ភាគ ៣.

1.8K 124 4
                                    

#កូនចិញ្ចឹម
ជុងហ្គុក ប៊េលលេរិច X ជីមីននី ហ្វេនសុី
#ភាគ៣.

-ថ្ងៃថ្មី

« អារុណសួស្តីណាចា៎! » ព្រឹកព្រលឹមដ៏ស្រស់ថ្លារបស់រាងតូចដែលកំពុងអង្គុយញុំាអាហារពេលព្រឹកខាងនេះស្រាប់តែត្រូវអាប់អួរមួយពព្រិចភ្នែកកាលបើគេបានឮសម្លេងស្រែកចាចពីមាត់ទ្វារមក។
« មនុស្សឆ្កួតច្រលំផ្ទះទេដឹង? » ជីមីនបែរសម្លក់ទៅស្រីស្រស់ដែលរត់មកខាងនោះបន្តិច មុននឹងងាកមកសម្លឹងប៉ាសំណព្វរបស់គេ តែថា...ឃើញស្នាមញញឹមរបស់រាងក្រាស់ខាងនេះហើយគេយល់ច្បាស់តែម្តងថាមានរឿងអីកើតឡើង!
« នាងជាមិត្តស្រីរបស់ប៉ាមែនទេ? » ជីមីនបោះសំណួរសួរទៅកាន់រាងក្រាស់ខាងនោះដោយមុខស្មើធេង ខុសពីជុងហ្គុកដែលញញឹមខ្ចឹបហាក់ពេញចិត្តនឹងការមកដល់របស់នាងណាស់។
« ជាម៉ាក់របស់ឯងហ្នឹង! » និយាយត្រឹមពិននេះរាងក្រាស់ក៏ងើបទៅទទួលស្រីស្រស់ខាងនោះទុកអោយមីនមីននៅអង្គុយមុខមិនរីក កាន់តែមានអារម្មណ៍ក្តៅក្រហាយពេលដែលឮពាក្យម៉ាក់នោះ។
« ម៉ាក់ហេស? ចាំមើលបន្តិចទៀតនាងនៅចង់ក្លាយជាម៉ាក់របស់ខ្ញុំឬអត់? » ស្នាមញញឹមចុងមាត់យ៉ាងគំនួចស្រាប់តែលេចឡើងលើមុខតូចច្រមិច , ជីមីនងើបខ្លួនចេញពីកៅអីបន្តិច នាំខ្លួនឡើងទៅខាងលើបាត់ដោយមិនខ្ចីស្វាគមន៍អ្នកដែលមាននាមជាម្តាយរបស់គេឆាប់ៗនេះនោះទេ។
« អូនឡើងទៅសម្រាកសិនទៅម៉ូលីប! បងមានការងារនៅក្រុមហ៊ុនបន្តិច បងនឹងត្រឡប់មកវិញ! » ជុងហ្គុកនិយាយត្រឹមពិននេះ នាយក៏នាំខ្លួនចេញទៅទុកអោយស្រីស្រស់ម៉ូលីបនៅញញឹមសម្លឹងបរិវេនវិមានស្កឹមស្កៃមួយនេះ។
« មើលស្អី? ម៉េចមិនទៅធ្វើការ? »
...

តុក តុក

សម្លេងគោះទ្វារបន្លឺឡើង នាំអោយរាងតូចម្ចាស់បន្ទប់ដែលរៀបនឹងដណ្តប់ភួយគេងមើលរឿងនេះ ត្រូវជ្រឹមចិញ្ចើមឡើង មុខក្រម៉ូវហាក់មិនចង់ដើរទៅបើកសោះ នេះគេឡើងមកដល់លើពូកហើយទើបមកគោះ!

« ទៅវិញសិនទៅប៉ា! ខ្ញុំរវល់! »

តុក តុក

គេស្រែកទៅសឹងតែបែកបន្ទប់ហើយអ្នកខាងនោះនៅតែបន្តគោះទើបជីមីនត្រូវបង្ខំចិត្តទម្លាក់ខ្លួនចុះពីលើគ្រែទាំងភាពក្តៅក្រហាយពេញទីរត់ទៅបើកទ្វារ ហាក់ត្រៀមរួចជាស្រេចនឹងស្រែកជេរអោយណាណីតែម្តង។

« ហើយចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹ... » ប្រយោគស្រោបដោយកំហឹងមុននេះត្រូវបានស្ងាត់កាលបើគេឃើញថាអ្នកដែលឈរនៅមុខទ្វារនេះមិនមែនជាប៉ារបស់គេទេ! តែជាស្រីកំណាន់ដែលប៉ាគេប្រកាសក្តែងៗថាជាម៉ាក់របស់គេហ្នឹងឯង។
« នាងមកធ្វើស្អី? »
« មកខ្ចីបន្ទប់ទឹកងូតទឹកបន្តិច! ម៉ាសុីនទឹកក្តៅនៅបន្ទប់របស់ជុងហ្គុកខូច! » ពាក្យសម្តីបូករួមនឹងទឹកមុខនេះក៏បង្ហាញថានាងកុហក! ជីមីនក៏នឹកឃើញគំនិតផ្សេងមួយ ដោយងក់ក្បាលអោយនាងចូលមកងូតទឹកក្នុងបន្ទប់របស់គេដោយស្នាមញញឹមបន្តិច មុននឹងនាំខ្លួនចេញពីបន្ទប់វិញ រត់ចុះទៅឋាងក្រោមជាប្រញាប់។

...

« ម៉ែដោះ! ខ្ញុំសុំទឹកកកមួយធុងបានទេ? »

To be continued...

នែ Z'min យកទឹកកកប្រុងធ្វើអីហាសកូន?😭😭

~កូនចិញ្ចឹម~Where stories live. Discover now