ភាគ ១២.

1.6K 135 7
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ១២.

« ប៉ា!!! និយាយអ្វីមួយម៉ាត់បានទេ? មុននេះប៉ាថើបមាត់ខ្ញុំណា! ខ្ញុំដឹងថាវាមិនមែនជារឿងចៃដន្យទេ! » បន្ទាប់ពីជួបហេតុការណ៍មុននេះរួច ជុងហ្គុកក៏ធ្វើដំណើរមកខាងក្រោមវិញ ដោយលើកនេះក៏មានរាងកាយតូចច្រលឹងតាមពីក្រោយគេត្រុកៗ សួរសំណួរដែលនាយខាងនោះធ្វើមិនឮ មិនព្រមឆ្លើយសោះ។
« បិទមាត់ទៅ ថ្លង់ណាស់! » រាងក្រាស់បោះសម្តីដ្តីអោយតាមទម្លាប់អត់ជាតិ របស់គេ , នេះគេប្រៀបដូចជាសារភាពទៅកាន់ជីមីនហើយ គេនៅមាត់រឹងទៀត។
« មាត់រឹងចិត្តរឹងហ្នឹងបន្តិចទៀត បានចាស់ដើរលែងរួចដោយសារអត់អ្នកណាយកធ្វើប្តីហ្នឹងហើយ » និយាយតែពិននេះ ជីមីនក៏ងរខ្ទើតដើរចេញពីនាយ ខឹងលោកប៉ាម្នាក់នេះ ងក់ងរនឹងនាយច្បាស់ណាស់ គិតទៅគេគួរខឹងទេ? មកថើបគេស្រស់ៗ ធ្វើអោយគេគិតច្រើនហើយបែរជាសម្តែងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងធ្វើអោយកូនចិត្តរបស់អ្នកខាងនេះ គិតច្រើនរវើរវាយតែឯង។
« អ្ហាយយ » ដើរមិនទាន់ទាំងផុតពីផ្ទះបាយផង កាយតូចច្រលឹងក៏ត្រូវនាយកំលោះចាប់លើកឡើង ធ្វើដូចខ្លួនមួយនេះស្រាលណាស់អញ្ចឹងគេលើកដូចសំឡីទៅហើយ។
« លែងខ្ញុំ! » មាត់តូចច្រមិចហើបនិយាយឡើង តវ៉ាទៅកាន់រាងក្រាស់ដែលក្រសោបចង្កេះរបស់គេជាប់ ដាក់គេលើតុហើយក៏ឃាត់ឃាំងមិនអោយគេលោតចុះវិញសោះ។
« ចង់អោយយើងលែងធ្វើអី? បើមុននេះឯងមិនជឿថាយើងថើបដោយអចេតនា អោនមកអោយយើងថើបម្តងមកអញ្ចឹង » ជុងហ្គុកទាញចង្កេះមួយក្តាប់នោះអោយកាន់តែកៀកនឹងប្រាណរបស់គេ , ចុងមាត់ញោចឡើងបន្តិចនាំអោយទឹកមុខរបស់គេកាន់តែព្រានឡើងមួយកម្រិតទៀត។
« ឡប់សតិ! ខ្ញុំថាប៉ាភ្លេចលេបថ្នាំហើយ! ទៅលេបថ្នាំទៅ អឹមម » ពាក្យសម្តីតមាត់បប៉ោចមុននេះ ត្រូវបានស្ងាត់ដោយសារតែជុងហ្គុកទាញគេមកបំបិទមាត់នោះ , ដូចពាក្យគេនិយាយ ' ក្មេងតែឈ្លើយគឺប្រដៅខ្លះហើយ '។
« អាយយ ប៉ាចង់បានអីអោយប្រាកដហ្នឹង? » ជីមីនស្រែកឡើងដោយភាពមិនសុខចិត្ត មិនសុខចិត្តត្រង់នាយចូលចិត្តផ្តល់ក្តីសង្ឃឹមមកកាន់គេ អោយគេគិតច្រើនតែឯង រីឯនាយវិញក៏ធ្វើមិនដឹងមិនឮ ធ្វើដូចគ្មានរឿងអ្វីកើតឡើង។
« ចង់បានអូនហ្នឹង! » និយាយត្រឹមពិននេះ ជុងហ្គុកក៏លើកជីមីនចុះមកក្រោមវិញ , ឆ្មក់ថើបមាត់តូចស្តើងនោះជាលើកចុងក្រោយមុននឹងនាំខ្លួនចេញពីផ្ទះបាយទៅ នាំអោយជីមីននៅឈរធ្មឹងសម្លក់ផែនខ្នងគេមិនឈប់។
____________________________________

យប់បន្តិចសភាពវិមានក៏ស្ងាត់ច្រងំ ងាកមកកាន់បន្ទប់ពណ៍ស្វាយដែលជារបស់ជីមីននីខាងនេះវិញ ក៏ឃើញថាវត្តមានម្ចាស់បន្ទប់នៅបញ្ឈរភ្នែកមិនព្រមគេងសោះ ទាំងដែលនេះជាម៉ោង 1 យប់ទៅហើយ។

« បើខ្ញុំរកខុសត្រូវមិនឃើញខ្ញុំមិនគេងទេ! » គិតត្រឹមពិននេះ កាយតូចស្តើងក៏នាំខ្លួនចុះពីលើគ្រែ រត់ទៅបន្ទប់ជាប់នេះដែលជាបន្ទប់របស់មេរំខានប្រសៃប្រសាទរបស់គេ នាំអោយគេគិតច្រើនមិនបានគេងនោះ។

ក្រាក

« ចង់គេងជាមួយបងមែនទេ? ឡើងមក! » បើកទ្វារបន្ទប់ភ្លាម សំណួរចោទសួរធ្វើដូចជាគេបានត្រៀមខ្លួនជាស្រេចថាជីមីននឹងមកទីនេះ!
« ខ្ញុំសួរតែមួយម៉ាត់ទេ! ប៉ាទុកខ្ញុំជាអី? »
« ជាកូន , ជាសង្សារ , ជាប្រពន្ធក៏បានដែរ! »

To be continued...

ចេញមកចឹងៗអីគួរវៃតាបុិហ្នឹងអត់?😔

~កូនចិញ្ចឹម~Where stories live. Discover now