Episode 12: ស្ទេលា

2.6K 208 4
                                    

   រយះពេលប្រមាណជា1-2អាទិត្យនេះពុំដែលបានឃើញវត្តមានរបស់ជីរានោះទេ មិនដឹងជាមានបញ្ហាអ្វីឬអត់ទើបបាត់ស្ងាត់ឆឹងយ៉ាងនេះ ជាធម្មតានាងមិនមែនជាមនុស្សងាយចុះញ៉មនរណាងាយៗឡើយ។
ថ្ងៃនេះទំនេរដូចតែរាល់ដងជីមីននិងថេហ្យុងបានណាត់ជួបគ្នានៅហាងស្រាបិទរបស់ចិនមួយកន្លែង ព្រោះកន្លែងទីនោះស្ងាត់ល្អស្រួលនិយាយគ្នាមិនមានអ្នករំខាន។
" យ៉ាងម៉េចហើយប៉ាឯង? "
" ស្អី? "
" ចង់សួរថាអ៊ំយ៉ុនលែងគ្នាដាច់ឬនៅ? "
" យើងមិនដឹង "
" ហ្អឺមើលវានិយាយ ក្រែងឯងនៅជាមួយគាត់ហី "
" គ្រាន់តែនៅជាមួយគ្នាមិនបានមានប្រពន្ធតែមួយជាមួយគ្នាឯណា "
" ស្អប់ណាស់ "
" អូ៎ អូនតូចកុំស្អប់បងអី "
" មិនបាច់ទេ ឯងនិយាយជាមួយយើងលើកណាក៏មិនពិរោះពិសារគួរអោយចង់ស្ដាប់ដែរ " ថេហ្យុងអោបដៃចូលគ្នាហាក់ហត់នឿយនិងជីវិត មិនគួរណាមានមិត្តសេរីដូចជាគេនេះសោះ។
" យើងមិនដឹងពិតមែន! ថេហ៍ថ្ងៃនោះឯងមានហីតហេស៎? "
" ហាស់ថ្ងៃណា ម្ដេចឯងដឹង? "
" គឺថ្ងៃតែមួយ! "
" ចៃដន្យមែន " គ្រាន់តែនឹកឃើញថ្ងៃនោះក៏មុខក្រហមដែរ ចំជាឆ្គួតមែន។
" អឺនិយាយអញ្ចឹងថ្ងៃនោះលោកយាយផ្ញើរនំឃុកឃីអោយឯងដែរ ប៉ុន្តែយើងភ្លេចមិនដឹងទុកវានៅឯណា "
" អាឡប់! ចាំមើលយើងប្រាប់ម៉ាក់យាយ " ងាប់ហើយនំសំណព្បចិត្តគេទាំងមូលចេះធ្វើអោយបាត់កើត ស្រួលមិនស្រួលមិនបានទៅណាទេវាអ្នកស៊ីខ្លួនឯងតែម្ដងនិង។
" គាត់និយាយថាចង់ជួបអាល្អិតឯងតែរហូត "
" តាំងពីមកពីជប៉ុនបិញ មិនដែលបានទៅលេងគាត់សោះ "
" មកពីឯងនេះវាងប់និងពូជុងហ្គុកពេក គ្មានអារម្មណ៍នឹកឃើញពីអ្នកណាទេ "
" អាឆ្គួត! មានឯណា "
" អត់ទៀត "
" ដូចឯងងប់និងអ៊ំយ៉ុនដែរនិង "
" មិចដឹង? "
" ឆឹស លាក់ខ្មោចណាយើងមិនដឹង តែលាក់យើងមិនបានទេគ្រាន់ប្រាប់! នៅមុខគេខ្លាំងនោះខ្លាំង ញ៉ែតៗរាល់តែលើក តាមការពិតស្រលាញ់គេចង់កើតឆ្គួត " និយាយសុទ្ធតែការពិតទាំងអស់និងចង់ជំទាស់ក៏ពិបាកដែរ។
" ឈប់និយាយទៅ "
" ទទួលយកការពិតមិនបាន "
" នែ៎! "
" ហិហិ ឈប់ហើយៗ "

SKIP

   @បនស្រីជាយក្រុង
   អាក្រក់ ស្មោកគ្រោក គួរអោយខ្ពើមរអើម

" មួយរយះនេះមករកបងស្ទើតែរាល់ថ្ងៃ " សំឡេងរបស់បុរសរូបរាងសង្ហារមានសាច់ឈាមជាកូនកាត់កូរ៉េ-អូស្រ្តាលី សម្រស់ស្រស់សង្ហារឆក់យកប្រលឹងដូនតាអោយចាញ់ច្រាប។ ស្រីណាឃើញក៏លង់ងប់ងល់និងភាពស្រស់សង្ហាររបស់នាយដែរ!
" មួយរយះនេះអូនទំនេរ " សំឡេងរបស់ស្រីមេម៉ាយជីរាបន្លឺឡើងទៅកាន់អ្នកកម្លោះដែរជាដៃគូរស្នេហ៍។ មួយរយះពេលដែលបាត់មុខនេះមិនបានបាត់ទៅនៅឯណាឆ្ងាយ គឺមកសម្ងំសាងមេត្រីស្នេហ៍ជាមួយប្រុសស្នេហ៍យ៉ាងសប្បាយចិត្ត គ្មានទុក្ខកង្វល់អ្វីបន្តិចសោះឡើយ!
" ទំនេររហូតមកបងមិនចង់រង់ចាំអូនទេ " អេលេននិយាយរួចក៏ចាប់ផ្ដើមផ្ដួលស្រីក្រមុំទៅលើពូកមុននិងចាត់ការបន្តរឿងក្ដៅសាច់ជាមួយគ្នារហូតទាល់តែបាន2-3ទឹកទៀត។
" អូនមិនដែលឃើញបងចេញដើរទៅខាងក្រៅនិងគេសោះ តើមានមូលហេតុអ្វី "
" គ្មានអីទេ បងគ្រាន់តែមិនចង់ដើរហើរឃើញមុខមនុស្សអស់ទាំងនោះមានអារម្មណ៍ថាធុញ "
" បងគួរតែសាកចេញលំហែរអោយបានម្ដង "
" អូនមានអ្វីអោយបងជួយក៏ឆាប់និយាយមក " គេច្បាស់ជាដឹងពីរគោលគំនិតរបស់នាង។
" បងឯងនេះឆ្លាតអ្វីម្លេះ? "
" ហឹស ឆាប់និយាយមក "
" អូនចង់អោយបងចាត់ការមនុស្សម្នាក់ ធ្វើអោយវាឈឺចាប់ដូចដែរអូនធ្លាប់ឈឺ "
" ប្រាប់បងមក បងច្បាស់ជាចាត់ការអោយ "
" អូនស្រឡាញ់បង "

កម្មសិទ្ធបេះដូងDonde viven las historias. Descúbrelo ahora