Episode 09: កុំចេះ

2.8K 235 2
                                    

   @ព្រឹកថ្ងៃថ្មី
   ពីយប់មិញមានហេតុការអីថ្មីក៏មិនដឹង សំខាន់ព្រឹកនេះគ្រួសារមីនកំពុងតែជួបជុំគ្នាដើម្បីស្រស់ស្រូបអាហារពេលព្រឹក ដោយមានបន្ថែមសមាជិកថ្មីម្នាក់ទៀតផងដែរ។
" ជីមីនមាត់ចៅទៅត្រូវនិងអី? " សំណួររបស់ស្រ្តីចំណាស់សួរឡើងធ្វើអោយជីមីនមានការរអាក់រអួលក្នុងការផ្ដល់ចម្លើយសមស្របមួយ ប៉ុន្តែក៏អាចឆ្លើយបានដោយមិនបន្សល់ចម្ងល់ដល់អ្នកសួរ។
" គឺ ខ្ញុំហូបអាហារមិនប្រយ័ត្នទើបខាំមាត់ខ្លួនឯង " កុហក! កុហកសុទ្ធ! ខាំមាត់ខ្លួនឯងឯណាខ្លាំងដល់ថ្នាក់ឈាមកកនៅមិនជ្រះនៅឡើយ ហើយមិនមែនមួយកន្លែងឯណា។
" អូ៎ រកមើលលាបថ្នាំផងចៅយាយ ប្រយ័ត្នក្លាយញ៉ាំអ្វីមិនកើត " ស្រ្តីចំណាស់អស់ចម្ងល់ នៅឡើយតែលោកប៉ាដែរសង្ងំសើចក្នុងចិត្ត ដោយហេតុថាគេដឹងច្បាស់ថាជីមីនមែនខាំមាត់ខ្លួនឯង ព្រោះស្នាមនោះលោកប៉ាខ្លួនឯងជាអ្នកបង្ក។ ជីរាក៏សើចរបៀនចម្អកព្រោះគេគិតថាជីមីនប្រាកដជាត្រូវយ៉ុនហ្គីវាយមិនខានដែរហ៊ានលូកលាន់នាង ប៉ុន្តែសូមទោសផងការគិតរបស់នាងត្រូវបញ្ជាក់ថាខុសម្ដងទៀត!
" បាទ "
" ឮយ៉ុនហ្គីប្រាប់ថាចៅនិងទៅលេងចៅថេហ្យុង? "
" ប៉ាថាជូនទៅ "
" ល្អ! យាយផ្ញើរនំអោយថេហ្យុងផង អាល្អិតនោះចូលចិត្តនំនេះណាស់ "
" ពិតណាស់! ក្មេងនោះតែងតែប្រើខ្ញុំអោយធ្វើអោយគេញ៉ាំតែរហូត មិនចេះធុញ "
" ហាសហា ពិតជាញ៉ាប់មែន! យាយក៏នឹកអាល្អិតនោះដែរ ប៉ុន្តែរវល់ណាស់រកពេលទៅលេងចៅមិនបាន "
" កុំបារម្ភអីចៅនិងនាំក្មេងនោះ មកលេងលោកយាយអោយបាន "
" ល្អ " ការសន្ទនារវាងយាយចៅបន្តបន្លឺឡើងរហូតដល់អ្នករួមតុមានអារម្មណ៍ថាធុញ ក៏និយាយឡើងផ្ដាច់អារម្មណ៍ល្អៗ។
" យ៉ុនហ្គីបងថានិងទៅជេជូជាមួយអូន "  នាងនិយាយឡើងធ្វើអោយជីមីនញោចស្នាមញញឹមចុងមាត់ ព្រោះជើងរបស់នាងកំពុងតែអូសពីលើជើងរបស់គេ ទាំងដែរមាត់នាងហៅយ៉ុនហ្គីបងពេញមាត់។ ប្រាប់ត្រង់ចុះបើសិនជាគេស្លាញ់ស្រី ក៏គេមិនចាប់អារម្មណ៍នាងដែរ គួរអោយរអើម!
" បងរវល់ហើយ ចាំថ្ងៃក្រោយ "
" ហេតុអីបងនិយាយបែបនេះ? បងនិយាយរួចហើយថាបងនិងជូនអូនទៅ "
" មិនអីទេ ខ្ញុំអាចទៅខ្លួនឯងបាន! ប៉ានិងអ្នកមីងទៅដើរលេងអោយសប្បាយចុះ "
" ខ្ញុំមិនចាំទេ ដូចនេះទុកវាជាអសារបង់ទៅ! "
" អត់ទេ! បងត្រូវទៅជាមួយអូន "
" បងមិនចូលចិត្ត! "
" ហឹស បងនេះ! "
" បើប៉ាមិនពេញចិត្តទៅ ចាំថ្ងៃក្រោយខ្ញុំនិងទៅជាមួយម៉ាក់ " យ៉ុនហ្គីរហ័សងើបមុខមកមើលមុខកូន មិនយល់ថាក្មេងនេះចង់ធ្វើអ្វី!
" ហឹស "
" ម៉ាក់កុំបាច់បារម្ភ ខ្ញុំក៏អាចធ្វើអោយម៉ាក់ពេញចិត្តដូចលោកប៉ាដែរ "
" ប្រពន្ធប៉ា! ប៉ាចេះមើលហើយ ប៉ាអាចធ្វើអោយកូនយំបានប៉ុន្តែប្រពន្ធប៉ា ប៉ាមិនអោយពិបាកទេ "
" ស្ងាត់ ហើយនាំគ្នាញ៉ាំបាយទៅ! "
" ខ្ញុំលែងឃ្លានហើយ! មោះប៉ាប្រញ៉ាប់មកវិញ " យ៉ុនហ្គីចាប់ទាញកដៃតូចៗនោះអោយមកតាមខ្លួន មិនចង់នៅយូរខ្លាចតុបាយក្លាយជាតុសិច!
  
  ប្រហែលជា15នាទី យ៉ុនហ្គីក៏បាននាំជីមីនមកដល់ភោជនីដ្ឋានដែលបានណាត់គ្នាជាមួយថេហ្យុងនិងជុងហ្គុក មុនដំបូងជីមីនបានដេញអោយលោកប៉ាទៅវិញ ប៉ុន្តែនាយស្ទើកម្លោះមិនព្រមទើបត្រូវចូលទៅទាំងពីរនាក់តែម្ដង។
" ជីមីន! ខាងនេះ "
" អូនតូច! មកយូរហើយនៅ? " ជីមីនរហ័សដើរទៅចាប់ថើបថ្ងាសថេហ្យុងពីរខ្សឺត ធ្វើអោយលោកប៉ាទាំងពីរមើលមុខគ្នាបែបមិនសុខចិត្ត។ ងាប់ហើយយើងជាប៉ាមិនដែលបានថើបកូនផងនិង!!
" អត់ទេ! ទើបតែកន្លះម៉ោងប៉ុណ្ណោះ ហិហិ "
" យើងសូមទោសណា ដែរអោយចាំយូរ! " 
" ហីយ៉ា!! មិនអីនោះទេ "
" មិនដឹងជានៅធ្វើស្អីនោះទេ! គួរណាតែក្រែងចិត្តអ្នកដែរគេចាំខ្លះ " ជុងហ្គុកនិយាយឡើងហីៗតាមទម្លាប់។
" អាចង្រៃយ៍  កូនយើងក៏បានសូមទោសឯងហើយ " យ៉ុនហ្គីងាកមុខមកសម្លក់មុខជុងហ្គុកបន្តិច ស្មានតែគេមិនដឹងមែនទេ ថាអាប្អូនម្នាក់នេះនិយាយដៀមដាមដល់ខ្លួន?
" មនុស្សស្អីមិនចេះគោរពពេលវេលាសោះ! ខ្លួនខុសអោយគេសូមទោសជំនួស ទម្លាក់អាក្រក់ខ្លាំងណាស់ "
" ឯងចង់អោយយើងធាក់ឯងវៀចមាត់មែនទេ?? ឈប់និយាយទៅ "
" បានហើយដេតឌី! "
" កម្មង់អីញ៉ាំទៅ! " ជុងហ្គុកបោះម៉ីនុយទៅអោយបងប្រុសយ៉ាងឆ្លើយច្រលើសបើស ខឹងពិតមែនអង្គុយចាំជិតកន្លះម៉ោង!
" អាឈ្លើយ "
" មិនដល់ Hyung ទេ! "
" ជីនប្រាប់ថានិងមកដល់បន្តិចទៀត "
" ដឹងហើយ "
   ប្រហែលជា3នាទីក្រោយ ម្ហូបអាហារក៏នៅត្រៀបត្រាពេញនៅលើតុ បងប្អូនរបស់ពួកគេក៏មកជុំគ្នាអស់ទៅហើយនៅឡើយតែប៉ុន្មានអ្នកទៀតប៉ុណ្ណោះដែរមិនទាន់មក មិនបាច់ឆ្ងល់ទេថាហេតុអីបានត្រូវមកជុំគ្នាដែរគឺព្រោះលោកសេដ្ឋីចនយើងនេគេជប់លាងស្វាគមន៍ សំណព្វចិត្តរបស់គេត្រឡប់មកវិញ។
" សូមទោសផង មកយឺតបន្តិចហើយ! " អ៊ុនវូអោនក្បាលបន្តិច ជាការសូមអភ័យទោស យឺតជិតមួយម៉ោង សំណាងល្អដែរលោកចនមិនលោតធាក់កណ្ដាលមុខ។
" ទៅវិញ ហើយស្អែកចាំមក " សម្ដីឈ្លើយរបស់លោកនាយកម្លោះនិយាយឡើងយ៉ាងទាក់ទាញកណ្ដាប់ដៃបានធ្វើអោយកម្លោះសង្ហារមិញនេះ ងាកទៅសម្លក់មុខគេភ្លាមៗ ទើបដាក់ខ្លួនអង្គុយចុះជិតថេហ្យុង។
" ចាំយូរទេ! ផ្លូវស្ទះទើបមកយឺតបន្តិច សូមទោសផង "
" អង្គុយចាំឡើងលែងឃ្លានទៅហើយ "
" អាចង្រៃយ៍ឯងនេះ មិនចោលចរិតនិងសោះ "ជីន ដាក់ខ្លួនអង្គុយទល់មុខជុងហ្គុកឯភ្នែកសម្លក់សម្លឹងដូចជាគុំគួនណាស់។
" មិនបាច់សម្លឹងពេកទេ ប្រយ័ត្នឡើងបាយភ្នែកទៅ! ម្ហូបកម្មង់អោយហើយ ញ៉ាំទៅ "
" យើងមិនយល់ទេ! ហេតុអីបានឯងឡើងធ្វើជាម្ចាស់ក្រុមហ៊ុនកើត បើសម្ដីឯងនិយាយមកដូចមិនជំពាក់អ្នកណាមួយរៀលបែបនេះ? " 
" ចុះរាល់ថ្ងៃនេះយើងជំពាក់អ្នកណា? "
" សូមទិញបានទេ? អាសម្ដីមិនធ្លាក់ដល់ដីនៀក "
" សម្ដីយើងមានតម្លៃណាស់ ឯងគ្មានសម្ថភាពទិញទេសម្លាញ់ "
" ឯងកំពុងតែមើលងាយយើង ហើយអាមិត្តចង្រៃ "
" បើឯងចង់ទិញ យើងនិងលក់អោយ តែក្នុងតម្លៃខ្ពស់ "
" ឯងនិយាយទៅ! ប៉ុន្មាន? "
" តម្លៃស្មើគូដណ្ដឹងឯង! "
" អាចង្រៃយ៍ ឯងនេះចំជា! "
" ឃើញ? ឯងគ្មានសម្ថភាពផង "
" ខ្ញុំសូមទៅមុនហើយ! សូមទោសផងដែរជាក្មេងខ្វះការគួរសមសូមទោសម្ដងទៀត " ថេហ្យុងក្នុងទឹកមុខមិនស្រស់ បង្ហាញអារម្មណ៍ធុញងើបដើរចេញ មិនខ្វល់ពីអ្នកណា មិនដឹងថាគួរបកស្រាយអារម្មណ៍យ៉ាងម៉េចល្អបើស្ថិតក្នុងស្ថានភាពឆ្គួតឡប់អ៊ីចឹង។
" ថេហ៍!! "
" ពួកអានេះអត់ការងារមែន! "
" ល្មមចោលទៅអាសម្ដីលេងសើច ខុសពេលវេលានិង  "
" ញ៉ាំទៅ! ទៅលួងក្មេងបន្តិច! តាមសម្រួល ហាងរបស់ខ្ញុំមិនចាំបាច់ភ័យរឿងលុយកាក់ ខ្ញុំដឹងថាពួកឯងក្រ "
" អាចង្រៃយ៍!! "
  ងាកមកមើលថេហ្យុងឯណេះវិញពេលដើរចេញមកក៏មិនបានទៅណាទេដែរ គឺចូលហាងនៅក្បែរនោះដើម្បីរកអីញ៉ាំនិងឯងព្រោះឃ្លានខ្លាំងមិនធម្មតា មិញនិងស្ដាប់សម្ដីអ្នកខ្លះហើយអារម្មណ៍មិនល្អតែម្ដង។
" ចង់ញ៉ាំអ្វីដែរបាទ? "
" បងប្រុស ម្ហូបនៅទីនេះសុទ្ធតែហិរទាំងអស់មែនទេ? "
" បាទ "
" ចឹង យកអាម្ហូបណាហិរខ្លាំងបំផុតមក "
" សូមចាំបន្តិចអ្នកប្រុស! "
" មិនចេះញ៉ាំហិរទេ! តែចូលហាងសុទ្ធតែ Spicy food " លោកប៉ាស្ទើកម្លោះក្រវីក្បាលហួសចិត្តបន្តិច។
" នេះអ្នកប្រុសម្ហូបដែរអ្នកប្រុសកម្មង់ "
" ហិរខ្លាំងណាស់ " មួយម៉ាត់ដំបូងចង់លើកទង់ស តែមិនអីទេត្រូវតែបំបាត់កំហឹងក្នុងចិត្តចោល។
" មិនអីទេ! ញ៉ាំបន្ត " ញ៉ាំទាំងទឹកភ្នែក។
" បើមិនចេះញ៉ាំ ញ៉ាំរកអី " ជុងហ្គុកទាញចានបាយចេញ ព្រោះឃើញមុខគេក្រហមហើយ ក្រហមដល់ស្លឹកត្រចៀកទៀត។
" រឿងខ្ញុំ " ថេហ្យុងចាប់ទាញយកមកវិញនិងបន្តញ៉ាំ។
" ?? "
" រឹងម្លេះ? " ជុងហ្គុកគោះតុនិងក្រចកដៃតិចៗ ហាក់ដូចជានឹកខ្នាញ់ក្នុងចិត្តចង់ខោកក្បាលពីរបីក្រញ៉អោយពក។
" កុំចេះ " ដោយខ្ចិលនិយាយច្រើនឥតប្រយោជន៍ជុងហ្គុកក៏ចាប់លើកបីអាល្អិតដើរចេញទៅមិនខ្វល់ពីសំឡេងប្រកែករបស់ក្មេងលើស្មា។ រឿងលុយមិនបាច់ភ័យ ព្រោះមុននិងដើរចូលមករឿងក្មេងនេះ គេទូទាត់រួចស្រេចបាច់ហើយ!
" លែងខ្ញុំ! ខ្ញុំមិនទៅវិញជាមួយទេ "
" ស្ងៀម! ប្រយ័ត្នបាក់ចង្កេះ "
" ដេតឌីអាក្រក់ណាស់! ព្រាននារី! ឈ្លើយ! ច្រលើម! មិនស្មោះត្រង់! គួរអោយស្អប់ "

To be continue.

កម្មសិទ្ធបេះដូងHikayelerin yaşadığı yer. Şimdi keşfedin