ភាគ ៧.

1.7K 137 9
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ៧.

ក្រាក

ទ្វារបន្ទប់បើកឡើង បង្ហាញពីភាពងងឹតស្លុប មានត្រឹមពន្លឺរាត្រីតូចមួយបញ្ចាំងចំមុខតូចច្រមិចដែលមានសភាពមិនល្អសោះ! ជុងហ្គុកនាំខ្លួនចូលមកខាងក្នុងហើយគេក៏ទាញទ្វារបិទវិញ ដោយមិនខ្ចីបើកភ្លើងអោយភ្លឺទេ គឺនាយនាំខ្លួនចូលទៅរករាងតូចខាងនោះដោយភាពស្ងាត់ស្ងៀមតែម្តង។

« មីននី...មានរឿងអី? អាចប្រាប់ប៉ាបានទេ? » រាងក្រាស់ទម្លាក់ខ្លួនលើពូកក្បែរជីមីនដោយទាញអ្នកខាងនោះមកអោបជាប់ទ្រូងផង។
« អ្ហឹកៗ ប៉ា...គេចង់រំលោភខ្ញុំ! ហឹកៗ ខ្ញុំខ្លាចណាស់ប៉ា.. » សម្លេងយំខ្សឹកខ្សួល សម្លេងញ័របង្ហាញពីភាពភ័យឋ្លាចនាំអោយរាងក្រាស់ខាងនេះ ខាំធ្មេញគុំគួនឡើងនឹងអ្នកដែលធ្វើអោយម្ចាស់ជីវិតគេក្លាយជាបែបនេះ! ឃើញគេមិនសូវបង្ហាញក្តីស្រលាញ់អោយជីមីន មិនសូវនិយាយពាក្យផ្អែមល្ហែមតែអ្នកណាដែលហ៊ានធ្វើអោយក្មេងម្នាក់នេះយំឬបាក់ស្បាតបែបនេះហើត គេគ្មានជីវិតរស់ទេ!
« អ្នកណាជាអ្នកធ្វើ? ប្រាប់ប៉ាទាំងអស់បានទេ? » ជុងហ្គុកនិយាយបណ្តើរ ពិនិត្យមើលស្នាមក្រហមជាំលើខ្លួននិងកញ្ចឹងករបស់ជីមីនបណ្តើរ កាន់តែមើលគេក៏កាន់តែឈឺ...ឈឺដែលបណ្ដោយអោយពួកអាចង្រៃអស់នោះលូកលាន់បំពានជីមីនបាន។
« អីឡូវញុាំបាយបន្តិចទៅណា...ប៉ានឹងចាត់ការនាងអោយសមនឹងទង្វើមួយនេះ! » ស្តាប់ការបកស្រាយរបស់ជីមីនហើយ ភាពខឹងសម្បារលើម៉ូលីបក៏កាន់តែកើនឡើង តែនាយជ្រើសការនិយាយស្រួលបួល បញ្ចុះបញ្ចូលអោយជីមីនញុំាអីសិនព្រោះគេខានញុំាអី 2 ថ្ងៃទៅហើយ។
« អត់ទេ ហឹកៗ ខ្ញុំមិនហ៊ានចុះទៅក្រោមទេ! »
« ពុទ្ធោរអឺយ មីន... » គេមិនដែលឃើញជីមីនភ័យខ្លាចដល់ថ្នាក់នេះទេ រាងកាយញ័រទទ្រើកបែបនេះនាំអោយចិត្តរបស់នាយឈឺខ្លាំងណាស់។
« មិនអីទេៗ ប៉ានៅទីនេះហើយ គ្មានអ្នកណាអាចធ្វើអីមីននីរបស់ប៉ាបានទៀតទេ! » រាងសង្ហារទាញជីមីនមកកើយលើដើមទ្រូងរបស់គេ អោបលួងលោមអោយជីមីនគេងអោយស្ងប់ អាលនឹងគេបានទៅចាត់ការមនុស្សដែលបង្ករឿងខ្លះអោយបានសមចិត្តនោះ។
...

« អូយយយ » ងាកមកខាងក្រោមនេះវិញ រាងកាយតូចច្រលឹងក៏ត្រូវដៃមាំខាងនោះចាប់អូសដូចសត្វធាតុ ច្រងាប់ច្រងិលមិនសូម្បីតែអនុញ្ញាតអោយនាងបានងើបដើរដោយស្រយឡបួល។
« លែងខ្ញុំ! »

ព្រូស

កាយរបស់ម៉ូលីបត្រូវជុងហ្គុកចាប់ក្រវាត់ចេញពីភូមិគ្រឹះដោយមុខស្មើធេងគ្មានជាតិ គ្មានអារម្មណ៍ស្តាយស្រណោះអីបន្តិចសោះ ទទួលស្គាល់ថាគេធ្លាប់មានចិត្តស្រលាញ់ម៉ូលីប ហើយក៏ធ្លាប់បានសម្រេចចិត្តថានឹងទទួលម៉ូលីបជាម៉ាក់របស់ជីមីនមែន ប៉ុន្តែគ្រប់យ៉ាងនៅពេលនេះគឺផ្លាស់ប្តូរទាំងស្រុង។

« បើយើងឃើញមុខនាងម្តងទៀត នាងគ្មានជីវិតរស់មិនខាន! » និយាយត្រឹមពិននេះរាងក្រាស់ក៏ទាញទ្វារបិទមួយទំហឹង ហើយក៏រត់នាំខ្លួនទៅខាងលើវិញដោយមិននិយាយអ្វីជាមួយនរណាសូម្បីមួយម៉ាត់ តែគេក៏ស្រាប់តែឈប់ពាក់កណ្តាលទីបែរមករកអ្នកបម្រើទាំងអស់ទៅវិញ។
« នេះសោរ! អ្នកទាំងអស់គ្នាទៅស្នាក់នៅវីឡាតូចមួយរយៈខ្លីសិនចុះ! ចាំជីមីនស្ងប់អារម្មណ៍ចាំមកវិញណា » ជុងហ្គុកទម្លាក់សោរវីឡានៅក្បែរនេះ អោយទៅកាន់ម៉ែដោះបន្តិច មុននឹងនាំខ្លួនឡើងទៅខាងលើវិញម្តង ទៅមើលថែជីមីនរបស់គេវិញព្រោះគេដឹងថាជីមីនមិនទាន់ប្រសើរឡើងទេ។
...
« អេ ងើបមុខឡើងសម្លឹងយើងបន្តិចមកមីននី... យើងសន្យាណាថាចាប់ពីថ្ងៃនេះតទៅ មិនមានអ្នកណាមកធ្វើជាម៉ាក់របស់ឯងទៀតទេ! ឈប់ខ្លាចណា ឈប់ព្រួយបារម្ភ ឈប់ញ័របែបនេះទៅ ប៉ាស្រលាញ់តែមីនមីនទេណា...
« ទីបំផុតប៉ាក៏និយាយពាក្យស្រលាញ់មកកាន់ខ្ញុំហើយ...? »

To be continued...

ម្នាក់ប្រុសហ្នឹងអត់ចិត្តណាស់ ទាល់តែចឹងបាននិយាយ😤

~កូនចិញ្ចឹម~Where stories live. Discover now