ស្ថិតក្នុងទីក្រុងឆើតឆាយនៃប្រទេសកូរ៉េខាងត្បូង រូបភាពដំបូងបានបង្ហាញឪ្យឃើញបុរសសង្ហារមានមុនស្នេហ៍ម្នាក់កំពុងតែដើរចេញពីប្រលានយន្តហោះ មុខមាត់គេសង្ហារម៉ត់ខៃ ភ្នែកទាក់ទាញ ភ្ជាប់ជាមួយសម្លៀកបំពាក់ខ្មៅក្រឹបនឹងសល់រលោងខ្មៅទៀតធ្វើឪ្យស្រីៗនៅទីនេាះជ្រួលជ្រើមមើលគ្រប់គ្នា
"ខ្ញុំជាមនុស្សដែលអ្នកស្រីគីមបញ្ជាឪ្យមកយកអ្នកប្រុសតូចបាត សូមអញ្ជើញឡើងឡាន
មក!"ដើរមកដល់ចំណតឡានបុរសវ័យចំណាស់ម្នាក់ក៏អោនគោរពតែគេវិញសូម្បីតែញញឹមរាក់ទាក់ក៏គ្មានផង ហើយជំនួសឪ្យការនិយាយគេក៏ងួកក្បាលរួចដើរចូលទៅអង្គុយក្នុងឡានយ៉ាងរំភើយទៅ ដោយទុកឪ្យអ្នកបើកឡានវ័យចំណាស់យកវាលីទៅទុកតែម្នាក់ឯងកាត់មកបន្ទិចបន្ទាប់ពីបើកឡានអស់រយះពេលកន្លះម៉ោង ទីបំផុតឡានរបស់គេក៏បើកចូលទៅក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃមួយ ភូមិគ្រឹះមួយនេះជាភូមិគ្រឹះរបស់ត្រកូលគីម ហើយលោកគីមគឺជារដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូង(បញ្ជាក់:រដ្ឋមន្ត្រីតែក្នុងរឿងទេ)គាត់មានកូនប្រុសចំនួន2នាក់
- កូនបងមានឈ្មោះថា គីម សុខជីន អាយុ30ឆ្នាំ ជានាយកក្រុមហ៊ុនគ្រឿងពេជ្រធំមួយនៅកណ្តាលទីក្រុង
- ចំណែកឯកូនពៅវិញគឺជាបុរសសង្ហារដែលនៅក្នុងឡាននិងឯងគេមានឈ្មោះថា គីម ថេយ៉ុង(ហៅកាត់លវី) គេមានក្រុមហ៊ុនទឹកអប់ធំមួយជាក្រុមហ៊ុនចាស់របស់ប៉ាគេ ប៉ុន្តែដោយសារមិនចង់គ្រប់គ្រងក្រុមហ៊ុនចាស់របស់ប៉ាគេទើបគេរត់ទៅបារីសតាំងពីអាយុ22ឆ្នាំឥលូវគេ27ឆ្នាំហើយនិយាយទៅទៅស្រុកគេឡើង5ឆ្នាំទើបមកវិញ
ងឺត!ក្រឹប!គ្រាន់តែឡានចាប់ប្រាំងឈប់ហើយអ្នកកម្លោះចុះពីលើឡានភ្លាមអ្នកស្រីគីមដែលត្រូវជាម្តាយក៏រត់មកអោបភ្លែតព្រោះបែកគ្នាមិនចេះតិចឯណាដល់ទៅ5ឆ្នាំឯណោះមិននឹកមិនបានទេ
"លវី សឺុតៗនឹកណាស់កូនម្តាយ មើលចុះសង្ហារជាងនៅក្នុងទូរស័ព្ទទៀត!នឹកៗ"អ្នកជាម្តាយទាញកូនមកថើបខ្សឺតៗនឹកអើយសែននឹកឪ្យផលដល់អ្នកដែលទើបតែចេញមកក្រៅផ្ទះដែលនោះផ្លែផ្កាញោះឪ្យគាត់ក្តៅសើចទាំងថ្ងៃ
YOU ARE READING
💜អាពាហ៍ពិពាហ៍លាបពណ៍💜
Short Storyក្តីស្រឡាញ់កើតចេញពីការបង្ខំ....! ផាក ជីស៊ូ(ស៊ូ)× គីម ថេយ៉ុង(លវី) គីម សុខជីន × គីម ណាមជូន