នេះជាពេលព្រឹកហើយគ្រុមគ្រួសារគីមក្នុងនោះក៏មានជីមីននិងជុងគុកមកដែរដើម្បីមកសួរសុខទុកជីន។
«បងជូនមីននីគិតថាគួរតែសម្រាក់ហើយអោយពួកខ្ញុំមើលថែបងជីនម្តងចុះ»ជីមីននិយាយស្នើសុំព្រោះថាណាមជូនមើលថែជីនពេញមួយយប់ហើយ។
«មិនអីទេបងអាចនៅបាន»ណាមជូនប្រកែក
«ខ្ញុំក៏យល់ដូចជីមីនដែរបងគួរតែសម្រាកសិនចុះ»ថេលើកឡើង
«កូនជូនគួរតែសម្រាកទៅប្រយ័ត្នឈឺម្នាក់ទៀតបើមិនព្រមទេយាងណាទៅផ្ទះសិនទៅចាំជីនដឹងខ្លួនអ៊ំនិងផ្តល់ដំណឹងអោយណា»អ្នកស្រីគីម
ឮចឹងហើយណាមជូនក៏យល់ព្រមហើយត្រឡប់ទៅវិញនិងឆាប់បានមកវិញម្តងទៀត។
អ្នកក្នុងបន្ទប់ទាំងអស់គឺសុទ្ធតែអាចដឹងថាណាមជូនស្រឡាញ់ជីនប៉ុណ្ណាដែរ(អ្នកដឹងទេមានមនុស្សម្នាក់ដែលព្រមមើលថេនៅក្បែរយើងពេលដែលយើងធ្លាក់ដល់ចុះណុចសូន្យមិនបាច់គិតច្រើនទេម្នាក់នោះគឺជាមនុស្សដែលស្រឡាញ់យើងពិតប្រាកដហើយ)។
ណាមជូនដើរចូលផ្ទះទាំងអស់កម្លាំងណាមួយអារម្មណ៍មិននៅខ្លួនទេគឺនៅក្នុងមន្ទីពេទ្យឯនោះ។
«កូនជូនទើបមកពីណាបាត់មួយយប់»ម៉ាក់ណាមជូន
«កូនទើបមកពីមើលថែជីននី»ណាមជូនយាយត្រង់
«ហើយចុះកូនជីននីកើតអី»ម៉ាក់ណាមជូនសួរទាំងឆ្ងល់ផងបារម្ភផង(តិចអ្នកអស់គ្នាគិតថាម៉ាក់ណាមជូនមិនចូលចិត្តជីនហើយផ្សំផ្គុំណាមជូនជាមួយម៉ាឡាអោយសោះណាគឺមិនមេនទេគាត់ស្រឡាញ់ចូលចិត្តជីនណាស់មូលហេតុដែរគាត់ស្កាល់ព្រោះគាត់ឱស្សាហ៍ឃើញជីននៅហាងរបស់ណាមជូនចំណែកឯរឿងគូស្រករគាត់មិនបង្ខំកូនទេកូនស្រឡាញ់អ្នកណាក៏គាត់មិនថាតាតែចិត្តកូនទេ)
«ជីននីត្រូវពួកក្មេងពាលធ្វើបាបសភាពគឺធ្ងន់ធ្ងរណាស់»ណាមជុន
«ចឹងកូនជូនម៉ាក់ទៅមើលគេផងបានទេ»ម៉ាក់របស់ណាមជូន
«បាទម៉ាក់បន្តិចទៀតកូនទៅវិញហើយ»ណាមជូននិយាយហើយក៏ឡើងទៅបន្ទប់ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់។
ម្តាយណាមជូនឃើញបែបនេះក៏ស្រណោះកូនប្រុសដែរស្រឡាញ់គេនៅមាត់រឹងទៀតគ្រាន់តែមានបញ្ហាក៏ខ្វាយខ្វល់ពីគេមិនដូចមាត់ពីមុនដែលចេះតែដេញគេរហូត។
«បងជីនដឹងខ្លួនហើយមេនទេ»ថេនិយាយឡើងព្រោះឃើញដៃរបស់ជីនកម្រើក
«នេះបងនៅទីណានិងថេមិចក៏ងងឹតម្ល៉េះ»ជីននិយាយឡើង
«គឺថា ភ្នែកបងពិការហើយបងជីន»ថេឆ្លើយទាំងយំស្រណោះបងប្រុស។អ្នកគ្រប់គ្នានៅក្នុងនេះសុទ្ធតែមិនអាចទប់ទឹកភ្នែកបាន។
«បងពិការភ្នែក»ជីននិយាយតិចៗហើយយកដៃទៅស្ទាប់មុខហើយនិយាយបន្ត
«ចុះមុខរបស់បងមិចក៏ចឹង»ជីន
«មុខបងត្រូវបំបែងកែវទើបវាចឹងតិចទៀតលេងអីហើយ»ថេថេ
«ចុះជើងបងហេតុអីក៏កម្រើកមិនបាន»ជីន
«ពេទ្យប្រាប់ថាវាពិការតែមួយរយះតែប៉ុណ្ណោះ»ថេ
«អ្នកអស់គ្នានៅទីនេះមេនទេ»ជីននិយាយឡើង
«គឺពួកយើងនៅទីនេះ»អ្នកគ្រប់គ្នាឆ្លើយតែគេមិនបានឮសម្លេងណាមជូនទេ
«អ្នកទាំងអស់គ្នាមិនបាច់បារម្ភទេខ្ញុំទទួលយកបាន»ជីននិយាយទាំងញញឹម។អ្នកគ្រប់ឮហើយអត់ភ្ញាក់ផ្អើលមិនបាននេះដល់ថ្នាក់នេះហើយមិនស្រែកឡូរឡាបែជាញញឹមទទួលយកបានទៀត។ពិតជាមនុស្សរឹងមាំពិតមេន។
«សួរស្តីអ្នកអស់គ្នា»នេះជាសម្លេងណាមជូនជាមួយម៉ាក់របស់គេ
Jin pov :នេះគេមកធ្វើអីទៅគេមកសើចចំអកសភាពរបស់ខ្ញុំឬ។សភាពនេះមើលលេងយល់ហើយពីមុនទៅគេសើចចំអកខ្ញុំបានចុះទម្រាំពេលនេះ។ចាប់ពីពេលនេះទៅខ្ញុំគ្មានសង្ឃឹមថាបានស្នេហាពីគេសូម្បីតែ0.001% វាជារឿងគួរអោយអស់សំណើចខ្លាំងណាស់ខ្ញុំមិនដែលនិងគិតថាខ្ញុំមកដល់ដំណាក់កាលនេះទេ។
គិតហើយជីនយកដៃទប់គ្រែហើយរុញខ្លួនទៅក្រោយ។អ្នកទាំងអស់គ្នាឃើញស្ថានភាពមិនស្រួលក៏នាំគ្នាចេញទៅក្រៅសិនហើយពេលនៅក្នយងបន្ទប់មានតែជីននិងណាមជូនទេ។
«បងមកធ្វើអីទៀត»ជីននិយាយទាំងទឹកមុខភ័យខ្លាច។
ណាមជុនឃើញបែបនិងហើយទឹកភ្នែកហូរចុះដោយឯកឯងនរណាទ្រាំបានឃើញមនុស្សដែលខ្លួនស្រឡាញ់នៅក្នុងសភាពបែបនេះ។
«បងអាចជួយទុកផ្លូវអោយខ្ញុំរស់នៅអោយសប្បាយចិត្តនៅក្នុងជីវិតចុងក្រោយរបស់ខ្ញុំបានទេ ពេលនេះជីវិតខ្ញុំធ្លាក់ដល់បាតហើយទាំងការងារ ទាំងភ្នែក មុខមាត់ ជើងក៏ដើរលេងកើត ដូចច្នេះបងឈប់ជាន់ខ្ញុំបន្ថែមទៅខ្ញុំសុំអង្វរ(ជីននិយាយដោយលើកដៃសំពះណាមជូន)កន្លងមកដែលខ្ញុំតាមរំខានជីវិតបងនោះខ្ញុំសុំទោសខ្ញុំសុំទោសពិតមេន ហើយកន្លងមកដែលបងតាមមើលងាយខ្ញុំក៏ខ្ញុំមិនខឹងឬមិនតតាំងនិងបងដែរសង្ឃឹមថាបងយល់ហើយទុកផ្លូវអោយខ្ញុំមានសេចក្តីសុខខ្លះបានទេ»ជីននិយាយបណ្តើរយំបណ្តើរ
ណាមជូនឃើញបែបនេះមិននិយាយអីទេព្រោះនិយាយមិនចេញវាឈឺឡើងស្ពឹកមាត់ហើបលេងរួចហើយ។ពេលស្តាប់ជីននិយាយចប់ណាមជុនបានទាញជីនមកអោបក្នុងដើមទ្រូងហើយនិយាយថា
«បងសុំទោសជីននីកុំហុសគ្រប់យាងវាមកពីបងដែលអោយអូនក្លាយជាបែបនេះ មកពីបងមិនស្កាល់ចិត្តខ្លួនអែង មកពីបងមិនចង់លួងអូន មកពីបង់មិនចង់អន់ ទើបបងចេះបញ្ឈឺចិត្តអូន ទាំងដែលដឹងហើយថាបងក៏មិនអាចខ្វះអូន បងសុំទោសចាប់ពីពេលនេះទៅបងនិងប៉ះពៅគ្រប់យាងអោយអូន ជឿបងណា »ណាមជូននិយាយទាំងទឹកភ្នែកព្រមទាំអោបរឹតជីនខ្លាំងៗ វាមានអារម្មណ៍ឈឺចាប់ណាស់ តែវាពិតជាកក់ក្តៅណាស់ពេលបានអោបរាងកាយមួយនេះ។ជីនវិញមុនដំបូងក៏ភ្ញាក់ផ្អើលមិនស្ទើរទេពេលគេទាញទៅអោបតែពេលណាមជូនចាប់ផ្តើមនិយាយជីនចាប់ផ្តើមយំខ្លាំងៗនៅក្នុងរង្វង់ដៃណាមជូន។(អ្នកណាយល់អារម្មណ៍មួយនិងអត់មនុស្សម្នាក់ដែលតែងតែមើលងាយយើងសព្វគ្រប់តែពេលយើងដល់ចំណុចសូន្យបែរជាត្រឡប់មកអោបក្រសោបលួងយើងទៅវិញវាគ្មានពាក្យអីក្រៅពីពាក្យថារំភើបនោះទេ)។
ក្រោយពីជីនយំមួយសន្ទុះណាមជុនក៏ព្រលែងដៃតិចៗហើយយកដៃទៅក្រសោបមុខជីនដើម្បីជូតទឹកភ្នែក។
«ឈប់យំទៅពីពេលនេះទៅបងលេងអនុញ្ញាតអោយអូនយំហើយ»ណាមជូននិយាយបណ្តើរជូនទឹកភ្នែកដែរហូរចេញពីក្រណាត់ពណ៍សរនោះ។
ជីនងក់ក្បាលញាប់ៗតែម្តងនិយាយមិនចេញទេរំភើបខ្លាំងណាស់រួចក៏ទាញណាមជូនទៅអោបម្តងទៀត។ណាមជូនឃើញបែបនេះហើយក៏ញញឹមបន្តិចហើយអោបតបទៅវិញ។
Namjoonpov :ខ្ញុំទើបតែដឹងថាការធ្វើតាមចិត្តខ្លួនអែងវាមានអារម្មណ៍សប្បាយចិត្តចឹងសោះ ហើយពេលបានអោបមនុស្សដែលយើងស្រឡាញ់បែបនេះវាពិតជាកក់ក្តៅណាស់បើខ្ញុំដឹងថាវានិងល្អបែបនេះខ្ញុំធ្វើវាតាំងពីរយូរហើយមិនមេនទុកអោយរឿងដល់ដំណាក់កាលនេះទេ។
ចាប់តាំងពីថ្ងៃនោះមកណាមជូនក៏បានក្លាយជាអ្នកមើលថែជំងឺរបស់ជីនដោយខ្លួនអែងព្រោះគេចង់នៅក្បែរជីនអោយច្រើនៗ។គេត្រូវគ្នាវិញហើយអ្នកអស់គ្នាភាគក្រោយៗនិងមានចំហាយតួtop ចេញហើយត្រៀមតែទឹកភ្នែកទៅអ្នកអស់គ្នា😹😹😹🤣
ជួយvote ជាកម្លាំងចិត្តម្នាក់មួយផងណាស្រឡាញ់អ្នកអានខ្លាំងៗ🙏🙆♀❤
YOU ARE READING
🍁ឃាតករសម្ងាត់ the End🍁
ActionSG:អតីតកាលរបស់បងវាកខ្វក់ណាស់ JM :ស្រឡាញ់គ្នាគិតរឿងអតីតកាលដែរឬ Min Yoongi top Park jimin bottom