ភាគ ២០.

1.2K 106 7
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ២០.

- 1 ខែក្រោយ

« ប៉ាកើតអីមែនទេ? » សម្លេងស្រាលៗបន្លឺឡើង ក្បែរត្រចៀករាងក្រាស់ នាំអោយអ្នកខាងនោះរហ័សងាកតាមប្រភពសម្លេង , ជុងហ្គុកក៏ដកដង្ហើមដង្ហក់ៗពិបាកទ្រាំក្នុងខ្លួន តែក៏ព្យាយាមទាញជីមីនមកអោបតាមទម្លាប់របស់ពួកគេ ជាជាងមួយខែមកនេះពួកគេកាន់តែយល់ចិត្តគ្នា ទាស់ត្រង់ថាជំងឺរបស់ជុងហ្គុកគឺកាន់តែដុនដាបទៅហើយ។
« ហេតុអីមិនឆ្លើយនឹងអូន? » រាងតូចផ្ទួនសំណួរឡើង សួរតបទៅកាន់គេវិញ តែជុងហ្គុកក៏រឹតតែស្ងាត់មាត់ ដៃរបស់គេដែលអោបចង្កេះជីមីនមុននេះ ប្រែជាទន់ធ្លាក់ចុះធ្វើអោយជីមីនរហ័សបែរមើលក៏ឃើញថាគេសន្លប់បាត់ស្មារតីទៅហើយ។
« ប៉ា!!! » សម្លេងស្រែកឡើងរង្គើភូមិគ្រឹះកើតឡើងដោយសារតែគេបានឃើញឈាមស្រក់ចេញពីច្រមុះជុងហ្គុកច្រើនណាស់ គេភ័យដល់ថ្នាក់ត្រូវយំភ្លាមៗ ដៃតូចស្រឡូនចាប់កាន់ទូរស័ព្ទដោយសភាពញ័រទទ្រើកទាក់ទងទៅខាងមន្ទីរពេទ្យ។
...

-មន្ទីរពេទ្យ

ធ្វើដំណើរមកដល់ខាងមន្ទីរពេទ្យ រាងកាយរបស់ជុងហ្គុកក៏ត្រូវបានពេទ្យយកទៅបន្ទប់សង្រ្គោះបន្ទាន់ទុកអោយជីមីននៅអង្គុយលើកៅអី ដង្ហក់យំញ័រខ្លួនប្រាណអស់ដោយសារតែភ័យនិងព្រួយបារម្ភនេះ។

« អ្ហឹក គាត់កើតអីមិនបានទេ អត់ទេៗ ប៉ាៗមិនកើតអីទេ ហឹកៗ អោយខ្ញុំរស់ម៉េចនឹងបានទៅបើគាត់កើតអីនោះ? » ដៃតូចស្រឡូនលើកជូតទឹកភ្នែកដែលហូរចុះមិនចេះអស់នោះជារឿយៗ ជីវិតរបស់គេពឹងលើជុងហ្គុកទាំងស្រុង មិនថាបេះដូងឬក៏រាងកាយគេសុទ្ធតែបហរគល់អោយជុងហ្គុកដោយបរិសុទ្ធទាំងអស់ គេរស់បានពឹងលើជុងហ្គុកទៅហើយ បើបាត់ជុងហ្គុកទៅគេរស់បានដោយរបៀបណា?
...

ប៉ុន្មានម៉ោងក្រោយស្ថានការណ៍តឹងតែងមុននេះក៏ប្រែជារៀងធូរដោយជីមីនគេបានព្យាយាមស្ងប់អារម្មណ៍ ហើយពេលនេះទ្វារបន្ទប់សង្រ្គោះបន្ទាន់ក៏បើកឡើងមកដូចគ្នា។

« ប៉ាៗយ៉ាងម៉េចហើយអ៊ំប្រុស? » វត្តមានស៊ុកជីនចេញមក ជីមីនក៏សួរឡើងដោយគេក៏ស្គាល់ស៊ុកជីនស្រាប់ផង តែនាយកំលោះខាងនោះហាក់មិនបានឆ្លើយតប ជំនួសអោយការទម្លាក់ទឹកមុខចុះ ចាប់កាន់ស្មារបស់រាងតូចជាប់។
« ហឹក មានរឿងអីកើតឡើង? ឆ្លើយនឹងខ្ញុំមក! » ជីមីននីក៏ចាប់អួលដើមកឡើងជាថ្មី ទឹកភ្នែកដក់ពេញរង្វង់ភ្នែកកាលបើឃើញទឹកមុខដ៏សែនអស់សង្ឃឹមរបស់ស៊ុកជីននោះ។
« ខ្ញុំសុំទោស! ជុងហ្គុកមកមន្ទីរពេទ្យយឺតពេកហើយ គេគួរណាតែទទួលយកការវះកាត់ប៉ុន្មានខែមុននេះ! » មួយប្រយោគនេះ ជីមីនក៏ទន់ជង្គង់ដល់ដី ដួលព្រូសដោយអស់ជំហរ , ស៊ុកជីនក៏ចង្អុលទៅគ្រែក្នុងបន្ទប់សង្រ្គោះបន្ទាន់ដែលគ្របក្រណាត់ស ជាស្រេចធ្វើអោយជីមីនកាន់តែគ្មានសង្ឃឹមសោះតែម្តង។
« អត់ទេ!!! លោកកុហកខ្ញុំ! ប៉ាមិនអីទេ អ្ហឹកៗ » មុខតូចច្រមិចក្រាបយំផ្ទាល់នឹងដី ស្រែកយំខ្លាំងៗមិនខ្មាសអ្នកណា នាំការអាណិតអាសូរដល់ស៊ុកជីនមិនចេះតិចទេ អោយគេធ្វើអីបានទៅ? គេក៏មិនអាចជួយបានដូចគ្នា។
« ជុងហ្គុកគេបានប្រាប់អោយឯងកុំអោយយំ! ឯងកុំយំបានទេ? »

To be continued...

😭😭😭😭

~កូនចិញ្ចឹម~Where stories live. Discover now