Sunghoon pov
ខ្ញុំក៏នាំ sooahy ទៅមន្ទីរពេទ្យជាមួយខ្ញុំយ៉ាងឆាប់រហ័សដើម្បីទៅរកបងស្រីរបស់នាងនៅឯមន្ទីរពេទ្យនោះ។
" បងស្រីរបស់ខ្ញុំស្លាប់យូរហើយ- " sooahy និយាយឡើងខ្ញុំក៏កាត់សម្តីរបស់នាងដោយសារតែសម្តីមួយនេះវាដូចជាហួសហេតុពេកហើយបែបនេះហើយទើបបានជា sooah នាងមិនចង់រស់សោះ
" ដកពាក្យសម្តីរបស់នាងឥឡូវនេះទៅ។ បងស្រីរបស់នាងនៅរស់គេត្រូវការកម្លាំងចិត្តពីនាងព្រោះតែឯងគឺជាប្អូនស្រីរបស់គេ " ខ្ញុំតបទៅនាងម្នាក់នោះវិញ។ នេះមានបងស្រីពិនណាពិនណីសំណាងហើយចង់ដូចខ្ញុំមែនទេ? គ្មានបងប្អូនបែបនេះ?
Sooahy នាងក៏មិនតបតរអ្វីដែល។ sooah នឹង sooahy មានមុខដូចគ្នាណាស់ទាស់ត្រង់ថា sooah នាងចិត្តល្អនឹង talkative ជាង sooahy ហើយមួយទៀត sooahy មិនអាចព្រៀបបាននឹង sooah របស់ខ្ញុំឡើយ
Sooahy នាងក៏មិនតបតរអ្វីនឹងខ្ញុំដែលតាមមើលទៅខ្ញុំនិយាយត្រូវចំណុចហើយ។ មួយសន្ទុះក្រោយមកពួកយើងក៏ទៅដល់មន្ទីរពេទ្យហើយខ្ញុំក៏នាំនាងទៅជាន់របស់ sooah កំពុងសម្រាកព្យាបាលជម្ងឺរបស់នាង
" Sunghoonnnnnn- " sooah នាងនិយាយឈ្មោះខ្ញុំបង្អួសយ៉ាងវែងដោយពេលដែលនាងងើកក្រោយឃើញប្អូនរបស់នាងបែបនេះទឹកមុខរបស់នាងក៏ចាប់ផ្តើមភ្ញាក់ផ្អើលលាយឡំជាមួយនឹងសេចក្តីក្រៀមក្រំមិនថាតែ sooah នោះទេសូម្បីតែ sooahy នៅជិតខ្ញុំនេះក៏ឈរស្កុបមិនដឹងត្រូវនិយាយអ្វីនោះទេ
" Unnie~ " sooahy ក៏រត់ទៅអោបអ្នកដែលជាបងដោយក្តីនឹករលឹកខ្ញុំអាចឃើញទឹកថ្លាៗដែលកំពុងស្រក់មកពីកែវភ្នែកដ៏ស្រស់ថ្លារបស់នាង។ ពួកគេទាំងពីរអ្នកអោបគ្នាយ៉ាងណែនពោរពេញដោយក្តីស្រឡាញ់នឹងក្តីនឹករលឹក។
" ខ្ញុំចេញទៅក្រៅហើយនិយាយអ្វីក៏និយាយទៅ " បន្ទាប់ពីផ្តាំរួចហើយខ្ញុំក៏ដើរចេញក្រៅបន្ទប់ដោយបិទទ្វាររបស់នាងយ៉ាងជិត
___________
sooah pov
ខ្ញុំអោបប្អូនស្រីរបស់ខ្ញុំដោយក្តីនឹករលឹកពោរពេញទៅដោយក្តីស្រឡាញ់ខ្ញុំខានមានការអោបដ៏កក់ក្តៅបែបនេះយូរណាស់ហើយ។ អរគុណដល់ sunghoon ដែលគេអាចរកប្អូនរបស់ខ្ញុំឃើញអរគុណខ្លាំងណាស់

ŞİMDİ OKUDUĞUN
Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4
Kurgu Olmayanសូម្បីតែមនុស្សដែរគេស្រលាញ់ក៏ចាកចោលគេដែល Hopefully we can end up together-