ភាគ ១១.

1.6K 130 5
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ១១.

...

យប់បន្តិច សភាពនៅក្នុងវិមានគឺស្ងាត់ជាងរាល់ដងឆ្ងាយណាស់ ដោយផ្ទះធ្លាប់តែអ៊ូអរ មានសម្លេងសើចក្អាកក្អាយ កាយវិការស្និទ្ធស្នាលរវាងឪពុកនិងកូនក៏មិនឃើញមាននៅថ្ងៃនេះ ដោយពួកគេគឺឈ្លោះគ្នាតាំងពីព្រឹកមកម្ល៉េះ។

« អ្នកប្រុសតូចមិនព្រមចុះមកពិសារអាហារទេ! » ម៉ែដោះធ្វើដំណើរចុះពីជាន់ខាងលើមក ផ្តល់ដំណឹងដល់ជុងហ្គុកដែលអង្គុយស្រងេះស្រងោច លេបបាយមិនចូលព្រោះតែគ្មានវត្តមានមេរំខានរបស់គេដូចរាល់ដង , តាំងពីមានរឿងព្រឹកមិញមក ជីមីនមិនព្រមចេញមកនិយាយជាមួយគេ ឬក៏មើលមុខគេសោះ។
« មិនអីទេ ម៉ែដោះទៅសម្រាកមុនចុះណា! » និយាយត្រឹមតែពិននេះ នាយកំលោះក៏ងើបឈរអស់កម្ពស់ នាំខ្លួនចាកចេញពីតុអាហារឆ្ពោះទៅខាងលើឯណោះ ដោយមានកាន់សោរបន្ទប់មួយទៅជាមួយផង។

តុក តុក

មកដល់ជាន់ខាងលើ ជុងហ្គុកក៏ទម្លាក់ដៃគោះទ្វារបន្ទប់សក្បុសនោះបន្តិច , កាលដែលគ្មានសម្លេងបើកទ្វារ ឬក៏ឆ្លើយតបនេះ នាំអោយនាយត្រួវដកដង្ហើមធំ ហត់ចិត្តជាស្រេចបាត់ទៅហើយព្រោះគេខ្លាចខ្លាំងណាស់ ខ្លាចថាអ្នកខាងក្នុងនឹងមិនបាត់ខឹង។

« មើលទៅយើងគួរតែនិយាយរឿងនេះជាមួយឯងអោយដាច់ស្រេចហើយ មីន! » ជុងហ្គុកបន្លឺប្រយោគស្រាលៗតែឯង  , ដៃក៏លើកសោរមកចាក់ដោយមិនមានការអនុញ្ញាតពីម្ចាស់បន្ទប់ទេ គេអាងគេជាម្ចាស់ផ្ទះ គេចូលបន្ទប់អ្នកដទៃសេរីតែម្តងហើយ។

ក្រាក

ទ្វារបន្ទប់បើកឡើងបង្ហាញសភាពងងឹតស្លុប មិនខុសពីលើកមុនដែលជីមីនគេមានបញ្ហាទេ! កាយតូចច្រលឹងដេកស្តឹងនៅលើគ្រែ មានត្រឹមអំពូលភ្លើងតូចមួយបញ្ចាំងចំមុខតូចច្រមិចដែលលង់លក់នោះ , ជុងហ្គុកញញឹមនឹងទឹកមុខគួរអោយស្រលាញ់នោះបន្តិច មិននឹងសម្រេចចិត្តបោះជំហានទៅរកអ្នកខាងនោះដោយភាពស្ងៀមស្ងាត់បំផុត។

« សូមទោស ដែលព្រឹកមិញជ្រុលសម្តីដាក់ឯង! ឈប់ខឹង ហើយយើងត្រូវគ្នាវិញទៅណា មីនមីន » ដៃក្រាស់លូកក្រសោបថ្ពាល់ក្រពុំស្រាលៗ អមមកជាមួយនឹងប្រយោគស្រទន់ៗផង នាំអោយម្ចាស់កាយតូចដែលត្រូវគេរំខាននេះ បើកភ្នែកឡើងសម្លឹងមុខរបស់នាយវិញ។
« ប៉ា...
« ឈប់ខឹងបានទេ? ប៉ាសុំទោស! » មិនអោយអ្នកខាងនោះនិយាយទាន់ ជុងហ្គុកក៏បន្លឺឡើងកាត់ផ្តាច់សព្វនាមប៉ាដែលគេឮជិត 20 ឆ្នាំហើយនេះ។
« ចេញពីបន្ទប់របស់ខ្ញុំ! » ស្នាមញញឹមលើភ័ក្ត្រស្រស់សង្ហារមុននេះ ត្រូវបានរលុបបន្ទាប់ពីឮប្រយោគគ្រោកគ្រាតចេញពីមាត់តូចច្រមិចនោះហើយ , ជីមីនមិននិាយយអ្វីទៀតជំនួសដោយការងើបចេញពីគ្រែ ដើរទៅបើកភ្លើងគៀនជញ្ជាំងឯណោះ ហើយក៏ព្យាយាមគេចពីជុងហ្គុកផង។
« កុំបែបនេះបានទេមីននី? យើងសុំទោសរួចហើយ! សុំទោសដែលប្រើសម្តីលើសព្រឹកមិញនេះ មកពីយើងភ្លេចគិត!!! ទទួលស្គាល់ថាយើងហួងហែងឯងជ្រុល...តែយើងមិនអាចបណ្តោយអោយឯងទៅជាមួយគេបានមែន! ត្រឹមតែឯងនៅជិតគេសោះទ្រូងយើងក៏ឈឺទៅហើយ ចុះទម្រាំតែឯងទៅជាមួយវាពេញមួយយប់ទៀត? »
« បើប៉ាចាត់ទុកខ្ញុំជាកូន ប៉ាមិនមែនហួងហែងដល់ថ្នាក់នេះទេ! ខ្ញុំមិនចង់បានអីទៀតទេ ប៉ាចេញទៅ! អាយយ » បញ្ចប់ប្រយោគភ្លាម កាយតូចស្តើងក៏ត្រូវរាងក្រាស់រុញទៅផ្អឹបនឹងជញ្ជាំង ប្រើដៃមាំទាំងសងខាងរបស់គេឃាត់ឃាំងជីមីនជាប់ រំលេចស្នាមញញឹមចុងមាត់ អោបឆ្មក់ថើបមាត់តូចស្តើងរបស់អ្នកខាងនោះបន្តិចផង...
« ឬក៏ឯងចង់បានបែបនេះ? »
« ប៉ាថើបមាត់ខ្ញុំ??? »

To be continued...

បងហ្គុកច្រលំទេដឹង? តែបន្លំច្រើនជាង😔😔

~កូនចិញ្ចឹម~Where stories live. Discover now