីនឃើញខ្លួនទេ។
«ចឹងយើងចូលទៅហើយ»ជុងគុកថាហើយក៏ជាមួយកូនចៅរបស់គេ4-5អ្នក។
ពេលចូលមកដល់ក្នុង:
«សុងយូអែងគិតថាអែងឈ្នះយើងហើយមេនទេ»ជុងគុកនិយាយទៅកាន់សុងយូ
«អែងមកបានរបៀបមិច»សុងយូភ្ញាក់ផ្អើលភ្លាមព្រោះគេចាប់ពួកគេមកដោយសម្ងាត់មិនស្មានថាជុងគុកដឹងចឹងសោះ។
«អែងក៏ដឹងថាយើងជានរណា»ជុងគុកនិយាយទៅសុងយូខណះដែលកូនចៅគេនិងកូនចៅសុងយូកុំពុងតែភ្ចុងកាំភ្លើងគ្នាទៅវិញទៅមក។
«មកក៏ល្អហើយយើងនិងបានចាត់ការបញ្ចូនទៅឋាននរកទាំងអស់គ្នា»សុងយូនៅតែនិយាយទាំងភាពអំណួតព្រោះអីឡូវគេមានគ្រាប់ពេជ្ររបស់ជុងគុកនៅក្នុងដៃ។
«អែងគិតថារឿងប៉ុណ្ណឹងយើងចាត់ការអែងមិនបានឬ»ជុងគុកចេះតែនិយាយដើម្បីបង្វើរដានអោយសុងយូផ្តោតអារម្មណ៍មកលើគេប៉ុណ្ណោះព្រោះថាពេលនេះសូហ្កាកុំពុងតែប្រើកាំបិតស្នៀតរបស់គេសម្លាប់កូនចៅគេម្តងមួយដោយស្ងៀមស្ងាត់។ចំណែកជីមីននិងថេឃើញជុងគុកមកគឺភ្ញាក់ផ្អើលខ្លាំងណាស់ថេវិញនេះវិញយំយកតែម្តង។ពេលថេយំខ្លាំងបែបនេះជុងគុកចង់តែទៅអោបលួងទេតែថាធ្វើមិនបានទេព្រោះមិនទាន់ចាត់ការសត្រូដែលនៅនិងមុខរួចណាមួយគេនិងថេបែកគ្នាហើយមិនដូចមុនទេ។បើជេហូបវិញគឺធម្មតាព្រោះគេដឹងហើយថារឿងវាមុខតែបែបនេះ។
«សំដីថ្លោះណាស់»សុងយូកាន់តែក្តៅស្លឹកត្រចៀកជាមួយសំដីជុងគុកមេនទេនហើយក៏មិនបានចាប់អារម្មណ៍កូនចៅក្បែរខ្លួនដែលដេកអស់នៅលើការ៉ូទេ។
«អែងមិនមើលទៅកូនចៅអែងស្លាប់អស់ហើយពេលនេះគឺសល់តែអែងម្នាក់ទេ»ជុងគុកថាហើយសុងយូក៏ងាកមើលជុំវិញឃើញថាដូចជុងគុកនិយាយមេន
«នេះអែងបោកយើង»សុងយូចាប់ផ្តើមភ័យ
«អែងល្ងង់ខ្លួនអែងទេ»ជុងគុក
ពេលស្ថានភាពបែបនេះហើយសុងយូអារម្មណ៍លេងនិងនរហើយចាប់ផ្តើមលើកកាំភ្លើងបាញ់រះតែលើគ្នាជុងគុកតែអ្នកណាទៅឈរអោយបាញ់នោះកូនចៅជុងគុកបាញ់ទៅវិញជាច្រើនគ្រាប់ទៅលើសុងយូ។សម្បិត្តិត្រឹមសុុងយូនេះណាបើជុងគុកចង់ចាត់ការនុងបានតាំងពីរយូរតែថាគេខ្ជិលធ្វើបាបតែពេលនេះសុងយូមករកផ្លូវងាប់ដោយខ្លួនអែងទេ។
ពេលស្ថានការប្រែជាធម្មតាវិញហើយកូនជុងគុកក៏ចូលទៅស្រាយចំណងអោយពួកគេចំណែកជុងគុកវិញដើរចេញមិននិយាយអ្វីទៅកាន់ថេសូម្បីតែបន្តិចព្រោះថាគេគិតថេស្អប់គេហើយព្រោះពេលនេះថេបានដឹងពីធាតុពិតរបស់គេហើយមានផ្លូវតែមួយទេគឺដើរចេញអោយឆ្ងាយពីថេ។ថេឃើញបែបនេះក៏យំខ្លាំងៗតែម្តងព្រោះគិតថាជុងគុកលេងខ្វល់ពីខ្លួនហើយក៏:
«ជុងគុក ហេតុអ្វីបងមិនខ្វល់ពីអូន»ថេស្រែកយំហៅឈ្មោះជុងគុកខ្លាំងៗទាំងយំ។ជុងគុកលឺបែបនេះហើយក៏ងាកទៅថេទាំងរំភើបជាមួយស្នាមញញឹមលាយទឹកភ្នែកតែស្នាមញញឹមនោះបាត់ភ្លាមៗនៅពេលដែលឃើញកាំភ្លើងរបស់សុងយូតម្រង់មករកថេ។
«ថេប្រយ័ត្ន»ជុងគុកស្រែកអស់មួយសម្លេងហើយរត់ទៅរងគ្រាប់ជំនួសថេ។ពេលនេះគ្រាប់កាំភ្លើងនៅលើខ្លួនជុងគុកដល់ទៅពីរគ្រាប់ហើយចំណែកសុងយូគឺអេតិបិសោភគវាបាត់ទៅហើយក្រោមស្នាដៃកូនចៅជុងគុក។
«ជុងគុកហេតុអីបងមករងវាជំនួសអូន»ថេយ៉ុងយំខ្លាំងៗស្តីអោយជុងគុក
«បងមិនអីទេអោយតែអូនមិនអីគឺល្អហើយ»ជុងគុកនិយាយទាំងឈាមចេញពីមាត់តិចៗ
«បងកុំកើតអីអោយសោះជុង អូនជូនបងទៅពេទ្យណា»ថេយ៉ុងយំកាន់តែខ្លាំងទៅខ្លាំងទៅពេលឃើញឈាមចេញពីមាត់ជុងគុក។
ចំណែកជេហូបជីមីនក៏បានកូនចៅជូនទៅឡើងឡានមួហទៀតទៅមន្ទីរពេទ្យព្រោះថាពួកគេក៏មានរបួសដែរ។
នៅក្នុងឡាន:
«ជុងបងកុំកើតអីអោយសោះណាអូនសុំអង្វរ»ថេយគិតតែពីយាយដដែលៗ
«ថេអត់ទោសអោយផងបានទេ»ជុងគុកនិយាយទាំងឈាមហូរពីមាត់មិនឈប់
«អូនអត់ទោសអោយបងគ្រប់យាងជុង បងឈប់និយាយទៅ តែកុំបិទភ្នែកអី»ថេហាមជុងគុកមិនអោយនិយាយដោយសារតែពេលជុងគុកនិយាយគឺឈាមចេញពីមាត់។ថេពេលនេះគឺកុំពុងអោបជុងគុកផ្អឹបនិងទ្រូងយាងណែន(ដូចម្តាយត្រកងកូន)។
«បានអូននិយាយបែបនេះបងបិទភ្នែកជិតហើយថេ»ជុងគុកនៅតែបន្តនិយាយ
«អ្នកណាអោយបងបិទភ្នែក បងមិនឮអូនប្រាប់តែឬថាកុំបិទភ្នែក បើបងបិទភ្នែកអូននិងខឹងបងហើយជុងគុក»ថេនិយាយទាំងយំឥតឈប់។
«កុំយំពេកលេងស្អាតហើយម្ចាស់តូចរបស់បង»ជុងគុកនិយាយដោយលើកដៃសុទ្ធតែឈាមរបស់គេទៅជូតទឹកភ្នែកអោយថេយ៉ុង
«បងឮអូនប្រាប់ថាឈប់អោយនិយាយទេ»ថេយ៉ុង
«បងឮតែបងចង់យាយជាមួយអូនបងខាននៅជិតនិងនិយាយបែបនេះជាមួយអូនយូហើយបងពិតជានឹកអូនខ្លាំងណាស់»ជុងគុក
«បើបែបនិងបងមិនត្រូវកើតអីទេ»ថេយ៉ុង
«រឿងនេះបងសន្យាមិនបានទេថេ ថេថាអត់ពីបងទៅមិនត្រូវធ្វើខ្លួនជាកូនក្មេងទេ ត្រូវរស់នៅអោយសប្បាយនិងរឹងមាំណា»ជុងគុកនិយាយដោយលើកដៃអង្អែលមុខថេតិចៗ
«បងត្រូវតែនៅជាមួយអូន បងមិនត្រូវកើតអីទេជុង បងឈប់យាយទៅអូនសុំអង្វរតែកុំបិទភ្នែកអោយសោះឮទេ»ថេយ៉ុង
«សុំទោសថេបងទ្រំាលេងបានហើយ»ជុងគុកថាហើយក៏ទម្លាក់ដៃបិទភ្នែកត្រឹមនិងទៅ។ថេយ៉ុងស្រែកយំអោយអ្នកបើកឡានបន្ថែមល្បឿនកាន់តែខ្លាំង។

បើអែតមីនអោយជុងគុកស្លាប់អ្នកអស់គ្នាគិតមិចដែរ😭😭។

🍁ឃាតករសម្ងាត់ the End🍁Where stories live. Discover now