ផ្ដើមរឿង: ចាស់សង្ហារ

7K 364 7
                                    

Golden-Design

   Golden-Design ត្រូវបានពិភពលោកទទួលស្គាល់ថាជាក្រុមហ៊ុនគូរប្លង់ស្ថាបត្យកម្មមួយដែលបានឈរឈ្មោះបោះសំឡេងជាង20ជំនាន់ ហើយថែមទាំងបានពង្រីកសក្ដានុពលរបស់ខ្លួនទូរទាំងប្រទេសជុំវិញសកលលោក ស្នាដៃគូរប្លង់នីមួយៗរបស់ក្រុមហ៊ុននេះមិនដែលធ្វើអោយដៃគូបោះទន់ជាមួយមានបញ្ហាឬនិយាយថាមិនពេញចិត្តម្ដងនោះឡើយ។
   Jeon Jungkook ដែលគេស្គាក់ថាជា CEO វ័យក្មេងបំផុតនៅក្នុងជំនាន់ទី20នេះ ក៏មានសម្ថភាពអស្ចារ្យអាចដណ្ដើមបានពានរង្វាន់ជាច្រើនពីការចេញប្លង់របស់នាយ រាល់ការចេញប្លង់របស់នាយនីមួយៗមិនមែនជាការខកចិត្តរបស់ក្រុមហ៊ុននោះទេ ហើយនាយម្នាក់នេះក៏ជាចំណុចមួយដែលធ្វើអោយក្រុមហ៊ុនមានការលេចថ្លោបន្ថែមមួយកម្រិតផងដែរ។
   តើនរណាដែលមិនស្គាល់លោកនាយកប្រតិបត្តិកម្លោះ មានទាំងសម្រស់និងទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ។
   ក្នុង office ធំមួយនៅក្នុងក្រុមហ៊ុនដែរមានប្រមាណជាង28ជាន់។ Office នេះជា office នៅជាន់លើគេបង្អស់ដែរមិនសូវមានអ្នកណាធ្វើការនៅទីនេះនោះទេ។ វាមានតែ office របស់ម្ចាស់ក្រុមហ៊ុននិងលេខាម្នាក់ប៉ុណ្ណោះ។
   បើយើងក្រលែកមកមើលខាងក្នុង Office វិញយើងនិងឃើញបុរសមាឌមាំ មុខកាចម្នាក់ ដែរកំពុងអង្គុយចុច computer យ៉ាងញ៉ាប់ដៃ ដូចជាកំពុងតែធ្វើការអ្វីមួយប្រញ៉ាប់ណាស់អញ្ចឹង។
" ដេតឌី " សំឡេងរបស់ក្មេងតូចច្រមិចបន្លឺឡើង ផ្ដាច់អារម្មណ៍នាយកម្លោះឲងើបទៅមើលយ៉ាងលឿន។ នោះច្បាស់ជាគ្មានអ្នកណាក្រៅពីគីមថេហ្យុង ដែរជាកូនសំណព្វចិត្តរបស់លោកនាយកប្រត្តិបត្តកម្លោះនោះទេ។
" ប៊េប៊ីចេញពីរៀនហើយ? " ជុងហ្គុកឱនសួរទៅក្មេងតូចដែរស្រវ៉ាឡើងលើភ្លៅរបស់នាយយ៉ាងលំបាកលំបិន ព្រោះកៅអីវាខ្ពស់ជាងក្មេងតូចអាយុ6ឆ្នាំនេះទៅទៀត ជើងខ្លីៗបែបហ្និងឡើងយ៉ាងម៉េចនិងរួច??
" ចេញហើយបាទ! " អាល្អិតសើចស្ញេញចេញធ្មេញដាក់លោកប៉ា ដែរលើកគេឲអង្គុយលើភ្លៅនោះ។
" ញ៉ាំអីហើយឬនៅ? " ជុងហ្គុក យកដៃអង្អែលថ្ពាល់ប៉ោងៗរបស់អាល្អិតថ្នមៗ មើលចុះគួរឲខ្នាញ់ណាស់ ច្រមុះក្រហម ថ្ពាល់ប៉ោងក្រហមព្រឿងៗ ចង់តែចាប់ក្រញិចឲស្លាប់ទេ ក្មេងអីគួរឲស្រឡាញ់យ៉ាងនេះ!
" ហើយៗបាទ! ដេតឌីដឹងអត់ ថ្ងៃនេះមីននីយកនំ Cookie ឲអូនញ៉ាំទៀត "
" ឆ្ងាញ់ខ្លាំងអត់? "
" ឆ្ងាញ់ខ្លាំងណាស់ អូនឮថាមីននីជាអ្នកធ្វើទៀតណ៎ "
" ជីមីនពូកែណាស់ហើយអញ្ចឹង! មិនដូចក្មេងខ្លះចេះតែយំ ទាញ៉ាំ ក្បាលខូច ហើយនិងអង្គុយទាលុយ "
" ដេតឌីថាអោយអូនរហូត "
" យើងនិយាយតាមការពិតប៉ុណ្ណោះ "
" អួយ៎ ដេតឌីនេះចូលចិត្តយកកូនទៅប្រៀបធៀបជាមួយមនុស្សពូកែដូចជីមីនណាស់! ថេថេក៏ចង់ពូកែដូចជីមីនដែរ តែឲធ្វើយ៉ាងម៉េច? បើខ្ចិលវាធំជាង " អាល្អិតពេបមាត់ឱបដៃ យោលជើងចុះឡើងៗ។
" ហឹស អាល្អិតឯងនេះ " ជុងហ្គុកក្រវីក្បាលសើចដើមក នឹកហួសចិត្តនិងអាល្អិតក្បាលខូចនេះជាប៉ុនពេក។
" ដេតឌីស្អែកនេះត្រូវនាំអូនទៅផ្ទះអ៊ំយ៉ុន ឮទេ?? កូនចង់ទៅលេងជាមួយមីនមីន ទៅញ៉ាំនំ Cookie របស់មីនមីនទៀត "
" ស្អែកមិនរៀនទេ? "
" ស្អែកនេះជាថ្ងៃសៅរ៍ទេ អ្នកណាគេរៀន? "
" យើងភ្លេច "
" ចាស់ពូកែភ្លេចអញ្ចឹងហើយដេតឌី "
" ថាយើងចាស់ផងហេស៎ "
" ចាស់តែសង្ហារ ហិហិ "
" អាល្អិតកំហូច "
" តែដេតឌីត្រូវនាំកូនទៅលេងផ្ទះអ៊ំយ៉ុនឮអត់? "
" បាទ! " Jungkook
" តែអត់ទេ! កូនចង់ទៅល្ងាចនេះវិញ កូនចង់ទៅលេងជាមួយនិងលោកយាយផង កូនចង់ទៅញ៉ាំអាហារពេលល្ងាចនៅផ្ទះអ៊ំយ៉ុន ដេតឌីយើងទៅៗណា ណាដេតឌីណា "
" ហ្អាៗ យើងតាមថេហ៍! តែឥឡូវនៅឲស្ងៀមសិន យើងត្រូវធ្វើការបង្ហើយការងារបន្តិចសិន ហើយស្មើណាយើងទៅស្មើនោះអូខេ? " អាល្អិតប្រញ៉ាប់ងក់ក្បាលផ្ងក់ៗយ៉ាងគួរឲស្រឡាញ់។ ចំណែកឯលោកប៉ាកម្លោះក៏ប្រញ៉ាប់ធ្វើការរបស់គេឲរួចរាល់។

កម្មសិទ្ធបេះដូងOnde histórias criam vida. Descubra agora