ភាគ11:ស៊ូមានគិតដល់ចិត្តខ្ញុំដែលទេ?

105 14 0
                                    


នៅមាត់សមុទ្រជេជូក្នុងពេលរាត្រីមានភ្លើងរាត្រីចង់ភ្ជាប់គ្នាតាមដើមឈើជាច្រើន ពិសេសទឹកសមុទ្របក់ចេញពន្លឺព្រិចៗបានឆក់យកអារម្មណ៍ក្មេងស្រីស្រស់ស្អាតឪ្យលិចលង់បាន
"ពេលយប់នៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់"ជីស៊ូគ្រងរ៉ូបខ្លីត្រឹមជង្គង់ដណ្តប់ដោយស្បៃស្តើងដើរញញឹមឥតឈប់ នាំឪ្យប្រុសកម្លោះញញឹមតាមដែរតែក៏ប្រញាប់ធ្វើធម្មតាវិញ
"នា...ស៊ូមិនដែលមកទេឬ?"មាត់ចង្រៃក្រលាស់រកតែពាក្យនាង ទោះធ្លាប់និយាយជាមួយនាងច្រើនលើកច្រើនសារទៅហើយក៏ដោយប៉ុន្តែយ៉ាងណាគេត្រូវទម្លាប់ឪ្យបាន។
"អឹម គឺធ្លាប់មកម្តង!"
"ជាមួយអ្នកណា?"គេសួរមកដល់ចំណុចនេះនាងក៏ធ្លាក់ទឹកមុខបន្ទិចជើងក៏ឈប់កម្រើកឈរទ្រឹងនៅមួយកន្លែងហាក់ដូចជាមានរឿងសោកសៅអញ្ចឹង
"គឺមកជាមួយលោកយាយប៉ុន្តែគាត់លាចាកលោកទៅយូរឆ្នាំហើយតាំងពីខ្ញុំនៅតូច...."ជីស៊ូ
"កុំធ្វើមុខសោកសៅបែបនេះអីខ្ញុំសុំទោសដែលសួររឿងឆ្កួតៗបែបនេះពីស៊ូ"លវីទាញដៃជីស៊ូទាំង2មកកាន់អង្អែលលួងលោមតិចៗបើដឹងនាងសោកសៅបែបនេះគេមិនសួរនេះ
"ចាស មិនអីទេ"
"ស៊ូ..."
"អេ ជីស៊ូមកនេះ ទៅ Partyជាមួយខ្ញុំទេ!"រាងក្រាស់មិនទាន់ពោលចប់ផង វ៉ាងលីក៏មកកាត់ចង្វាក់ហើយស្រីតូចក៏ប្រលែងដៃមកវិញធ្វើឪ្យរាងក្រាស់ខ្មាស់ខ្លួនឯងជាងខ្លាំង
"Partyមែនទេ?លវីបងទៅឬអត់?"មិនបដិសេធស្រីតូចជីស៊ូញញឹមញញែមទាំងសប្បាយអរមុននឹងងាកទៅមើលអ្នកជាប្តីបន្ទិចរួចក៏សួរសំណួរទៅ
"....អឹម"ទោះចិត្តមិនចង់តែគេនៅតែមិនអាចបដិសេធវានព្រោះមិនអាចទុកអ្នកដែលមាននាមជាប្រពន្ធចោលនោះទេ រឹតតែមិនអាចឪ្យនាងទៅស្អិនស្នាលជាមួយប្រុសផ្សេងទៀតផងដែរ(ចេះបារម្ភទៀតឥឡូវ)

នៅតាមផ្លូវនាងនឹងវ៉ាងលីនិយាយគ្នាឥតឈប់រហូតដល់កន្លែងParty គេរៀបចំពិធីនេះយ៉ាងស្រស់ស្អាតបំផុតមានមនុស្សប្រុសស្រីវ័យស្របាៗនាងប្រហែល5នាក់កំពុងនិយាយពីនេះពីនេាះ អាំងសាច់ នឹងមានភ្នក់ភ្លើងលើខ្សាច់ថែមទៀតផង
"នេះគឺជាមិត្តចាស់របស់ខ្ញុំឈ្មោះជីស៊ូ ថ្ងៃនេះពួកហើងមកសប្បាយឪ្យដៃទៅ"វ៉ាងលីនិយាយតែប៉ុននេះកាន់ពួកគេក៏ហូរឡើងហលយថែមទាំងទៅនិយាយរាក់ទាក់ទៅកាន់ប្តីប្រពន្ធទាំង2ទៀតផង
"នេះជីស៊ូផឹកទៅ"វ៉ាងលីដើរមកអង្គុយលើខ្សាច់ជិតស្រីតូចដែលកំពុងអង្គុយមាត់ភ្លើងរួចក៏ហុចកែវស្រាតូចមួយឪ្យនាង
"នាងជាស្រីមិនអាចផឹកបានទេ ឯងជាមិត្តប្រភេទស្អីទៅគ្មានដឹងស្អីសោះ"អ្នកកម្លោះលវីដែលអង្គុយម្ខាងទៀតងៃជីស៊ូនោះក៏កញ្ឆក់កែវស្រាពីវ៉ាងលីយកមកផឹកក្អឹកៗរួចក៏ថាឪ្យវ៉ាងលីមាំងៗគេខ្លាចថានាងនឹងស្រវឹងពិសេសខូចដល់សុខភាពនាងទៀតនាងជាស្រីមិនគួរផឹកសោះឡើយ!
"មិនអីវ៉ាងលីខ្ញុំសុំតែទឹកក្រូច1កែវមកបានហើយ"ដើម្បីកុំឪ្យមានរឿងវែងឆ្ងាយស្រីតូចក៏ញញឹមហើយកុំទឹកក្រូចជំនួសវិញ ឯវ៉ាងលីក៏ញញឹមឌឺរាងក្រាស់បន្ទិចក្នុងនាមជាអ្នកមានប្រៀបហើយក៏ប្រញាប់ដើរទៅចាក់ទឹកក្រូចទៅដោយទុកឪ្យរាងក្រាស់ខាំមាត់តែម្នាក់ឯង
វេលាកាន់តែយូរពិធីក៏កាន់តែសប្បាយ អ្នកនៅទីនេាះក៏នាំរាំលេងយ៉ាងសប្បាយ វ៉ាងលីចាប់ផ្តើមអូសដៃជីស៊ូចូលរាំឯរាងក្រាស់មិនស្ទើរនោះទេសុខចិត្តលើកស្រាទាំងដបៗផឹកបញ្ចេញគំហឹងនេះដោយសារតែមានមនុស្សច្រើនទេទើបមិនចង់រករឿងបើសាកហ៊ានតែនៅ2នាក់ទៅមើលគេដាល់ឪ្យបែកមាត់មិនខាន
"ឯងធ្វើស្អីប្រពន្ធយើង!!!!!!"កំពុងរាំសុខៗសម្លេងធំត្រដែតពោពេញដោយគំហឹងស្រែកទាំងស្រវឹងពេលដែលមើលឃើញថាអាម្សៀវ៉ាងលីនេះបន្លំអោបប្រពន្ធខ្លួនទើបងើបដើរចង់ទៅវៃអាម្សៀវ៉ាងមលីនោះតែក៏ត្រូវអ្នកជាប្រពន្ធអោបចង្កេះជាប់ នេះស្រវឹងដើរមិនត្រង់ផ្លូវផងចង់ទៅវៃទៀតខ្លាចតែគេដាក់ខ្ទប់វិញទេ
"លវីបងចង់ធ្វើស្អីនឹង បងស្រវឹងហើយតោះយើងទៅបន្ទប់វិញទៅ ខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយពិសេសវ៉ាងលីខ្ញុំសុំទោសជំនួសប្តីខ្ញុំផង"
"លែងខ្ញុំ ខ្ញុំឃើញវាអោបស៊ូពិតមែន"ស្រវឹងគ្មានភ្នែកមែនទេ?គេឃើញច្បាស់ណាស់តែពេលនេះគេមិចនឹងអាចឈ្នះកម្លាំងប្រពន្ធបានមានតែត្រូវប្រពន្ធអោបដើរទៅបន្ទប់វិញនឹងឯង

មកដល់បន្ទប់វិញលវីខឹងយ៉ាងខ្លាំង កាន់តែគិតកំហឹងកាន់តែកើនឡើង រួចក៏ដើរចូលបន្ទប់ទឹកបិទទ្វាលឺសូរតែគ្រាំង ធ្វើឪ្យស្រីតូចភ័យយ៉ាងខ្លាំងបើដឹងបែបនេះនាងមិនចូលរាំនោះទេរិទ្ធតែមិនឪ្យប្តីរបស់នាងអង្គុយម្នាក់ឯងទៀត
"លវី វ៉ាងលីគេគ្មាន..."មួយសន្ទុះក្រោយមកឃើញញេចេញមកវិញនាងក៏ប្រញាប់ងើបមករកគេចង់បកស្រាយប៉ុន្តែគេក៏និយាយកាត់
"ស៊ូនៅតែកាន់ជើងវាទៀងទាំងដែលខ្ញុំឃើញផ្ទាល់ភ្នែកបែបនេះទៅហើយនោះ?"អ្នកកម្លោះតបវិញទាំងគំហឹង គេខឹងនាងព្រោះតែរឿងវានោះហើយតែនាងបែរជាទៅកាន់ជើងវាទៅវិញ
"បងប្រហែលមើលច្រឡំហើយ គេមិចនឹងអាចធ្វើបែបនោះបាន?"
"គេជាមនុស្សប្រុសណា!ស៊ូដឹងទេថាស៊ូជាមនុស្សស្រីហើយក៏ជាប្រពន្ធខ្ញុំហេតុអ្វីឪ្យគេបន្លំបានទោះខ្ញុំស្រវឹងតែខ្ញុំក៏មិនដល់ថ្នាក់មិនដឹងអីនោះដែល ស៊ូមានគិតដល់ចិត្តខ្ញុំដែលទេ ទោះបីជាយើងមិនស្រឡាញ់គ្នា តែសូមចិត្តស៊ូចេះរក្សាតម្លៃខ្លួនឯងផង"
"អឺក ល..វីឪ្យខ្ញុំសុំទោសផង"
"មិនអីទេ ម្តងនេះខ្ញុំលើកលែងឪ្យស៊ូ ប៉ុន្តែបើមានលើកក្រោយទៀតខ្ញុំមិនលើកលែងនោះទេ"
"អរគុណបងហើយ អ្ហឹម"និយាយចប់បបូរមាត់ក្រាស់ស្មឹកក៏បានផ្ទឹបនឹងបបូរមាត់់រលោងមុននឹងរុលអណ្តាលទៅតែមិនបានប៉ុន្មានក៏ផ្តាច់ចេញមកវិញ
"ស៊ូជាប្រពន្ធរបស់ខ្ញុំឥឡូវនេះមិននៅតែឯងនោះទេដូច្នេះខ្ញុំមានសិទ្ធប៉ះពាល់ស៊ូតែម្នាក់ប៉ុណ្ណេះ កុំធ្វើឪ្យខ្ញុំអស់សង្ឃឹមលើស៊ូណា"អ្នកកម្លោះទាញកាយតូចយកមកអោបជាប់ទ្រូងដោយមិនពោលពាក្យទៅកាន់ស្រីតូចនោះ រយះពេលប៉ុន្មានថ្ងៃនេះគេពិតជាគិតតែពីស្រីតូចប៉ុណ្ណេះ គេក៏មិនច្បាស់ដែលថាមកពីអ្វី...!

#សូមរងចាំទស្សនាភាគបន្ត💜

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now