part 44

736 119 11
                                    

សូហ្កាបាននាំជីមីនមកដល់មន្ទីរពេទ្យហើយពេលនេះជីមីនកំពុងតែនៅក្នុងបន្ទប់សង្រ្កោះបន្ទាន់។សូហ្កាក៏បានផ្តល់ដំណឹងនេះទៅអ្នកគ្រប់គ្នាលើកលេងតែគ្រួសារជីមីនព្រោះសូហ្កាអត់ហ៊ានខលទៅប្រាប់ហើយទុកអោយថេជាអ្នកផ្តល់ដំណឹងអោយបន្ត។
ពេលនេះជីមីនកុំពុងតែនៅបន្ទប់សង្រ្កោះបន្ទាន់អ្នកគ្រប់គ្នាសុទ្ធតែមានការបារម្ភជាខ្លាំងជាពិសេសអ្នកដែលមាននាមជាប៉ាម៉ាក់ព្រោះដឹងថាកូនខ្លួនមិនមេនរបួសស្រាលទេគឺដោយសារតែឃើញឈាមនៅលើអាវរបស់យ៉ុនហ្គី។ចំណែកយ៉ុនហ្គីវិញគឺជាមនុស្សតែម្នាក់ដែលបានឃើញស្ថានភាពជីមីនជាមនុស្សដែលគេស្រឡាញ់កណ្តាលដើមទ្រូងក្នុងស្ថានភាពមួយដែលទទួលយកមិនបានអ្វីដែលសំខាន់នោះគឺគេនិងជីមីនទើបតែទាស់សម្តីគ្នាទៀតបើជីមីនកើតអីគេមិនអត់ទោសអោយខ្លួនអែងដាច់ខាតព្រោះថាបើសិនជាគេថ្ងៃនេះព្រមទៅញាំបាយតាមជីមីន ព្រមនិយាយល្អជាមួយជីមីន ជីមីនក៏មិនចេញពីគេទៅជួបរឿងបែបនេះដែរ។
ប្រហែលជាពីរម៉ោងក្រោយគ្រូពេទ្យក៏បានចេញមកវិញទាំងញញឹុំម។
«អ្នកជំងឺរួចផុតគ្រោះថ្នាក់ហើយ តែអ្នកជំងឺរបួសធ្ងន់ប្រហែលជាត្រូវសម្រាកនៅមន្ទីរពេទ្យយូរបន្តិចហើយ សាច់ញាតិអាចចូលទៅមើលបាន»គ្រូពេទ្យ
«អរគុណលោកគ្រូពេទ្យ»អ្នកគ្រប់គ្នាក៏គោរពអរគុណទៅគ្រូពេទ្យ។សូហ្កាប្រុងនិងដើរចូលទៅមើលជីមីនតែត្រូវលោកផាកហៅទៅនិយាយជាមួយ។
ទាយមើលថាគេនិយាយគ្នារឿងអីណ៎៎?
ក្រោយពីនិយាយគ្នាជាមួយលោកផាកហើយទឹកមុខសូហ្កាលេងស្រស់ស្រាយដូចមិញដែលគ្រូពេទ្យប្រាប់ថាជីមីនរួចគ្រោះថ្នាក់នោះទេ។ហើយពេលនេះសូហ្កានិងលោកផាកក៏ដើរចូលទៅក្នុងបន្ទប់របស់ជីមីន។
អ្នកគ្រប់គ្នាគ្មាននរណានិយាយអីទេគឺអង្គុយស្ងៀមស្ងាត់ចំណែកអ្នកស្រីផាកអង្គុយនៅម្ខាងគ្រែចាប់ដៃកូនប្រុស។
«ពេទ្យគេប្រាប់ទេថាមីននីគេដឹងខ្លួនពេលណា»លោកផាកសួរទៅអ្នកស្រីផាក
«ពេទ្យថាទល់តែអស់ជាតិថ្នាំសិន»អ្នកស្រីផាក
អង្កុយបានមួយសន្ទុះថេក៏និយាយឡើង:
«អ៊ំប្រុសអំស្រីខ្ញុំសុំលាសិនហើយចាំស្អែកខ្ញុំមកសួរម្តងទៀត»ថេនិយាយ
«ពួកខ្ញុំសុំលាសិនដែលហើយ»ពួកគេក៏នាំគ្នាលាទៅអស់នៅតែសូហ្កាដែលអង្គុយនៅស្ងៀមមិនហ៊ាននិយាយអ្វីសូម្បីមួយមាត់។
«ក្មួយអាចមើលថេជីមីនជំនួសអ៊ំសិនបានទេព្រោះអំមកបន្ទាន់មិនបានត្រៀមអីទេអ៊ំចង់ទៅផ្ទះទៅរៀបអីវាន់សិន»អ្នកស្រីផាកក៏និយាយទៅកាន់សូហ្កា
«បាទអ៊ំស្រី»សូហ្កានិយាយទៅកាន់លោកស្រីផាកទាំងញញឹមតិចៗ។រួចពួកគាត់ក៏នាំគ្នាចេញទៅអស់ នៅក្នុងពេលនេះក្នុងបន្ទប់គឺមានតែសូហ្កានិងជីមីនប៉ុណ្ណោះ។សូហ្កាអង្គុយចាប់ដៃជីមីនមិនលែងសូម្បីបន្តិចរហូតដល់គេងលក់លើដៃជីមីនទៅ។
ប្រហែលជាម៉ោង12យប់ជីមីនក៏បានដឹងខ្លួនឡើងហើយមានអារម្មណ៍ថាធ្ងន់ដៃតែមើលមកខ្លួនវិញមានសេរ៉ូមជាប់ហើយម្ខាងទៀតមានបុរសម្នាក់កុំពុងតែគេងលើដៃខ្លួន។ជីមីនមិនបានខ្វល់ថាខ្លួនមកទីនេះដោយរបៀបណាទេអ្វីដែលជីមីនខ្វល់នោះគឺសូហ្កាដែលមកគេងលើដៃគេនេះបានដោយរបៀបណាក្រែងថាមិនស្រឡាញ់ហី។
«ប្រុសមាត់រឹង»ជីមីននិយាយទាំងយកដៃទៅអង្អែលមុខសូហ្កាតិចៗទាំងញញឹមបិទមាត់មិនជិត។(តាមពិតទៅកន្លងមកជីមីនដឹងថាសូហ្កាស្រឡាញ់ខ្លួនតែព្យយាមកុហកតែជីមីនគេក៏ដឹងព្រោះជីមីនជាមនុស្សឆ្លាត ជីមីនមិនបានអន់ចិត្តអន់ថ្លើមពេកណាស់ណានោះទេព្រោះគេជាមនុស្សមុខមិនសូវស្តើង។
ជីមីននៅថ្ងៃនោះគឺខឹងនិងសូហ្កាខ្លាំងដែរតែវាមិនបានឈឺចិត្តស្អិតទ្រូងអីទេព្រោះគេនិងមករកសូហ្កានៅថ្ងៃបន្ទាប់ទៀតអាពាក្យដែលគេនិយាយនោះគឺចេះតែនិយាយទេ។(អ្នកអស់គ្នាគិតមើលមិនដែលមានណាឈឺចាប់ហើយមានអារម្មណ៍ទៅទិញអីញាំ អ្នកណាមិនដឹងទេបើអែតមីនញាំមិនចូលទេ)។អែតមីនបោកអ្នកអស់គ្នាទៀតហើយ អែតមីនជឿថាអ្នកអស់គ្នាជឿអែតមីនឡើងស្លុងមែនអត់😐🤣😂)។
ពេលដែលជីមីនចេះតែអង្អែលមុខសូហ្កាមិនឈប់បែបនេះសូហ្កាក៏ភ្ញាក់ឡើង(ម៉ែអាណាដេកលក់)។
«មីននីនេះមីននីដឹងខ្លួនហើយឬ»សូហ្កាងើបឡើងទាំងភ្ញាក់ផ្អើលនេះគេងឡើងធ្មឹងហើយស្រាប់តែភ្ញាក់ម្តងទៀតបែជាមកអង្គុយនៅពីមុខអោយជ្រ ងរៗ។
«នៅទេកុំពុងសន្លប់»ជីមីននិយាយបែបធម្មតាទាំងក្នុងចិត្តចង់សើច។
«អរសន្លប់»សូហ្កានិយាយបណ្តោយតាមតែក្នុងចិត្តវិញនឹកហួសចិត្តនិងជីមីនខ្លាំងណាស់
«នេះបងមិនគិតសួរខ្ញុំខ្លះទេឬ»ជីមីនឃើញសូហ្កាមិនខ្វល់ក៏ចាប់ផ្តើមសួរគេវិញ
«សួរថាមិចបងមិចនិងដឹងទៅ»សូហ្កា
«សួរថាតើមីននីនៅឈឺត្រង់ណាទេ ហើយមីននីនៅខឹងបងទៀតឬអត់ ហើយហេតុអីមីននីត្រូវឡានបុកបែបនេះ ហើយក្រោកអង្គុយបែបនេះមានឈឺទៀតឬអត់ ហើយ...»ជីមីនរៀបរាប់យាងវែងអន្លាយ។
«បានៗបងដូចជាគ្មានសំណួរច្រើនដល់ថ្នាក់នេះទេ»សូហ្កានិយាយធ្វើធម្មតា
«នេះបងមិនខ្លាចខ្ញុំឈប់និយាយរកបងហើយខ្ញុំរត់ចោលបងទេឬ»ជីមីន
«ខ្លាចមានអីត្រូវខ្លាចផង»សូហ្កា
«ហើយបងមិនគិតថាខ្ញុំខឹងនិងបងនៅពាក្យសំដីថ្ងៃមិញទេឬ»ជីមីន
«អត់ទេ»សូហ្កា
«អរខ្ញុំដឹងហើយ»ជីមីននិយាយហើយក៏ទម្លាក់ទឹកមុខចុះ
«ដឹងអីគេ»សូហ្កាចេះតែសួរទាំងដឹងហើយថាមនុស្សកុំពុងអន់ចិត្ត។
«គ្មានអីទេមីននីងងុយគេងហើយ»ជីមីននិយាយហើយក៏ដាក់ខ្លួនគេងទាំងហូរទឹកភ្នែកមកដូចទឹកជ្រោះ(លើកនេះឈឺចាប់មេនទេន)
«បើងងុយហើយក៏គេងចុះ»សូហ្កានិយាយធម្មតាដូចមិនដឹងថាជីមីនកុំពុងអន់ចិត្តប៉ុណ្ណាទេ។ចំណែកជីមីនវិញឃើញគេមិនខ្វល់បែបនេះកាន់តែមានអារម្មណ៍ថាឈឺចាប់ណាស់ភ្ញាក់មកឃើញគេក៏មានអារម្មណ៍ថាសប្បាយចិត្ត តែពេលគេនិយាយព្រងើយព្រងើយបែបនេះអារម្មណ៍សប្បាយចិត្តធ្លាក់ដល់ដកអានន្នតែម្តង។មួយសន្ទុះក្រោយមកមីននីមានអារម្មណ៍ថាមានអ្នកអោបពីក្រោយក៏ងាកមើល។
«បងស៊ូ»ជីមីននិយាយទាំងភ្ញាក់ផ្អើល នេះនិយាយព្រងើយៗតែសុខៗឡើងមកគេងគ្រែជាមួយហើយថែមទាំងអោបគេទៀត។
«មានអ្វីឬ»សូហ្កាសួរធ្វើដូចគ្មានរឿងអីចឹង។
«ហេតុអ្វីបងមកគេងត្រង់នេះ»ជីមីន
«មកពីគ្មានកន្លែងគេង»សូហ្កាឆ្លើយធម្មតាដូចរាល់ដង
«នេះបងកុំពុងតែដណ្តើមកន្លែងអ្នកជំងឺហើយណា»ជីមីនប្រែខ្លួនមកទល់មុខនិងសូហ្កា
«នេះភ្នែកមីននីកើតអីនិង»សូហ្កានិយាយបន្លប់តែថាភ្នែកមីននីក្រហមមេនព្រោះទើបយំហើយ
«ប្រហែលជាសំរាមចូលហើយបង»ជីមីនឆ្លើយចម្លើយទាំងកុហក
«មកនេះបងមើលអោយ»យ៉ុនហ្គីនិយាយហើយអោនទៅរកជីមីនដូចចង់មើលភ្នែកអោយជីមីន តែវាមិនបែបនិងទេគឺសូហ្កាអោនទៅថើបភ្នែករបស់ជីមីនទៅវិញទេ។ជីមីនដល់ចឹងធ្វើមុខម៉ក់ៗដាក់យ៉ុនហ្គីដោយមិននិយាយអី។
«មិនងងុយគេងទេឬទើបបានជាមើលបងបែបនេះ»យ៉ុនហ្គី
«មិញងងុយតែមានអ្នករំខានក៏គេងលេងលក់»ជីមីនចេះតែរកនិងនិយាយអោយតែផុតពីមាត់។
«អរអ្នកណាអីក៏អាក្រក់ម្លេះ»យ៉ុនហ្គីនិយាយទាំងមុខស្មើរ
«មេននិងហើយមីននីពិតជាចង់អោយដាក់ទោសគេខ្លាំងណាស់»ជីមីនចាប់ផ្តើមនិយាយទាំងញញឹុម(យំមិញនិងអែងឡូវញញឹមបាត់)
«បើចឹងមីននីដាក់ទោសគេទៅ»យ៉ុនហ្គី
ពេលយ៉ុនហ្គីនិយាយបែបនេះហើយជីមីនក៏យកដៃទៅអោបយ៉ុនហ្គីយាងណែនហើយនិយាយថា
«ការដាក់ទោសគឺអោបអោយណែនបែបនេះមិនអោយទៅណាទេ»ជីមីន
«បងគិតថាវាជាការដាក់ទោសដ៏សែនឃោរឃៅដែលបងមិនដែលធ្លាប់ជួបពីមុនមកទេ»សូហ្កា
«ចឹងបងក៏ជួបអោយហើយទៅ»ជីមីននិយាយហើយក៏ចូលទៅអោបយ៉ុនហ្គីយាងណែន
«គេងទៅយប់ហើយសុបិនល្អណាក្មេងឆ្លាត»យ៉ុនហ្គីនិយាយក៏អោនទៅថើបថ្ងាសជីមីនមួយខ្សឺត។ចំណែកជីមីនពេលសូហ្កានិយាយបែបនេះហើយក៏សង្ងំគេងកើយទ្រូងគេយាងស្ងៀមស្ងាត់រហូតដល់គេងលក់ទាំងពីរអ្នកទៅ។

ភាគនេះមិចដែរ😜
អ្នកអានសួររកផ្ទះច្រើនពេកទើបសម្រេចចិត្តសរសេរវគ្គចឹងខ្លះ🙃តែវគ្គក្រោយអែតមីនមិនធានាទេ🙂🙏

🍁ឃាតករសម្ងាត់ the End🍁Where stories live. Discover now