ភាគ ១៨.

1.2K 100 2
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ១៨.

« យប់ហើយ! ឈប់ធ្វើការហើយសម្រាកទៅប៉ាៗ អូនបារម្ភ! » លាងរបួសចប់សព្វគ្រប់ជីមីនក៏និយាយឡើងដោយចូលខ្លួនទៅចង្កេះនាយកំលោះដែលប្រុងនឹងងើបទៅតុធ្វើការវិញនោះ , ជុងហ្គុកមិនមាត់តែក៏បែរមករករាងតូចវិញ ចាប់លើកបីកាយតូចស្តើងឡើងដើរចេញពីបន្ទប់ធ្វើការដោយមិនមាត់អ្វីសោះ។
« ស្មានដេតឌីឈប់ស្រលាញ់អូនហើយ » បានរាងក្រាស់បីទៅបន្ទប់គេងបែបនេះ ជីមីនក៏ញញឹមស្រស់ឡើងនិយាយទៅកាន់អ្នកខាងនោះដែលមិនខ្ចីបង្ហាញទឹកមុខតាមអារម្មណ៍របស់នាយ ឬក៏ញញឹមអីសោះនោះ។
« គ្រាន់តែមិនចង់អោយក្មេងយំ! ច្បាស់ឬនៅ? បើយើងយកឯងទៅបន្ទប់ហើយឯងមិនគេង ឯងច្បាស់ជាមានរឿងជាមួយយើងដល់មិនបានគេងពេញមួយយប់មិនខាន » ជុងហ្គុកដាក់រាងកាយតូចច្រមិចលើគ្រែគេងបណ្តើរ ហើបមាត់ស្តីអោយជីមីនបណ្តើរ តាមទម្លាប់របស់គេ តែក៏មិនបានធ្វើអោយរាងតូចខាងនោះខឹងបែរជាធ្វើអោយគេញញឹមទៅវិញ។
« មិនបានគេងក៏ព្រមដែរ អោយតែបាននៅជិតដេតឌី! »
« កុំមកហៅយើងបែបនេះ! សន្លប់អីឡូវហើយ! »
« ដេតឌីៗៗៗ អ្ហឹមមម »
_________________________________

-ថ្ងៃថ្មី

« ប៉ា! » រសៀលថ្ងៃត្រង់បន្តិច នៅឯបន្ទប់ធ្វើការនៅក្រុមហ៊ុនខាងនេះ ជុងហ្គុកក៏ធ្វើការតាមទម្លាប់របស់គេ ហើយមេឃរៀងត្រជាក់បន្តិចនេះជីមីនក៏មកលេងលោកប៉ារបស់គេដល់ក្រុមហ៊ុនតែម្តង។
« មកនេះមក! » ជុងហ្គុករក្សាទឹកមុខស្មើធេង បក់ដៃហៅរាងរួចមកក្បែរគេ , គេមិនដែលបង្ហាញពាក្យស្រលាញ់ទៅកាន់ជីមីនសោះ តែបើមើលតាមសកម្មភាពរបស់គេ គឺគេស្រលាញ់ណាស់! ក្រសែភ្នែកស្រទន់ៗបង្ហាញទៅកាន់ជីមីនបញ្ជាក់ពីក្តីស្រលាញ់ពេញទំហឹងហើយ។
« ញុំាបាយឬនៅមកហ្នឹង? » រាងក្រាស់ទាញជីមីនមកអង្គុយលើភ្លៅរបស់គេដោយឆ្លៀតសួរនាំផង កុំអោយថាគេត្រជាក់ល្ហឹមពេក។
« ញុំាប៉ាៗពីយប់មិញហើយៗ! » ពាក្យសម្តីខិលខូចបូករួមនឹងទឹកមុខគួរអោយស្រលាញ់នាំអោយជុងហ្គុកត្រូវញោចស្នាមញញឹមចុងមាត់បន្តិចឡើង ដែលនាំអោយជីមីនខាងនោះរំភើបដូចគ្នាដែលបានឃើញគេញញឹម ទោះជាវាបន្តិចក៏ដោយ។
« ទៅអង្គុយលេងសិនទៅ! យើងបង្ហើយឯកសារសិន » និយាយត្រឹមពិននេះ នាយក៏បែរមុខទៅធ្វើការ តែក៏ស្រាប់តែធ្វើអោយជីមីនគាំងកាលបើឃើញថាច្រមុះរបស់គេស្រាប់តែមានសារធាតុរាវក្រហមចេញមក...
« ប៉ាឈាមច្រមុះហើយ! ហឺ ប៉ាកើតអី? » រាងតូចស្រាប់តែចាប់ញ័រទ្រូងឡើង ទាញក្រដាសមកផ្តិតនឹងច្រមុះរបស់រាងក្រាស់ , ជុងហ្គុកខ្លួនគេ គេក៏ដឹងថាគេកើតអីតែគេម៉េចនឹងអាចប្រាប់ជីមីនត្រង់ៗបានទៅ។
« យើងមិនបានញាុំទឹក វាគ្រាន់តែជាការក្តៅក្នុងប៉ុណ្ណោះ! » នាយកំលោះងើយក្បាលឡើងទៅលើ ទប់ឈាមកុំអោយស្រក់ចុះមក ក៏ឃើញថាវាធូរស្រាលមែន មើលទៅគេមិនមែនទើបតែកើតវាលើកទីមួយទេ។
« នេះប៉ា! ញុំាទឹកអោយច្រើនៗទៅ »
« អូនទៅផ្ទះសិនបានទេមីននី? បងសុំអង្វរណា ទោសម្រាកនៅផ្ទះសិនទៅ...
« ប៉ា...

To be continued...

អាណិតប្រុសចាស់ណាស់😭

~កូនចិញ្ចឹម~Where stories live. Discover now