Episode 16: លាហើយ

2.4K 205 1
                                    

" ថេហ៍!!! "
   ជុងហ្គុកស្រែកឡើងនៅពេលឃើញអាល្អិតចិត្តហ៊ាននោះចាប់ទាញយកកាំភ្លើងបាញ់បាតដៃរបស់ខ្លួន ធ្លុះទៅម្ខាងបែកឈាមប្រលាក់ពេញអាវរបស់ជីមីននិងដៃអាវរបស់ថេហ្យុងខ្លួនឯង។
" ធ្វើឆ្គួតស្អី " ជីមីនប្រលែងថេហ្យុងចេញពីការអោប ទាំងញ័រខ្លួន គេមិនគិតថាថេហ្យុងនិងហ៊ានធ្វើបែបនេះ។
" លើកក្រោយនិងចាំ " ថេហ្យុងញញឹមដោយធម្មតាមិនមានអារម្មណ៍ថាឈឺចុកចាប់អ្វីឡើយ។
" ក្មេងឆ្គួត "
   ជុងហ្គុកមិនមាត់ចាប់លើកបីរាងកាយតូចរត់សំដៅទៅក្នុងផ្ទះ និងផ្ដាំអោយយ៉ុនហ្គីខលហៅពេទ្យដែលជាពេទ្យផ្ទាល់ខ្លួនអោយមកផងដែរ។
   មកដល់ក្នុងផ្ទះជុងហ្គុកដាក់ថេហ្យុងអោយអង្គុយនៅលើសាឡុង ដោយមិននិយាយអ្វី ឯភ្នែកក៏សម្លឹងមើលភ្នែកថេហ្យុងជារឿយៗ អានមិនដាច់ពីចិត្តហ៊ានហួសប្រមាណរបស់ថេហ្យុង មិនយល់ថាពេលទៅនៅទីនោះមានបានធ្វើអ្វីមិនប្រាប់គេឬអត់។
   សភាពនៅក្នុងផ្ទះស្ងាត់គ្មានអ្នកណាហ៊ាននិយាយឬដកដង្ហើមអោយឮសូម្បីតែអ្នកបម្រើក្នុងផ្ទះ អ្នកដែរក្លាហានបាញ់ខ្លួនឯងអម្បាញ់មិញក៏មិននិយាយអ្វីគិតតែពីអង្គុយសម្លឹងមើលដៃដែរកំពុងតែហូរឈាមនោះដោយមិនដឹងថាកំពុងតែគិតអី។
   ចំណែកឯជុងហ្គុក យ៉ុនហ្គី និងជីមីនម្នាក់ៗបារម្ភមិនចាញ់គ្នាឡើយ នៅពេលឃើញឈាមហូរមិនឈប់បែបនេះ។ ក្ដៅក្រហាយនិងពេទ្យនោះយូរពេលស្ទើតែអោយគេដកព្រលឹងទីច្របាច់កអោយស្លាប់ យឺតយ៉ាវមិនដឹងថាមានមនុស្សកំពុងតែឈឺ
   ជុងហ្គុកងាកមុខចេញមិនសម្លឹងមើលបន្ត នៅពេលឃើញបបូរមាត់ក្រហមនោះប្រែជាស្ងួតដូចមនុស្សឈឺរាប់រយខែ ក៏ដោយសារឈាមហូររហូតទាល់តែខ្សោះខ្លួន។
   ប្រហែលជា3នាទីបន្ទាប់ពេទ្យឆយដែលជាពេទ្យប្រចាំត្រកូលចនក៏បានមកដល់ ជុងហ្គុកសម្លឹងមើលមុខគាត់ដោយទឹកមុខក្រហមព្រោះតែភាពយឺតយ៉ាវរបស់គាត់ ប៉ុន្តែជៀសវាងមិនបញ្ចេញហើយក៏ជៀសផ្លូវអោយគាត់ចូលទៅព្យាបាលរបួសអោយក្មេងម្នាក់នោះ។
   ម្នាក់ៗស្ងាត់ សូម្បីតែលោកគ្រូពេទ្យគាត់បន្តភាពស្ងៀមស្ងាត់រហូតទាល់តែរុំរបួសអោយថេហ្យុងរួច គាត់បានពិនិត្យឃើញថេហ្យុងមានស្នាមរបួសជាច្រើនកន្លែងទាំងថ្មីទាំងចាស់។ ពេទ្យឆយបម្រុងនិងទាញដៃស្រលូននោះយកមកវាស់កម្រិតឈាមមើល ប៉ុន្តែក៏ត្រូវអាល្អិតស្រវ៉ាដកដៃចេញ មិនអោយគាត់ប៉ះពាល់បន្ត។
" អ្នកប្រុសគួរតែកុំធ្វើបែបនេះទៀត " ពេទ្យមើលមុខថេហ្យុងហើយក្រវីក្បាល ដោយគ្រប់គ្នាគិតថាគាត់និងកំពុងហាមរឿងលើកនេះ ប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ជាងថេហ្យុងខ្លួនឯងឡើយថាគាត់កំពុងតែមិនបានសំដៅទៅលើរឿងនេះ។
" បើអ្នកប្រុសនៅឈឺរបួសអាចហៅខ្ញុំមកម្ដងទៀតបាន ដូច្នេះមិនត្រូវធ្វើបែបនេះម្ដងទៀតឡើយ " គាត់សម្លឹងមើលចំកែវភ្នែករបស់ថេហ្យុង បង្កប់ដោយចិត្តត្រជាក់ ក្មេងនេះពូកែលាក់អារម្មណ៍មិនធម្មតា។
" លោកគ្រូពេទ្យកុំនិយាយច្រើនពេកអី " ថេហ្យុងនិយាយឡើងដោយមើលមុខគាត់ចំៗ ធ្វើអោយអ្នកឈរមើលមានអារម្មណ៍គិតថាអ្នកទាំងពីរកំពុងតែចង់ធ្វើសង្គ្រាម។
" រួចរាល់ហើយលោកចន ហាមដាច់ខាតមិនអោយរបួសត្រូវទឹកទេ! សំណាងណាស់ដែរឈាមមិនហូររហូតទាល់តែអស់ពីខ្លួន "
" មកពីភាពយឺតយ៉ាវរបស់លោក "
" សូមទោស "
" ទៅវិញបានហើយ "
" លាហើយ " និយាយរួចក៏ដើរចេញទៅដោយមិនភ្លេចងាកមកមើលមុខថេហ្យុងម្ដងទៀយដោយទឹកមុខព្រួយបារម្ភដែររូបភាពនេះយ៉ុនហ្គីចាប់សង្កេតបានយ៉ាងច្បាស់ តែក៏មិនបាននិយាយអ្វីដែរ។
" ថេហ្យុងឯងជាមនុស្សឆ្គួតបំផុតដែរយើងមិនដែលធ្លាប់បានជួប " ជីមីនសម្លឹងមើលមុខថេហ្យុងទាំងមិនអស់ចិត្ត មួយជីវិតនេះត្រូវជួបរឿងនឹកស្មានមិនដល់របស់ក្មេងឆ្គួតនេះប៉ុន្មានដង?
" កុំនិយាយច្រើនអី " ថេហ្យុងយកមេជើងរបស់ខ្លួនទៅអូសជាន់ និងទន្ទ្រាំលើឈាមដែលហូរប្រលាក់ពេញឥដ្ឋនោះទៅវិញទៅមក។
" ចំជាឆ្គួតមែន " ជីមីនសម្លឹងមុខថេហ្យុងជាលើកចុងក្រោយទាំងភ្នែកក្រហមហើយក៏ដើរចេញទៅ មិនចង់យំនៅទីនេះក្នុងស្ថានភាពបែបនេះទេ។
   យ៉ុនហ្គីយកដៃអង្អែលក្បាលនិងថើបសក់អាល្អិតជាក្មួយបន្តិចទើបដើរចេញទៅតាមក្រោយជីមីន ទុកពេលវេលានេះអោយនិយាយគ្នាចុះ។
" កុំភ្លេចមកជូតឈាមចេញផង " ជុងហ្គុកដើរឡើងទៅខាងលើមិនសូម្បីតែក្រលែកមើលមុខកូនប្រុសដែរអង្គុយអោនមុខចុះនោះបន្តិចសោះឡើយ។ ដើរចេញមិនមែនមិនបារម្ភតែក៏មិនចង់មើលមុខគេអោយចំពេលនេះ រូបភាពនៅខាងក្រោយផ្ទះមិញនេះមិនទាន់រលុបចេញពីខួរនៅឡើយ ពិតជាមិនស្មានថាថេហ្យុងហ៊ានដល់ថ្នាក់នេះ។
" អ្នកប្រុ.. "
" មិនបាច់ទេ ឈាមខ្ញុំទុកខ្ញុំអ្នកធ្វើ "
" ប៉ុន្តែ... "
" សូមទឹកក្ដៅបន្តិច ជួយឡើងទៅយកអាវរបស់ខ្ញុំអោយបន្តិចផង "
   ពួកគេមិនប្រកែកបន្តក៏ព្រមធ្វើតាមពាក្យសម្ដីរបស់អ្នកប្រុសតូច ដោយមិនភ្លេចផ្ដល់តំណឹងនេះទៅប្រាប់លោកម្ចាស់ផងដែរ។
   មិនយូរប៉ុន្មានរបស់ដែលថេហ្យុងចង់បាន ក៏ត្រូវបានមកដល់ដៃ ប៉ុន្តែអាវដែលថេហ្យុងបញ្ជាអោយទៅយកនោះមិនមែនថេហ្យុងទេជាអាវរបស់ជុងហ្គុក ហើយអ្នកដែរយកអាវមកអោយក៏ជាជុងហ្គុកផងដែរ។
" នេះ " ជុងហ្គុកហុចអាវអោយ។
" យកអាវរបស់ខ្ញុំ ខ្ញុំមិនចង់អោយឈាមខ្ញុំប្រលាក់ជាប់អាវប៉ាទេ " នៅពេលឮគេនិយាយបែបនេះជុងហ្គុកមិនមាត់ក៏បោះអាវពីលើឈាមនោះតែម្ដង។
" កំពុងតែចង់ធ្វើអី? " ជុងហ្គុកសួរឡើងពេលឃើញអាល្អិតយកដៃដែរមានរបួសនោះទៅលើកកាន់ទឹកក្ដៅបម្រុងនិងចាក់ពីលើអាវ។
" កុំព្រងើយនិងអូន " ថេហ្យុងសម្រក់ទឹកភ្នែកមួយដំណក់ស្រក់ទៅលើប្រអប់ដៃខ្លួនឯង។
   ថេហ្យុងធ្វើបែបនេះមិនមែនក្នុងគោលបំណងអ្វីឡើយ គេដឹងថាបើធ្វើបែបនេះពួកអស់នោះនិងនាំរឿងទៅប្រាប់ជុងហ្គុកអោយបានដឹង ហើយលោកប៉ាច្បាស់ជាងាកមកចាប់អារម្មណ៍ជាមួយខ្លួនវិញមិនខាន ឥឡូវលោកប៉ាក៏ចាប់អារម្មណ៍មែន។
   គេមិនមែនល្ងង់ឯណា
" របួសឆ្គួតឡប់អស់ទាំងនេះឈឺមិនស្មើពេលឃើញបងមិនខ្វល់ពីអូនឡើយ កុំបែបនេះអី ឈឺចាប់ណាស់ " ថេហ្យុងយកដៃមុខខ្ទប់ធ្វើអោយរបូតធ្លាក់ទឹកក្ដៅរលាកជើងបន្ថែមទៀត មួយថ្ងៃនេះមិនដឹងជាត្រូវលាបថ្នាំប៉ុន្មានដង។
" កុំក្បត់ចិត្តអូនអី " ថេហ្យុងខ្ទប់មុខយំមិនបញ្ចេញសំឡេងដោយសារមិនចង់អោយអ្នកណាឃើញកែវភ្នែកទន់ជ្រាយមួយនេះឡើយ។
   អារម្មណ៍ដែលនិយាយនេះមិនជាអារម្មណ៍ដែលទើបតែកើតឡើងឡើយ វាកើតឡើងមកជារឿយៗ គ្រប់យ៉ាងដែរជារឿងរបស់ជុងហ្គុកគេដឹងទាំងអស់។ សូម្បីតែគេមិនមែនជាកូនបង្កើតក៏គេដឹងទើបគេហ៊ានធ្វើរឿងមិនគួរគប្បីទាំងនោះ រឿងជុងហ្គុកមានស្រី មានសង្សារប៉ុន្មាននាក់ក៏គេដឹងច្បាស់ រាល់ថ្ងៃទោះរឹងមាំប៉ុណ្ណាអាចធ្វើជាមិនខ្វល់ខ្លាំងក៏ពិតមែន។
   ប៉ុន្តែមិនអាចលុបការឈឺចាប់បានទេ!
   គេមិនចង់អោយខ្លួនឯងជួបរឿងអស់ទាំងនេះ មនុស្សគេស្រឡាញ់គេចង់តែថ្នាក់ថ្នមអោបក្រសោបតែម្នាក់ឯងមិនចង់អោយអ្នកណាមកប្រលោកប្រឡាក់ជាមួយនោះឡើយ។
   មិនចង់អោយបងចែកក្ដីស្រឡាញ់អោយអ្នកណាម្នាក់នោះទេ ទោះបីអូនមិនទាន់ដឹងថាបងអាចស្រឡាញ់អូនឬអត់ដោយ ក៏អូនមិនចង់អោយបានពាក់ព័ន្ធជាមួយអ្នកផ្សេងក្រៅពីអូន អូនមិនចង់ជួបរឿងដូចម្ដាយអូនទេ!!


To be continue.

កម្មសិទ្ធបេះដូងWhere stories live. Discover now