Episode 19: សួរស្ដីអ្នកនាងស្ទេ

2.3K 208 2
                                    

   ងាកមកមើលជុងហ្គុកឯណេះវិញគេអង្គុយមើលថេហ្យុងពេញមួយយប់ មិនបានសូម្បីតែបិទភ្នែកដេក ដោយក្ដីបារម្ភសុខចិត្តបើកភ្នែកទល់ភ្លឺ។
   ម្រាមដៃស្រលូនកម្រើកឡើងស្របនិងត្របកភ្នែកពីរជាន់ក៏បានបើកសម្លឹងមើលពិដានបន្ទប់ ដោយព្រិលស្រវាំង ប៉ុន្តែក៏មិនបានបិទភ្នែកដេកទៅវិញដែរ ថេហ្យុងងើបអង្គុយផ្អែកនិងក្បាលគ្រែក៏ចាប់អារម្មណ៍ឃើញដៃជាប់សឺរ៉ូម ដែលមានអារម្មព៍ទើបតែដាក់ថ្មីៗ។ ហើយក៏ក្រលែកភ្នែកទៅមើលក្បែរធុងសម្រាមចុងជើងក៏ដឹងថាសឺរ៉ូមនេះជាសឺរ៉ូមទី3ហើយ ដាក់ម្លឹងៗទឹកចូលសួតស្លាប់ប្រាកដណាស់។
   ថេហ្យុងក្រវីក្បាលតិចៗ ដោយសារតែមានអារម្មណ៍ថាឈឺក្បាល ឥឡូវងើបមកមិនឃើញលោកប៉ាទៀតឈឺគុណនិងពីរតែម្ដង។ រវល់តែអង្គុយគិតសុខៗទ្វាបន្ទប់ក៏បានបើកឡើងអោយឃើញថាម្នាក់នោះគឺជាលោកប៉ារបស់គេនិងឯង។
   ថេហ្យុងសម្លឹងមើលមុខគាត់ ទាំងខាំបបូរមាត់តិចៗ ដោយតែនឹកឃើញរឿងពីម្សិលមិញ។ ស្លាប់ហើយ តើម្សិលមិញបាននិយាយអ្វីចេញមក?
" ថេហ៍ ភ្ញាក់ហើយ? មានឈឺត្រង់ណាឬអត់? ឃ្លានទេបងបានធ្វើបបរបង្គារអោយអូនផងដែរ " ជុងហ្គុកស្ទុះចូលមកអង្គុយក្បែររាងកាយតូច និងសួរទាំងបារម្ភ។
" អត់ទេ " ថេហ្យុងយកដៃទៅក្រសោបមុខលោកប៉ាថ្នមៗ ព្រោះតែចាប់អារម្មណ៍ថាភ្នែកលោកប៉ាស្លក់ណាស់ដូចមិនបានដេកអ៊ីចឹង។
" យប់មិញប៉ាមិនគេងទេ? "
" បងបារម្ភពីអូនណាស់ អោយបងគេងលក់បានយ៉ាងម៉េច "
" គេងមក បើបែបនេះប..បងច្បាស់ជាឈឺ អូនមិនចង់ឃើញបងឈឺព្រោះតែអូនទេ "
" អូនញ៉ាំបបរសិនទេ? ម្សិលមិញ.. "
" អត់ទេ អូនចង់គេងអោបបង គេងជាមួយអូនមក " ជុងហ្គុកសើចបន្តិចទើបដើរវាងទៅម្ខាង ដើម្បីដាក់ខ្លួនគេងជិតសំណព្វចិត្ត។ ជុងហ្គុកលើកក្បាលថេហ្យុងអោយគេងកើយលើដៃរបស់គេ និងដៃម្ខាងទៀតលើកទៅអោបរាងកាយតូចនោះថ្នមៗ។
" បងស្រឡាញ់អូនណាស់ បងថ្នមរូបរាងកាយមួយនេះណាស់ពេញមួយជីវិតបង បងមិនចង់ឃើញអូនមានរបួសសូម្បីតែបន្តិចលើរាងកាយស្រស់ស្អាតមួយនេះ ដូច្នេះកុំធ្វើបែបនេះទៀតអី បងអង្វរ "

   មួយសប្ដាហ៍កន្លងផុតទៅយ៉ាងរលូន អ្វីៗគ្រប់យ៉ាងប្រែទៅជាល្អជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ជុងហ្គុកបាននាំ ថេហ្យុងទៅដើរលេងនៅឯជេជូព្រោះណាមួយនាយក៏មានការងារនៅទីនោះដូចគ្នា។ មុនដំបូងថាទៅតែ2-3ថ្ងៃកំឡុងពេលនាយមានការងារប៉ុណ្ណោះ រួចការងារពេលណាក៏ត្រឡប់មកសេអ៊ូលវិញ តែគាប់ជួនក៏បានជួបយ៉ុនហ្គីនិងជីមីន នៅទីនោះដូចគ្នា ទើបនិយាយគ្នាថានៅកំសាន្តនៅទីនោះមួយសប្ដាហ៍ពេញតែម្ដង។
" យើងមកពីរថ្ងៃហើយ តែមិនបានទៅលេងសមុទ្រសោះ " ថេហ្យុងពេបមាត់យោលជើងចុះឡើងៗ ព្រោះពេលនេះគេអង្គុយលើភ្លៅរបស់ ជុងហ្គុកទើបជើងគេមិនអាចដល់ដី។
" កុំរអ៊ូអី ស្អែកនេះចាំបងជូនអូនទៅដើរលេង តែពេលនេះបងត្រូវបង្ហើយការងារអោយរួចរាល់សិន " 
" អូនច្បាស់ជាអាចទៅជាមួយជីមីន "
" បងមិនអនុញ្ញាតិ "
"  អូនឃ្លាន "
" ចាំបន្តិច បងបង្ហើយការងារបន្តិចសិន ចំបងជូនអូនទៅញ៉ាំអី "
   ថេហ្យុងក៏ស្ងាត់អង្គុយចាំលោកប៉ាទាល់តែរួចរាល់ទើប ទើបនាំគ្នាចេញទៅរកអ្វីញ៉ាំដោយមុនភ្លេចបបួលជីមីននិងយ៉ុនហ្គីដូចគ្នាផងដែរ។
" ជីមីនចង់ញ៉ាំការ៉េម " ថេហ្យុងអោនមុខទៅនិយាយជាមួយជីមីនតិចៗព្រោះខ្លាចបង្ករសំឡេងរំខានដល់លោកប៉ាដែលកំពុងតែនិយាយការងារ។
" មិនអោយញ៉ាំទេ " ជីមីនក្រវីក្បាលបដិសេធ ទើបតែងើបពីឈឺមិនទាន់ស្រួលបួលផងទាញ៉ាំការ៉េមទោះស្រលាញ់យ៉ាងម៉េចក៏មិនតាមចិត្តដែរ។
" ខានញ៉ាំការ៉េមយូរហើយ "
" ប្រយ័ត្នឈឺទៀត "
" ជី "
" កុំមកធ្វើមុខដូចកូនឆ្កែ មិនអាណិតទេ "
" ទៅណា? " ជីមីនសួរឡើងពេលឃើញថេហ្យុងងើបដើរចេញ។
" ទៅបន្ទប់ទឹក "
" យើងជូនទៅទេ? "
" មិនបាច់ " និយាយរួចក៏ងើបដើរចេញ ប៉ុន្តែមិនមែនផ្លូវទៅបន្ទប់ទឹកទេ។

កម្មសិទ្ធបេះដូងNơi câu chuyện tồn tại. Hãy khám phá bây giờ