Episode 23: កុំស្អប់បង

2.1K 203 1
                                    

   ងាកមកមើលក្មេងដែរធ្វើអោយគ្រប់គ្នាចលាចលដោយសារតែបារម្ភពីគេឯណេះវិញកំពុងតែដើរចូលក្នុងផ្ទះដោយមាត់បៀមស្កដងថែមទៀត។ ចំណែកឯជើងដើរប៉ាក់ប៉ើកៗនោះទេ ប៉ុន្តែចចេសចេញពីមន្ទីរពេទ្យអោយរហ័នតែម្ដង មិនដឹងជាស្អប់ពេទ្យអីណាសណាទេលោក។
   ថេហ្យុងដើរចូលមកក្នុងផ្ទះទាំងម្លឹងមើលបរិវេណផ្ទះ រកមើលថាឡានលោកប៉ាមានបាត់ឬអត់ ឥឡូវក៏ឃើញថាបាត់មែន លោកប៉ាច្បាស់ជាចេញក្រៅ ពិតជាគួរអោយស្អប់មែនមានពេលជិះឡាបចេញក្រៅ ប៉ុន្តែគ្មានពេលជិះឡានទៅមើលគេនៅមន្ទីរពេទ្យ។ គួរខឹងណាស់!

" អ្នកប្រុសតូចមិនអីទេហេស៎? "
" អ្នកប្រុសតូចត្រឡប់មកវិញហើយ "
" ពួកខ្ញុំបារម្ភពីអ្នកប្រុសតូចណាស់ "
" តើអ្នកប្រុសតូចឈឺត្រង់ណាទេ? អ្នកប្រុសតូចចង់ញ៉ាំអ្វីជាពិសេសទេ? ពួកខ្ញុំធ្វើជូន "
" លោកម្ចាស់បានធ្វើបបរអោយអ្នកប្រុស តើអ្នកប្រុសបានញ៉ាំឬនៅ លោកប្រុសបានដាក់យិនសិនចិនជំនួយកម្លាំងអោយអ្នកប្រុសទៀតផង "
" ទេវតាពិតជាមានភ្នែកមែនដែរអ្នកប្រុសមិនបានកើតអ្វីធ្ងន់ធ្ងរ "
" ពួកខ្ញុំសប្បាយចិត្តណាស់ដែរអ្នលប្រុសមិនបានទៅចោលពួកខ្ញុំ! "
" ពួកខ្ញុំនៅផ្ទះភ័យសឹងស្លាប់ទៅហើយ "
" អូយ៎ ឈប់ៗ ពួកបងនិយាយច្រើនម្លេះដកដង្ហើមមិនដល់គ្នាទេ " ថេហ្យុងយកដៃរិតទ្រូងមួយៗទាំងខំប្រឹងដកដង្ហើម មិនយល់ថាគ្រាន់តែដើរចូលក្នុងផ្ទះភ្លាមមិនដឹងចេញពីប្រឡោះណាខ្លះមកដណ្ដើមគ្នានិយាយធ្វើអោយគេអ្នកស្ដាប់ខំអត់ហ៊ានដងដង្ហើម។
" អ្នកប្រុសត្រូវទៅអង្គុយសិន " ពួកគេដឹកដៃថេហ្យុងអោយទៅអង្គុយលើសាឡុង និងអ្នកខ្លះទៀតរត់ទៅយកប្រេងខ្យល់ ហើយអ្នកខ្លះក៏រត់ទៅចាក់ទឹកក្ដៅអោយអ្នកប្រុសផឹកអោយបានធូរស្រាល។
" អ្នកប្រុស... "
" ឈប់! ហត់ណាស់ ចង់សម្រាកបន្តិច " ថេហ្យុងយកដៃរាំងពួកគេមិនអោយនិយាយបន្តទៀត ព្រោះចង់ដេក អស់កម្លាំងណាស់។
" អ្នកប្រុសគួរតែឡើងសម្រាកនៅខាងលើ! "
" មិនចាំបាច់ទេ! ខ្ញុំគេងទៅនេះ គ្មានកម្លាំងដើរទេ " ថេហ្យុងដាក់ខ្លួនគេងនៅលើសាឡុង ដោយដារតែដើរប៉ុន្មាននាទីមុននេះជើងគេស្ពឹងស្រពន់អស់ទៅហើយ កម្លាំងក៏គ្មានក្នុងខ្លួនទៀត ព្រោះអត់បាយតាំងពីម្សិលមិញ ហើយអារបួសឆ្គួតឡប់និងក៏ឈឺទៀត ធុញនិងជីវិតណាស់។
   បន្ទាប់ពីឃើញអ្នកប្រុសតូចរបស់ពួកគេគេងហើយ ក៏គ្មានអ្នកណារំខានទៀតឡើយ ពួកគេក៏បំបែកគ្នាទៅធ្វើការងាររាងខ្លួនវិញ។

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: 11 hours ago ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

កម្មសិទ្ធបេះដូងNơi câu chuyện tồn tại. Hãy khám phá bây giờ