Episode 18: ប៉ាមិនយល់ទេ

2.5K 202 0
                                    

    ⚠️ warning: មិនណែនាំអោយអានភាគនេះនោះទេ ព្រោះវាអាចមានពាក្យមិនសមរម្យសម្រាប់មនុស្សមិនទាន់ពេញវ័យ។

   បន្ទាប់ពីចេញពីផ្ទះជុងហ្គុកមក ជីមីនមិនបានចេញទៅណាបន្តឡើយ ទោះបីជាយ៉ុនហ្គីបបួលដើរលេងក៏មិនព្រម។ អាល្អិតឡើងមកសង្ងំក្នុងបន្ទប់ ដោយទឹកមុខមិនល្អ មិនដឹងជាមានអ្វីជាកង្វល់ក្នុងចិត្តឡើយ យ៉ុនហ្គីក៏អាចមើលដឹងថាកូនប្រុសបារម្ភពីថេហ្យុង ប៉ុន្តែនាយជាពូក្មេងនោះក៏បារម្ភមិនតិចដែរ។
" ថេហ្យុងលែងអីហើយកុំបារម្ភពេក " យ៉ុនហ្គីដាក់ខ្លួនអង្គុយជិតជីមីន ហើយក៏លើកដៃទៅអង្អែលក្បាលគេថ្នមៗ ជាការលួងលោមកុំអោយគេអាល្អិតពិបាកចិត្តបន្ត។
" ប៉ាមិនយល់ទេ " ជីមីនតបទៅវិញទាំងសំឡេងរអាក់រអួលដូចជាមានអ្វីទាក់ទើនៅបំពង់ក។
" យើងដឹងថាឈីមបារម្ភពីថេហ៍ ប៉ុន្តែគេច្បាស់ជាមិនសប្បាយចិត្ត បើដឹងថាឆីមបារម្ភពីគេរហូតទាក់តែធ្វើអោយខ្លួនឯងហ្មងសៅបែបនេះ "
" ខ្ញុំ ខ្ញុំមិនអាចមិនបារម្ភពីក្មេងនោះបានទេ ប៉ាមិនមែនខ្ញុំ ប៉ាមិនយល់ " ជីមីនខាំបបូរមាត់ក្រោមខ្លួនឯងតិចៗ ក្នុងអារម្មណ៍ហាក់បីដូចជាបែកផ្កាភ្លើង មិនដឹងថាត្រូវនិយាយយ៉ាងម៉េចពីអារម្មណ៍មួយនេះ។
" ថេហ៍ក៏ជាក្មួយយើង យើងក៏បារម្ភ "
" គ្មានអ្នកណាដឹងពីថេហ៍ច្រើនជាងខ្ញុំទេ! ខ្ញុំមិនចង់ឈរមើលក្មេងម្នាក់នោះទាំងសភាពមិនអាចទទួលយកយ៉ាងនេះឡើយ ខ្ញុំមិនដែលចង់ឃើញគេមានរបួសសូម្បីតែម្ដង " យ៉ុនហ្គីមិនមាត់អ្វីក៏ទាញអាល្អិតមកអោបជាប់ទ្រូង នាយច្បាស់ជាដឹងថាជីមីនស្រឡាញ់ថេហ៍ខ្លាំងប៉ុណ្ណា ថេហ៍ជាមនុស្សដំបូងដែលជីមីនព្រមនិយាយជាមួយតាំងតែពីចេះរាប់អានមិត្តភក្តិមក។
" ក្នុងនាមខ្ញុំជាបងប្រុស ជាមិត្តម្នាក់ខ្ញុំបែរជាមិនអាចធ្វើអ្វីបានដើម្បីការពារគេបាន ខ្ញុំបែរជាត្រូវឈរមើលក្មេងម្នាក់នោះធ្វើបាបខ្លួនឯងម្ដងហើយម្ដងទៀត តើខ្ញុំបានការអ្វីខ្លះទៅ? " ពិតណាស់តាំងពីតូចមកថេហ៍ជាមនុស្សតែម្នាក់ដែរការពារគេពីក្មេងៗចិត្តអាក្រក់អស់ទាំងនោះ ហើយក៏ជាមនុស្សតែម្នាក់ដែរហ៊ានឈររងរំពាត់ពីលោកប៉ាជំនួសគេផងដែរ។ ប៉ុន្តែមើលឥឡូវចុះគេមិនអាចសូម្បីតែធ្វើអោយក្មេងម្នាក់នោះមានសុវត្ថិភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត!
"ឈីមធ្វើបានល្អបំផុតហើយ ថេហ៍ច្បាស់ជាមិនបន្ទោសឈីមទេ ជឿយើង! អ្វីដែលគេចង់ឃើញបំផុតច្បាស់ជាសេចក្ដីរបស់ឈីម "
" កុំនិយាយបែបនេះអី ខ្ញុំមានបារម្ភមិនល្អទេ ហ្អឹក " ជីមីនខ្ទប់មុខនិងដើមទ្រូងលោកប៉ាយំឡើងញ័រខ្លួន គេមានអារម្មណ៍ថាពាក្យសម្ដីទាំងនេះប្រៀបដូចជាលើកទឹកចិត្តខ្លួនឯងមុនពេលដែលនរណាម្នាក់បានចាកចេញ។
" ជីមីនហា៎ ក្រោយពេលដែលយើងស្លាប់ទៅ អ្វីដែលយើងចង់ឃើញបំផុតគឺឃើញឯងមានសេចក្ដីសុខពេញមួយជីវិត " ពាក្យសម្ដីរបស់ថេហ្យុងបានបន្លឺឡើងមកក្នុងខួរក្បាលរបស់ជីមីន ធ្វើអោយអាល្អិតមិនអាចទប់ទឹកភ្នែកបាន សង្ងំយំក្នុងដើមទ្រូងលោកប៉ាទាល់តែញ័រខ្លួន។

កម្មសិទ្ធបេះដូងNơi câu chuyện tồn tại. Hãy khám phá bây giờ