Episode 15: ស្នូរកាំភ្លើង

2.3K 201 4
                                    

    បន្ទាប់ពីបាត់ដំណឹងជីរាមួយរយះយ៉ុនហ្គីក៏ហាក់ឆ្ងល់មិនអស់ចិត្ត ហើយក៏មានការព្រួយបារម្ភចំពោះសុវត្ថភាពជីមីនផងដែរ ទើបយ៉ុនហ្គីព្យាយាមនៅក្បែរនិងយកចិត្តទុកដាក់ជាមួយជីមីនអោយច្រើនជាងមុន ហើយសំឡេងឈ្លោះប្រកែកគ្នារវាងប៉ាកូនក៏មិនសូវមានដែរ។
   ពេលនេះជាពេលដែលត្រូវទទួលទានអាហារថ្ងៃត្រង់ហើយដែរ យ៉ុនហ្គីក៏បាននាំកូនប្រុសកម្លោះទៅញ៉ាំអាហារខាងក្រៅ ប្រាប់ត្រង់ចុះមិនចង់ចេញទៅណាទេ តែបើអោយបាយផ្ទះអាល្អិតចចេសរឹងក្បាលមិនព្រមញ៉ាំ។
" ញ៉ាំបាយរួចចង់ទៅណា? " យ៉ុនហ្គីសួរជីមីនបំបាត់ភាពស្ងាត់ពេលឃើញគេគិតតែពីកាយម្ហូបញ៉ាត់ចូលក្នុងមាត់ឡើងប៉ោង មិនព្រមហារស្រដីរកនាយសោះ។
" ខ្ញុំបានណាត់ថេហ៍រួចហើយ "
" យើងជូនទៅបានតែត្រូវមានសំណង "
" សំណងអី? " ជីមីនងើយមុខឡើងធ្វើអោយឃើញផ្ទាល់ប៉ោងៗក្រហមៗពិតជាគួរអោយស្រឡាញ់ណាស់។
" ខ្នាញ់ណាស់លោកអើយ!!!! " លោកប៉ាអោនទៅថើបញីញក់លើថ្ពាល់ប៉ោងៗរបស់កូនក្មេង ដោយការក្រឺតខ្នាញ មិនចេះខ្មាស់គេ។
   បន្ទាប់ពីចំណាយពេលហូបអាហារជាមួយគ្នាហើយ ពួកគេក៏ធ្វើដំណើរចេញទៅផ្ទះជុងហ្គុកបន្ត ព្រោះបើណាត់ជួបគ្នានៅឯក្រៅ ថេហ្យុងច្បាស់ជាមិនបានទៅមិនខាន។
" ជីមីន អួយ៎ " ថេហ្យុងរត់ចេញពីផ្ទះដើម្បីទៅទទួលមិត្តសម្លាញ់ ប៉ុន្តែក៏ត្រូវភ្លាត់ជើងដួលផ្កាប់មុខទៅវិញ គេអង្គុយចាំមួយថ្ងៃចុកគូថហើយ បែរជាមកដួលឈឺខ្លួនបន្ថែមទៀត តើជាថ្ងៃស៊យអី?
" ថេហ៍ " សំឡេងស្រែករបស់ជុងហ្គុកនិងជីមីនបន្លឺឡើងដំណាលគ្នា ម្នាក់ៗអស់ព្រលឹងរលីង។
" យ៉ាងម៉េចហើយថេហ៍? ធំហើយនៅស្លាក់ស្លើតទៀត " ជីមីនសួរគេបន្ទាប់ពីលើកគេអោយឈរស្រួលបួល។
" ថេហ៍ ហេតុអីមិនចេះប្រយ័ត្ន? ទៅលាងរបួសមោះ " ជុងហ្គុកលើកបីកាយតូចដើរចូលទៅក្នុងផ្ទះ ដោយសារតែឃើញជង្គង់និងកែងដៃរបកចេញឈាម ចង្រៃមែនថ្ងៃនេះបែរជាពាក់ខ្លីទៅវិញ ខូចស្បែកអស់ហើយ ខំស្រឡាញ់ខំថ្នមមិនសូម្បីតែអោយស្រមោចខាំផង។
" ប៉ាក្រហាយណាស់ " ថេហ្យុងឈ្មូញមុខឈឺដោយសារតែលោកប៉ាយកទឹកអាល់កុលមកលាងលើមុខរបួស។
" អោយសម "
" អ៊ំយ៉ុននន " ថេហ្យុងងាកភ្នែកទៅសម្លឹងមុខលោកអ៊ំដែរអង្គុយចម្អកអោយខ្លួន មនុស្សកំតែឈឺផង!
" សំណាងហើយមិនបាក់ធ្មេញ "
" ធ្មេញខ្ញុំដាក់ដែក "
" ហឹស តែលើកក្រោយបាក់ហើយ "
" អ៊ំមកអង្គុយដាក់ទំនាយខ្ញុំហេស៎ "
" មិនបាន "
" ហឹស ស្អប់ទាំងអស់គ្នាណាស់ "
" មិចក៏មកស្អប់ប៉ាដែរ " មនុស្សកំពុងអង្គុយលាងរបួសអោយហើយមកស្អប់ទៀត ទុកអោយឆ្លងរោគឥឡូវ។
" ប៉ាដៃធ្ងន់ "
" រួចហើយ "
" អរគុណបាទ "
" យើងមានរបស់លេងថ្មី " បន្ទាប់ពីនិយាយអរគុណលោកប៉ាហើយក៏ងាកមកខ្សឹបដាក់ត្រចៀកជីមីនដែរអង្គុយក្បែរម្ដង។
" របស់អី "
" ដើរទៅក្រោយផ្ទះទៅ " ថេហ្យុងទាញដៃជីមីនអោយងើបឈររួចក៏ហក់អោបក ដើម្បីអោយគេអៀវខ្លួនទៅក្រោយផ្ទះ។ ជីមីនមិនមាត់ក៏ព្រមដើរទៅតាមគេប្រាប់
" ទៅណា? " ជុងហ្គុកនិងយ៉ុនហ្គីសួរឡើងតំណាលគ្នា ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
   ជីមីនក៏ដាក់ថេហ្យុងអោយអង្គុយចុះនៅលើបង់ក្រោមដើមឈើក្រោយផ្ទះយ៉ាងស្រួលបួល ស្រាប់តែក្មេងនោះទាញរបស់លេងមកពីណាមិនដឹងចាក់រាយនៅលើតុ វាជាប្រភេទក្ដារៀបជារូបផ្ទះ។
" ឯងនាំយើងមកលេងដូចកូនក្មេង " មិនទំនងអោយគេអៀវហត់សឹងស្លាប់ បែរជានាំគេមកអង្គុយលេងរបស់ក្មេងទៅវិញ។
" យី ឯងនិយាយស្អី របស់នេះយើងខំទិញមកអស់រាប់រយដុល្លា ក្មេងឯណាមានលុយទិញ "
" ក្មេងចម្កួតនេះ "
" ឈប់! យើងមានរបស់មួយទៀតអោយឯងមើល " ថេហ្យុងនិយាយរួច ក៏អើតមើលមុខមើលក្រោយ មើលឆ្វេងមើលស្ដាំបន្តិចក្រែងល៎មានមនុស្សនៅ ទើបទាញរបស់អ្វីម្យ៉ាងចេញពីក្នុងហោប៉ៅខោ។
" កាំភ្លើង? របស់លេងឯងហើយនិង "
" មាត់តិចៗ ប៉ាយើងគាត់ឮឥឡូវហើយ "  យកចង្អុលដៃមកដាក់លើបបូរមាត់ ប្រាប់អោយគេមាត់តិចៗ វានេះនិយាយធ្វើដូចខ្លាចគេមិនឮ។
" ឯងបានមកពីណា? លួចរបស់ប៉ាឯងហេស៎? "
" ឡប់! ជារបស់យើង បានមកពីណាមិនប្រាប់ឯងទេ កាំភ្លើងប៉ាយើងអន់ជាងយើងឆ្ងាញណាស់ "
" មិនមែនរបស់លេងទេថេហ៍ ប្រយ័ត្ន ទុកអោយឆ្ងាយទៅ "
" មិនមានគ្រាប់ឯណា "
" មិនមែនគ្រាប់ស.. "
   ផាំង!
" អ៊ីយ៉ាស់ "
" ថេហ៍ឯងថាមិនមានគ្រាប់ " មិនមានគ្រាប់ឯណាបាញ់ដើមឈើឡើងធ្លុះអ៊ីចឹង?
" យើង...ហឹក ភ័យ " ថេហ្យុងស្វាយបបូរមាត់ ដៃឡើងញ័រទទ្រើង គេភ្លាប់បាញ់កាំភ្លើងមែនតែអានេះវាខ្លាំងណាស់ ប៉ះមួយគ្រាប់មិញចង់ប៉ើងទៅទាំងខ្លួនគេទៅហើយ។ មិញនេះជីមីនក៏ឈរក្បែរនោះដែរ ចុះបើមិនត្រួវដើមឈើហើយត្រូវជីមីនវិញនោះ?
" ថេហ៍ អា៎មិនអីទេ " ជីមីនទាញកាំភ្លើងពីដៃថេហ៍បោះទៅម្ខាងមុននិងទាញគេយកមកអោប នេះភ័យពិតមែនហើយបានដល់ថ្នាក់ស្វាយមាត់។
" ហឹក ភ័យមែន " ថេហ្យុងបិទភ្នែកអោបចង្កេះជីមីនជាប់ មិញសំណាងហើយដែរមិនត្រូវជីមីនដែរនៅក្បែរនោះ។
" ឈប់យំថេហ៍!! គ្មានអីទេ មិនត្រូវយើងឯណា? "
" ឈប់ ហ្អឹក ភ័យមិនទាន់បាត់ទេ "
   ងាកមកមើលអ្នកនៅខាងក្នុងផ្ទះឯណេះវិញ គ្រាន់តែឮសំឡេងភ្លាមក៏នាំគ្នារត់ទៅមើលភ្លែត ម្នាក់ៗក៏ភ័យមិនស្ទើដែរ។
" ថេហ៍ "
" ប៉ា "
" កើតអី " ជុងហ្គុកក្រលែកភ្នែកទៅមើលដើមឈើដែរបាក់និងងាកមកមើលកាំភ្លើងនៅលើតុបន្ត មិននិយាយក៏ដឹងថាកើតអីដែរ បើលេងអង្គុយអោបចង្កេះជីមីនឡើងញ័រខ្លួនបែបនេះ។
" ជីមីន? " យ៉ុនហ្គីក្រលែកមកមើលមុខកូនប្រុសដើរឈរអង្អែលក្បាលក្មួយហាក់ដាក់គំនាបអោយគេឆ្លើយជាដាច់ខាត។
" ថេហ៍មិនប្រយ័ត្ន ទើបរាលដៃបន្តិចប៉ុណ្ណោះ គ្មានអ្វីទេ មិនបាច់បារម្ភ "
" ខ្វះរបស់លេងហ្អាសបានមកលេងរបស់គ្រោះថ្នាក់ទាំងអស់នេះថេហ៍? ធំហើយហេតុអីមិនចេះគិតអ៊ីចឹង នេះសំណាងដែរមនុស្សមិនបានកើតអី ចុះបើត្រូវមនុស្សវិញគិតយ៉ាងម៉េច? " ជុងហ្គុកលូកដៃទៅចាប់ទាញដៃថេហ្យុងអោយមករកខ្លួន តែអាល្អិតបិទភ្នែកមកព្រមប្រលែងដៃចេញពីចង្កេះជីមីនឡើយ។
" វ័យប៉ុណ្ណេះហើយលើកក្រោយមុននិងជ្រើសរើសលេងអ្វីគួរតែចេះប្រយ័ត្ន របស់ទាំងអស់នេះមិនមែនជាល្បែងលេងទេសម្រាប់ពួកឯងទេ " ថេហ្យុងបិទភ្នែកផ្ទៀងត្រចៀកស្ដាប់សម្ដីរបស់យ៉ុនហ្គីនិងជុងហ្គុកយ៉ាងយកចិត្តទុកដាក់បំផុត។
" កុំក្បាលរឹងថេហ៍មកនេះ " ជុងហ្គុកងាកមើលមុខជីមីនដើម្បីប្រលែងខ្លួនចេញពីអាល្អិតកំហូចនោះ ជីមីនងក់ក្បាលបន្តិចក៏ដើរចេញ ថេហ៍ក៏ព្រមបើកភ្នែកសម្លឹងមុខជីមីនភ្លឹសៗមិនទាន់បាត់ភ័យនៅឡើយ។
" ស្ដាប់ប៉ាទៅក្មេងឆ្គួត គាត់និយាយព្រោះបារម្ភ " ជីមីនងក់ក្បាលដាក់ថេហ៍តិចចចង់បញ្ជាក់ថាអោយគេស្ដាប់បង្គាប់។
   ថេហ្យុងមិនមាត់ ហើយក៏មិនព្រមងើបតាមការលើករបស់ជុងហ្គុកដូចគ្នា គេនៅអង្គុយមើលមុខជីមីននៅឡើយ និយាយតាមត្រង់មិនសម្ដែងឡើយ អំប្បាញ់គេភ័យស្ទើតែស្រក់ទឹកភ្នែក ទិសដៅនៃការបាញ់រវាងចន្លោះខ្លួនរបស់ជីមីនមិនឆ្ងាយគ្នាប៉ុន្មាននោះទេ បើប្រហែលតែបន្តិចទៀតត្រូវជីមីនខ្ទេចខ្លួនប្រាកដណាស់។
" សឺត មិនអីទេ " ជីមីនដឹងថាថេហ្យុងកំពុងតែគិតអ្វីក៏បញ្ជាសខ្លួនលោកពូអោយចេញបន្តិច ទើបចាប់ថ្ងាសថេហ្យុងមកថើបមួយខ្សឺត និយាយលួងលោមអោយគេស្ងប់អារម្មណ៍ជាងនេះ។
   ថេហ្យុងមិននិយាយអ្វី ដោយកែវភ្នែកបញ្ជាក់យ៉ាងច្បាស់ថាដឹងខុស មិនគួរណាលេងរបស់មិនគួរលេងបែបនេះគួរតែដាក់វិន័យខ្លួនឯងចងចាំ។
   ថេហ្យុងងើបឈរស្រវ៉ាអោបចង្កេះជីមីនដោយដៃមួយជំហាងទៀតក៏ស្រវ៉ាកាំភ្លើទៅកាន់ដូចគ្នា មិនដឹងថាគេកំពុងតែចង់ធ្វើអ្វីឡើយ។
" លើកក្រោយនិងលេងដោយការប្រុងប្រយ័ត្ន "
  ផាំង!

To be continue.

កម្មសិទ្ធបេះដូងDonde viven las historias. Descúbrelo ahora