សម្លេងចាបយំ ខ្យល់បក់រហ៊ាកៗ ជាមួយនិងធម្មជាតិស្រស់បំព្រង ហើយមានផ្ទះតូចនៅមួយនៅជនបទដែលពោរពេញទៅដោយបន្លែនៅជំុវិញផ្ទះនោះយើងឃើញថាមានក្មេងប្រុសវ័យជំទង់មួយរូបដែលកុំពុងតែដើរបេះបន្លែជាមួុយនិងសំនៀងច្រៀងយាងពិរោះឆ្លងឆ្លើយជាមួយសត្វបក្សី។តែប៉ុននេះក៏ដឹងហើយថាគេជាមនុស្សរីករាយនិងមានចរឹកគួរអោយស្រឡាញ់ដែរហើយម្នាក់នោះគ្មាននរណានៅពីPark jimin ជាក្មេងប្រុសដែលមានសម្រស់ស្រស់ស្អាតដូចជាមនុស្សស្រីមានដៃជើងស្រឡូនៗនិងមានផ្ពាល់ក្រហមរលងដូចផ្លែជំពូដែរអ្នកណាបានឃើញក៏គួរចង់ថើបចង់ខាំគ្រប់តែគ្នាមិនថាប្រុសឬស្រី។សព្វថ្ងៃjimin រៀនចប់ថ្នាក់ទី12ហើយហើយគេក៏និងត្រូវបន្តការសិក្សារនៅទីក្រុងផងដែរព្រោះថ្ងៃអនាគតគេចង់ក្លាយជាអ្នកជំនួញដូចជាបើកហាងភោជនីដ្ឋានអីបែបនិង។
«ម៉ាក់នេះបន្លែខ្ញុំបេះរួចហើយ»jimin និយាយទៅកាន់ម៉ាក់របស់គេដែលកំពុងនៅផ្ទះបាយនោះ។
«អឹម ទុកត្រង់និងហើយទៅងូតទឹកងូតអីមកនិងបានមកញាំបាយ»លោកស្រីPark ក៏បាននិយាយទៅកាន់កូនប្រុសសំណប់ចិត្តរបស់គាត់។
«បាទអ្នកម៉ាក់សំណប់ចិត្ត»jimin ឆ្លើយតបទៅម៉ាក់គេដោយរបៀបលេងសើច។
ពេលកុំពុងញាំបាយ:
«ជីមីនថ្ងៃស្អែកកូនត្រូវទៅរៀនតហើយបានរៀបចំរបស់របររួចហើយឬនៅ?»អ្នកស្រីផាកបានសួរទៅកូនប្រុសរបស់គាត់។
«បាទម៉ាក់គឺរួចរាល់ហើយ»ជីមីនតបទៅម្តាយភ្លាមៗ
«យាយចឹងកូនទៅទីនោះម្នាក់ឯងទេឬ?»លោកផាកបានសួរទៅកាន់កូនប្រុសរបស់គាត់
«បាទប៉ាព្រោះថាគ្មាននរណារៀនជំនាញដូចកូនទេ»ជីមីនតបទៅប៉ារបស់គេទាំងមុខមិនស្រស់។
«មិនអីទេកូនគ្មានរបស់អ្វីបានមកដោយស្រួលទេគឺត្រូវការការតស៊ូនិងអត់ធ្មត់»អ្នកស្រីផាកបានណែនាំទៅកូនប្រុសរបស់ខ្លួន។
«មេននិងកូន»លោកផាកក៏និយាយបន្ថែម
«បាទប៉ាម៉ាក់កូននិងព្យាយាម»ជីមីន
ការញាំអារហារបានបញ្ជប់ដោយរលូន។
Background family park
គ្រួសាររបស់ជីមីនរបស់នៅបែបជនបទហើយជីមីនជាកូនទោលក្នុងគ្រួសារហើយជីមីនតែងតែទទួលបាននៅក្តីស្រឡាញ់និងភាពកក់ក្តៅពីគ្រួសារជានិច្ច។មាននាមជាអ្នករស់នៅស្រុកស្រែក៏ពិតមេនតែគ្រួសារនេះមិនមេនជាអ្នកក្រអីទេគឺមានចម្ការបន្លែនិងផ្លែជាច្រើនហិតា។
នេះជាព្រឹកថ្ងៃថ្មីយើងឃើញថាជីមីនកុំពុងតែកាន់អីវ៉ាន់យាងច្រើនស្កេកស្កាស់ជាមួយនិងមាឌតូចល្អិតផងមើលទៅសំពីងសំពងខ្លាំងណាស់។
«ជីមីនកូនដល់ម៉ោងទៅហើយមេនទេ»អ្នកស្រីផាកសួរទៅកូនប្រុសដែរឈរចាំឡានក្រុង
«បាទម៉ាក់»ជីមីនតបទៅដោយញញឹមរកកល់ទឹកភ្នែកព្រោះថាតាំងពីកើតមកមិនដែរបែកពីគ្រួសារដ៏កក់ក្តៅមួយនេះទេ។
«ធំហើយនៅយំដូចកូនក្មេងទៀត»លោកផាកឃើញបែបនេះក៏រាងស្រណោះកូនដែរតែព្យាយាមធ្វើធម្មតាដោយការនិយាយលេងសើច។
«ឈប់យំទៅកូនធំហើយត្រូវធ្វើខ្លួនជាមនុស្សរឹងមាំនិងមើលថែខ្លួនអោយល្អនិងធ្វើជាមនុស្សល្អណាកូនប្រុសម៉ាក់»អ្នកស្រីផាកនិយាយផ្តែផ្តាំតាមទម្លាប់អ្នកជាម្តាយ។
«នៅទីនោះឧស្សាហ៍ខលមកលេងប៉ាម៉ាក់ផងឮទេ»លោកផាកបាននិយាយបន្តទៅកាន់កូនប្រុស។
«បាទប៉ាម៉ាក់កូននិងព្យយាមមិនអោយប៉ាម៉ាក់ខកបំណងទេ»ជីមីនឆ្លើយដោយទំនុកចិត្តទៅកាន់ប៉ាម៉ាក់របស់គេមិនដូចអម្បាញ់មិញនេះទេ។
«ចឹងកូនលាសិនហើយដល់ម៉ោងឡានចេញហើយ»
ជីមីនលើកដៃលាម៉ាក់ប៉ាគេទាំងញញឹមតិចៗ។
«បាទកូនសុវត្តិភាពតាមផ្លូវណា»អ្នកទាំងពីរក៏លើកដៃលាកូនប្រុសហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
តាមពិតទៅមិនមេនផ្ទះជីមីនគ្មានឡានអីទេតែគេជាមនុស្សចូលចិត្តសាមញ្ញៗទើបសុខចិត្តជិះឡានក្រុងទៅវិញ។
នៅតាមផ្លូវជីមីនគេងផងញាំផងមើលសៀវភៅផងមើលទូរសព្ទផងព្រោះថាផ្លូវនៅឆ្ងាយ។
ពេលនេះគឺដល់កន្លែងស្នាក់នៅរបស់ជីមីនហើយទម្រាំដល់គឺរាងយប់ហើយ។
«ហើុយហត់ណាស់»ជីមីនយាយទាំងអស់កម្លាំងជីមួយខ្លួនអែង។
«ទៅរកងូតទឹកសិនហើយចូលគេងតែម្តងខ្ចិលញាំអីណាស់»និយាយហើយក៏ទៅងូតទឹកចូលគេងតែម្តងទៅ។ភាគនេះតួbottom វ៉ាដាច់ហើយព្រោះថា តួtop ជាតួរសម្ងាត់មិនងាយចេញទេ។
សុំទោសចំពោះកុំហុសខុសឆ្គងផងព្រោះថាវាជារឿងទីមួយរបស់ខ្ញុំហើយខ្ញុំក៏មិនសូវជាជំនាញដែរ។
YOU ARE READING
🍁ឃាតករសម្ងាត់ the End🍁
AcciónSG:អតីតកាលរបស់បងវាកខ្វក់ណាស់ JM :ស្រឡាញ់គ្នាគិតរឿងអតីតកាលដែរឬ Min Yoongi top Park jimin bottom