ភាគបញ្ចប់។

1.9K 146 3
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ២១+២២. (ភាគបញ្ចប់)

///

« ជីមីននៅឯណា? » មួយសន្ទុះក្រោយវត្តមានមនុស្សម្នាក់ក៏លេចឡើងមក , នាយសង្ហាចូលមកដល់ក្នុងវិមាន វាសភ្នែកសព្វកន្លែងរកវត្តមានជីមីនហាក់ដូចជាព្រួយបារម្ភខ្លាំងណាស់។
« ពូថេយ៍...
« មិនអីទេហេស? » ថេយ៉ុងស្ទុះទាញរាងតូចមកអោបនាំអោយគេរឹងខ្លួនធ្មឹង មិនយល់ថាហេតុអីបានជានាយធ្វើបែបនេះ...
« ពូកើតអី? » រាងស្តើងសួរឡើងបែបនេះ ថេយ៉ុងក៏ប្រលែងគេចេញវិញ ទើបព្យាយាមសម្រួលអារម្មណ៍ឆ្លើយតបនឹងសំណួរមុននេះ។
« មិនមានអីច្រើនទេ គ្រាន់តែបារម្ភពីសុខទុក្ខរបស់ឯង គ្រាន់តែចង់ប្រាកដចិត្តថាឯងមិនអីពេលដែលគ្មានជុងហ្គុកបែបនេះ » អោយតែរំលឹកពីជុងហ្គុកម្តងៗ ជីមីនគេតែងតែច្រាលទឹកភ្នែកចង់យំជានិច្ច គេកំពុងតែព្យាយាមបំភ្លេច កាត់ចិត្តហើយក៏សម្របខ្លួនរស់នៅដោយគ្មានជុងហ្គុក ប៉ុន្តែមនុស្សជុំវិញខ្លួននាងហាក់តែងតែបង្ហាញអោយនាងនឹកឃើញដល់នាយជានិច្ច។
« ទោះខ្ញុំកើតអីឬមិនកើតអី សុខឬទុក្ខក៏គាត់មិនមកវិញដដែល...វាមានប្រយោជន៍អីទៅ? » ទឹកភ្នែកថ្លាឆ្វង់ហូរចុះមកលើផែនថ្ពាល់ នាំអោយថេយ៉ុងត្រូវដកដង្ហើមធំបន្តិច មុននឹងចូលខ្លួនអោបជីមីនជាថ្មី អោបយ៉ាងណែនហាក់ដូចជាសសរសម្រាប់អោយគេអោបពេលពិបាកចិត្ត។
« ខ្ញុំលែងមានអ្នកណានៅក្បែរទៀតហើយពូ...អោយខ្ញុំរស់យ៉ាងម៉េចទៅ? ហឺ ខ្ញុំគិតមិនចេញទេពូ » ជីមីនអោបតបទៅកាន់ថេយ៉ុងដោយយំកាន់តែខ្លាំង ស្មានចិត្តខ្លួនឯងមិនត្រូវ មិនដឹងគេត្រូវការអ្នកណាអោយប្រាកដ...គេត្រូវការជុងហ្គុកតែជុងហ្គុកមិនអាចមកវិញបានដូច្នេះគេមានតែថេយ៉ុងនេះឯង។

-3 ឆ្នាំក្រោយ

« អូយយ ជើងរបស់ខ្ញុំ » ដើរមកដល់មុខរបងផ្ទះទៅហើយ រាងតូចស្រាប់តែត្រូវនរណាម្នាក់បុក ដល់ថ្នាក់ដួលទៅលើដី ជើងក៏មានរបួសភ្លាមៗព្រោះឆូតនឹងដុំថ្មខាងក្រោមនោះ។
« ហេតុអីក៏ឯងចូលផ្ទះរបស់យើង? » រាងក្រាស់ជ្រមឹចិញ្ចើមសម្លឹងទៅកាន់មុខមាត់ស្រស់បស់មួយនោះ ចិត្តរបស់គេក៏ញ័រសឹងតែឈប់ដើរ បេះដូងរង្គើស្ទើផ្ទុះចេញមកក្រៅ តែក៏ព្យាយាមធ្វលជាធម្មតានិយាយជាមួយអ្នកខាងនោះ , ឯជីមីនវិញកាលបើបានឮសម្លេងមួយដែលគេមិនដែលភ្លេច ព្រមទាំងងើបមុខមកក៏ឃើញថាជាមនុស្សដែលគេរំពឹងទុកផង , ភាពឈឺចាប់មុននេះ រសាត់អស់ សល់ត្រឹមទឹកភ្នែកនៃភាពមិនគួរអោយជឿកើតឡើងមក។
« ប៉ា! ប៉ាត្រឡប់មករកខ្ញុំវិញហើយ? ហឹកៗ ៣ ឆ្នាំហើយប៉ា... ដែលប៉ាទៅចោលខ្ញុំ! ហេតុអីក៏ប៉ាទើបតែមកវិញពេលនេះ? មិនចាំអោយខ្ញុំឆ្កួតតែម្តងទៅចាំមក? ខ្ញុំនឹកស្ទើឆ្កួតទៅហើយ! ហេតុអីក៏មិននិយាយអ្វីមួយម៉ាត់បែបនេះជុងហ្គុក? » ជីមីនចូលខ្លួនទៅចាប់អង្រួនដៃអ្នកដែលឈរស្ងៀមធ្មឹងសម្លឹងមុខគេនោះ ជុងហ្គុកគេពុតជាទើបត្រឡប់មកវិញ បន្ទាប់ពីទទួលការសង្រ្គោះពីស៊ុកជីន តែគេមកវិញនេះ គេមិនចាំជីមីនទេហេស?
« ហេតុអីក៏ឯងនិយាយបែបនេះដាក់ខ្ញុំ? ពួកយើងមិនដែលស្គាល់គ្នាទេ! អធ្យាស្រ័យផង! » រាងក្រាស់ទាញដៃជីមីនចេញពីគេ រួចក៏បែរខ្នងដើរចេញ តែសម្លេងយំខ្សឹកខ្សួលរបស់ជីមីនធ្វើអោយគេបន្តសម្តែងមិនបានទេ គេពិតជាចាំជីមីនមែន! ហើយគេក៏គ្រាន់តែចង់សាកចិត្តក្មេងម្នាក់នេះខ្លះ គេសឹងតែទប់អារម្មណ៏នឹកមិនជាប់ទៅហើយមុននេះ! អីឡូវគេក៏ទប់មិនជាប់ រត់ទៅអោបជីមីនវិញដដែល។
« អ្ហឹក បងនឹកអូន! នឹកខ្លាំងណាស់! » ជុងហ្គុកអោបរាងតូចយ៉ាងណែន ណែនសឹងតែរលាយប្រាណចូលគ្នា នាយពិតជានឹកជីមីនខ្លាំងណាស់ ខំប្រើពេលទម្រាំតែចងចាំក្មេងម្នាក់នេះឡើងវិញ ហើយក៏បានមកជួបបន្ទាប់ពីបែកគ្នាជាយូរ គេរស់នៅស្ទើឆ្កួតទៅហើយ បានត្រឡប់មកវិញបែបនេះជាលាភសំណាងដ៏ធំហើយ។
« អ្ហឹក អូនស្មានថាដេតឌី...ឈប់ស្រលាញ់អូនហើយ អ្ហឹកៗ » ជីមីនជ្រប់មុខនឹងទ្រូងនាយសង្ហា យំយកៗលែងខ្វល់ពីអ្វីហើយ សំខាន់គេសប្បាយចិត្ត ការរងចាំរបស់គេមិនមែនអសារបង់ទេ! ជុងហ្គុកពិតជាមិនបានស្លាប់ពិតមែន។
« ពួកយើងចូលទៅខាងក្នុងសិនទៅ! បងមានរឿងចង់និយាយជាមួយអូនច្រើន »
...
មកដល់ខាងក្នុង ជីមីនក៏នៅតែមិនលែងជុងហ្គុកដដែល គេអោបរាងក្រាស់ជាប់ដល់ថ្នាក់ជុងហ្គុកត្រូវញញឹមឡើងទម្លាក់ខ្លួនលើសាឡុង គេងដោយមានរាងតូចកើយលើដើមទ្រូងគេផង។
« ឈប់យំទៅណា បងសន្យាលែងទៅចោលអូនហើយ! មីនមីនខ្ជូតសឹងអីហើយ ដេតឌីម៉េចនឹងហ៊ានទៅចោលទៀតទៅ? » រាងក្រាស់អោបកាយតូចយ៉ាងណែន រួចក៏បន្លឺពាក្យពេចន៍លួងលោមជីមីនផង។
« កុំកហកអូនណា! សន្យាមក! » ជីមីនលើកកូនដៃឡើងមកថ្ពក់ជាមួយនឹងកូនដៃរបស់រាងក្រាស់ដោយស្នាមញញឹមស្រស់បស់ ស្នាមញញឹមមួយដែលនឹងបញ្ចេញតែសម្រាប់ជុងហ្គុកម្នាក់គត់! ការវិលត្រឡប់របស់ជុងហ្គុកហាក់បំពេញផ្នែកមួយនៃជីវិតគេឡើងវិញ មាននាមជាកូនចិញ្ចឹមដែលអាចកែប្រែគ្រប់យ៉ាងបាន យកបានទាំងក្តីស្រលាញ់និងភាពថ្នាក់ថ្នមពីរាងក្រាស់ គេសំណាងទេនេះ? ពួកគេមានក្តីសុខហើយ លែងមានការជួបភាពព្រាត់ប្រាស់ ប្រាសចាកគ្នាទៀតហើយ ទាំងនេះហើយជាអ្វីដែលពួកគេសមនឹងទទួលបាន។

#ចប់ដោយបរិបូណ៍

រឿងនេះខ្លីបន្តិចហើយ តែក៏អរគុណដែលអ្នកទាំងអស់គ្នា ចាំអានចាំគាំទ្រ ខ្ញុំគ្មានពាក្យអ្វីក្រៅពីអរគុណទេចាស៎💜

~កូនចិញ្ចឹម~Where stories live. Discover now