ភាគ ១០.

1.6K 129 2
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ១០.

« ស្រលាញ់លើសមិនលើស មិនទាក់ទងនឹងឯងទេ! បើអស់ការហើយ ចេញទៅវិញទៅ! » ជុងហ្គុកស្រដីឡើងដោយអាការៈមិនពេញចិត្ត មិនបានសប្បាយដែលមានអ្នកផ្សេងមកប៉ះពាល់លេបខាយមនុស្សពិសេសរបស់គេបែបនេះទេ។
« យើងចង់មកខ្ចីមីនមីនទៅពិធីដេញថ្លៃគ្រឿងពេជ្រមួយយប់! » ប្រយោគមួយនេះបន្លឺចេញពីមាត់របស់ថេយ៉ុង នាំអោយជុងហ្គុកកាន់តែជ្រឹមចិញ្ចើមបង្ហាញទឹកមុខមិនពេញចិត្ត ហើយក៏មិនព្រមពេញទំហឹងហើយ។
« កុំគិតអោយសោះថាយើងនឹងព្រម! ដេកស្រមៃទៅ! »
« ហេតុអីទៅប៉ា? ក្រែងប៉ាចង់អោយខ្ញុំសប្បាយចិត្តមិនអញ្ចឹង? ខ្ញុំចង់ទៅលេងពិធីនោះ! ប៉ាអោយខ្ញុំទៅជាមួយលោកពូទៅណា » ពាក្យសម្តីកាត់ការសន្ទនារវាងមនុស្សចាស់ក៏បន្លឺឡើង , ជីមីនងើបដើរមករកថេយ៉ុងដោយទឹកមុខគួរអោយស្រលាញ់ ទឹកមុខអង្វរករទៅកាន់អ្នកជាឪពុកខាងនោះ ចង់អោយគេអនុញ្ញាតពិតមែន។
« ឯងឃើញទេ? មីននីចង់ទៅជាមួយយើង! » ថេយ៉ុងទាញរាងតូចមកអោបដូចតុកាត្តា អ្វីដែលពិសេសគឺជីមីនអោបតបទៅគេវិញ ក្នុងន័យអោបពូអីបែបនេះ តែក្នុងភ្នែករបស់ជុងហ្គុកគឺវាមិនមែនបែបនេះទេ!
« លែងជីមីនភ្លាម អាចង្រៃ! »
« គ្រាន់តែអោបក្មួយយើងសោះ ឯងក្តៅក្រហាយដល់ថ្នាក់នេះ? » ថេយ៉ុងនៅតែមិនព្រមព្រលែងជីមីនចេញ ទុកអោយជុងហ្គុកខាងនោះកាន់តែក្តៅក្រហាយឡើង មិននឹកស្មានសោះថាថេយ៉ុងគេមានះដល់ថ្នាក់នេះ។
« យើងសុំនិយាយជាមួយជីមីនបន្តិចសិន » និយាត្រឹមតែពិននេះ ជុងហ្គុកក៏ទាញរាងតូចមកងិញ ហើយក៏ដើរហួសទៅរុញថេយ៉ុងចេញក្រៅ បិទទ្វារចាក់សោរជាប់ នាំអោយកំលោះសង្ហារដែលត្រូវគេដេញនោះ ទល់អណ្តាតនឹងថ្ពាល់ អោបដៃមិនសុខចិត្ត។
...
« បើឯងនៅតែចង់ទៅជាមួយគេបែបនេះទៀត ពួកយើងឈប់ជួបគ្នាត្រឹមនេះហើយ! » ងាកមកង្នកខាងក្នុងវិញ ពេលនេះជុងហ្គុកក៏កំពុងតែចាប់ច្របាច់មាត់តូចស្តើងខ្លាំងៗ ខឹងសម្បារដែលជីមីនព្រមតាមគេងាយៗបែបនេះ។
« ប៉ាមិនដែលបែបនេះទេ! ខ្ញុំចង់ទៅជាមួយគាត់វាគ្មានអីខុសទេ! ឬក៏ប៉ាស្រលាញ់ខ្ញុំលើសពីកូនមែន? មនុស្សកំសាក! មាត់រឹងមិនចេះទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួន! ពូថេយ៍មិនដូចប៉ាទេ! »
« ត្រូវហើយវាល្អ! ហើយរឿងបង្ហាញក្តីស្រលាញ់អោយឯងនោះ...ដេកចាំទៅ! កុំសង្ឃឹមអី យើងគ្មានកូនចរិតហាច់ហើរដូចជាឯងទេ! »

To be continued...

~កូនចិញ្ចឹម~Where stories live. Discover now