part 25

786 119 7
                                    

នេះគឺមួយខែកន្លងទៅហើយ ហើយថ្ងៃនេះក៏ជាថ្ងៃដែលជីមីននិងជេហូបណាត់គ្នាទៅដើរលេងដែរ។ហើយជីមីនក៏បានហៅណាមជូន ជីន ជុងគុកនិងថេទៅដែរដូចដែរគេបាននិយាយពីមុនចឹង។ចំពោះណាមជីនពួកគេនៅតែស្រឡាញ់គ្នាយល់ចិត្តគ្នាដដែលតែចំណែកថេគុកវិញគឺដដែលដែល តែដដែលបែបមិនត្រូវគ្នា។មិនមេនឈ្លោះគ្នាទេគឺបែបស្ងៀមស្ងាត់ដូចមុនជុងគុកមិនព្រមនិយាយរឿងនោះចំណែកថេក៏ចិត្តរឹងនៅតែបន្តស្ងាត់ស្ងៀម។បើសួរថាពួកគេមានសេចក្តីសុខទេចម្លើយគឺអត់ទេតែពួកគេសុទ្ធតែមនុស្សចិត្តរឹងដូចគ្នា។
«ហើយទម្រាំមកជុំគ្នាចង់ខ្យល់ចាប់»ជីមីននិយាយទាំងហត់ចិត្តនេះគ្នាមិនបាន10អ្នកផងណាត់គ្នាទៅដើរលេងទម្រាំបានជុំគ្នា។បើថាផ្ទះនៅឆ្ងាយៗពីគ្នាទៅមិនថាទេនេះអានៅជាមួយគ្នាហើយជិះឡានមកផ្សេងគ្នាទៀតមិនដឹងថាជាគិតអីទេ។ជីមីននិយាយសំដៅទៅជុងគុកនិងថេព្រោះអត់ដឹងថាជុងគុកនិងថេឈ្លោះគ្នាទេ។
«ចាំប៉ុណ្ណឹងសោះក៏រអ៊ូដែរ»ថេថាអោយជីមីនវិញ
«សាកយើងអោយអែងចាំវិញមើសបើនិងអែងរអូដូចយើងចឹង»ជីមីន
«តោះៗនៅប្រកែកគ្នាដល់កាលទៀតឡើងឡានទៅ»ជីនក៏និយាយកាត់សម្តីពួកគេទាំងពីរបើមិនចឹងទេអាចក្លាយជាសង្រ្គាមលោកលើកទីបីមិនខានទេ។ពេលជីននិយាយហើយពួកគេក៏នាំគ្នាឡើងឡានទៅ(ពួកគេជិះឡានជាមួយគ្នា)ណាមជូនជាអ្នកបើកហើយជីនអង្គុយនៅក្បែរដៃក្រៅពីនោះពួកគេអង្គុយនៅខាងក្រោយដោយថេអង្គុយក្បែរជីមីន ហើយជេហូបអង្កុយក្បែរជុងគុក។
នៅតាមផ្លូវជីនក៏ចាប់ផ្តើមសួរឡើង:
«ជីមីននិងជាពីណាគេមិនគិតណែនាំអោយបងស្កាល់ទេឬ»ជីននិយាយសំដៅទៅជេហូប
«អរគឺជេហូបជាមិត្តរបស់ខ្ញុំ ខ្ញុំភ្លេចណែនាំអោយអ្នកទាំងអស់គ្នាស្កាល់»និយាយហើយជីមីនក៏ចាប់ផ្តើមណែនាំអោយពួកគេស្កាល់ជេហូប ហើយនិងណែនាំពួកគេអោយជេហូបស្កាល់វិញ។តែគួរអោយកត់សម្កាល់នោះគឺជេហូបនិងជុងគុកហាក់បីដូចជា ជាមនុស្សស្កាល់គ្នាចឹងមើលទៅជេហូបនិយាយស្និតស្នាលនិងជុងគុកណាស់។តាមធម្មតាជុងគុកមិនមេនជាមនុស្សចូលចិត្តនិយាយច្រើនជាមួយមនុស្សប្លែកមុខទេ។
ក្រោយពីណែនាំខ្លួនរួចអស់ហើយនៅតាមផ្លូវមុននិងដល់កន្លែងដើរលេងពួកគេជិះឡានបណ្តើរនាំគ្នាស្រែកច្រៀងចម្រៀងបណ្តើរក្នុងនោះក៏មានថេរដែរ។ជាហេតុធ្វើអោយជុងគុកមានអារម្មណ៍មិនល្អភ្លាមៗព្រោះអីដឹងទេព្រោះថាថេនេះនៅជាមួយគេជាមនុស្សស្ងៀមស្ងាត់ចាស់ទុំតែបើនៅជាមួយអ្នកផ្សេងចរឹកដដែលគេមិនចង់អោយវាទៅចឹងទេបើហេតុតែធ្វើជាចរឹកចាស់ទុំហើយក៏គួរតែធ្វើអោយគ្រប់ពេលទៅតែនេះអត់ទេ។ទោះអន់ចិត្តយាងណាក៏ជុងគុកមិនហ៊ាននិយាយអីដាក់ថេទេព្រោះមួយរយះនេះថេមិនដែលរករឿងខ្លួនទេថែមទាំងបំពេញតួនាទីជាសង្សារល្អទៀតទើបបានតែក្តៅក្នុងចិត្តម្នាក់ឯង។
ពួកគេបន្តជិះឡានមួយសន្ទុះទើបមកដល់កន្លែងដែលគេត្រូវដើរលេង។
«ហើយដល់ហើយ»ជីមីនពោលឡើងព្រមទាំងលើកដៃពត់ខ្លួន
«តោះជីមីនចុះអោយលឿនឡើង»ថេ
«ដឹងហើយមិនបាច់ប្រាប់ទេ»ជីមីន (យាយពីរថាមិត្តគេពីអ្នកនេះមិនសូវសំដីល្អដាក់គ្នាទាល់តែសោះ)
«ស្អាតដល់ហើយ»ជីននិយាយឡើង
«ស្អាតនៅចាញ់អូនទេ»ណាមជូននិយាយញោះភរិយាសំណប់ចិត្ត
«ហែមហែម អាណិតចិត្តអ្នកអត់គូផង»ជីមីននិយាយឡើង
«មេននិង»ថេ
«អែងមេនស្អីនិងគេដែលចុះជុងគុកអែងយកទៅចោលឯណា»ជីមីន
«យើងយាយលេងតាស»ថេនិយាយទាំងសើចបន្លំចំណែកជុងគុកក៏មិនបាននិយាយអីដែរ។
«ថេថតអោយយើងបន្តិច»ជីមីនហុចកាមេរាអោយថេថតអោយព្រោះកន្លែងនិងមានផ្កាស្អាតៗជាច្រើន។
«អឹម»ថេឈោងកាមេរាហើយក៏ចាប់ផ្តើមថតអោយជីមីន។
«ថតអោយយើងម្តង»ថេយ៉ុង
«អឹម»ជីមីន។
ពួកគេក៏នាំគ្នាសប្បាយរីករាយជាមួយនិងទេសភាពដ៏ស្រស់ស្អាតនៅទីនោះយាងរីករាយតែវាមានតែអារម្មណ៍រីករាយផ្នែកខាងក្រៅទេចំពោះថេយ៉ុងនិងជុងគុក។
យើងក្រឡេកមកមើលបុរសម្នាក់ដែលកុំពុងតែលួចមើលជីមីនពីចម្ងាយហើយម្នាក់នោះគ្មាននរណាក្រៅពីសូហ្កាកូនប្រុសរបស់អែតមីនទេ។
Suga pov :ពេលអ្នកតែងខ្លួនបែបនេះហើយដើរលេងកន្លែងបែបនេះមើលទៅអ្នកកាន់តែស្រស់ស្អាត។អ្នកមិនមេនស្អាតតែកាយទេសូម្បីតែចិត្តរបស់អ្នកវាក៏ល្អឥតខ្ជោះល្អដល់ថ្នាក់មនុស្សកខ្វក់ដូចជាខ្ញុំមិនគួរនៅក្បែរ។ខ្ញុំមិនអាចប្រកែកបានទេថាខ្ញុំមិនស្រឡាញ់អ្នកទោះវាកន្លងទៅច្រើនឆ្នាំក៏ខ្ញុំនៅតែនិយាយពាក្យដដែលថាខ្ញុំស្រឡាញ់អ្នកខ្ញុំមិនអាចភ្លេចអ្នកសូម្បីតែមួយវិនាទី។អ្នកជាមនុស្សដំបូងដែលធ្វើអោយមនុស្សដូចជាខ្ញុំស្កាល់អ្វីដែលហៅថាការស្រឡាញ់ហើយអ្នកក៏ជាមនុស្សចុងក្រោយរបស់ខ្ញុំដូចគ្នា។ខ្ញុំមិនដឹងថាមូលហេតុអ្វីទេអ្នកអាចផ្តល់ភាពកក់ក្តៅអោយខ្ញុំបានដោយគ្រាន់តែខ្ញុំឈរមើលអ្នកពីចម្ងាយ។ខ្ញុំពិតជាចង់ដឹងណាស់ថាបើខ្ញុំបានទៅជិតអ្នក ដើរបេះផ្ការទាំងនោះជាមួយអ្នក បានថតរូបស្អាតៗទាំងនោះជាមួយអ្នក ខ្ញុំមិនដឹងថាខ្ញុំកក់ក្តៅប៉ុណ្ណាទេ។តែវាក៏គ្មានផ្លូវព្រោះថាខ្ញុំមិនអាចដោះរបាំងមុខរបស់ខ្ញុំបានទេ ។វាជារឿងដែលគួរអោយភ័យខ្លាចណាស់សម្រាប់ខ្ញុំព្រោះខ្ញុំមិនចង់បង្ហាញចំនុចទន់ខ្សោយអោយអ្នកដឹងទេ។ខ្ញុំពិតជាចង់ដោះរបាំងមុខរបស់ខ្ញុំហើយដើរទៅរកអ្នកខ្លាំងណាស់តែចុងក្រោយខ្ញុំក៏នៅតែធ្វើមិនបាន។ខ្ញុំមិនចង់អោយអ្នកដឹងថាខ្ញុំជាមនុស្សអាក្រក់រឹតតែមិនចង់អោយអ្នកដឹងថាខ្លួនអ្នកលួចស្រឡាញ់មនុស្សអាក្រក់ដែលមនុស្សគ្រប់គ្នាគេស្អប់ខ្ពើមដូចជារូបខ្ញុំនេះដែរ។ខ្ញុំទទួលស្កាល់ថាស្នាមញញឹមរបស់អ្នកវាប្រៀបដូចជាពន្លឺជះមកលើខ្លួនអីចឹងតែពេលខ្លះខ្ញុំមិនចង់អោយអ្នកញញឹុមច្រើនពេកទេខ្ញុំវាពិបាកហាមចិត្តខ្លួនអែងណាស់។មូលហេតុដែលខ្ញុំចាកចេញពីអ្នកក៏ដោយសារតែខ្ញុំមិនចង់អោយអ្នកឈឺចាប់ជាងនេះខ្ញុំដឹងថាអ្នកស្រឡាញ់សូហ្កាដែលគួរអោយស្រឡាញ់ម្នាក់នោះមិនមេនជាសូហ្កាដែលចរឹកឃោរឃៅដូចខ្ញុំទេ។វាមានតែការចាកឆ្ងាយចេញពីអ្នកទេវាជម្រើសដ៏ល្អបំផុត។អោយបងសុំទោសផងជីមីន។
បន្ទាប់ពីឈរមើលសកម្មភាពរបស់ជីមីនហើយសូហ្កាក៏ដើរចេញទៅទាំងពាក្យសុំទោសនៅក្នុងចិត្តដែលមិនអាចឮដល់អ្នកដែលគេបានសុំទោសដូចជាជីមីន។

អានមកដល់ត្រង់នេះអែតមីនមានសំណួរមួយដល់អ្នកទាំងអស់គ្នា
បើសូហ្កាជាមនុស្សអាក្រក់ ឃាតករកន្លងមកអាចជាសូហ្កាចុះបើបុរសម្នាក់ដែលតែងតែធ្វើអំពើរល្អជួយអ្នកដទៃគ្រប់គ្នានិងជាពីណាគេវិញ? អែតមីនរងចាំចម្លើយរបស់អ្នកទាំងអស់គ្នាណា។បន្ទាប់មកអែតមីននិងទម្លាក់ភាគថ្មីអោយដែលវានិងសម្រាយចម្ងល់របស់អ្នកទាំងអស់គ្នាអែតមីនដឹងណាថាមានចំណុចច្រើនណាស់ដែលអ្នកទាំងអស់គ្នាឆ្ងល់។ដូច្នេះជួយឆ្លើយលេងៗមកណាអែតមីននិយាយមេនទេនណាអ្នកអស់គ្នា។
ចំហាយតួtop ចេញមេនទេនហើយអែតមីនឈប់កុហកហើយ😹😹



🍁ឃាតករសម្ងាត់ the End🍁Where stories live. Discover now