ភាគ3:បងក៏ឃើញថាគេរករឿងខ្ញុំមុនទើបខ្ញុំខ្ញុំតវៃវិញ🔪

182 14 0
                                    

ក្រោយពេលគ្រួសារទាំង2និយាយគ្នារួចពួកគេនាំគ្នាញាំុបាយព្រឹកដែលជាស្នាដៃរាងតូច បន្ទាប់គ្រួសារគីមក៏ត្រឡប់ទៅវិញដោយទុកឪ្យកូនប្រុសនាំកូនស្រីគេទៅដើរលេងតែ2នាក់

នៅក្នុងឡានមានសភាពស្ងប់ស្ងាត់គ្មានអ្នកណានិយាយរកគ្នាឡើយពិសេសគឺអ្នកកម្លោះតែម្តង
"ហេតុអ្វីនាងចេះតែលួចមើលមុខខ្ញុំបែបនេះមុខខ្ញុំឡាក់អីមែនទេ?"ដោយឃើញនាងតូចចេះតែលួចមើលមុខគេររហូតទើបដាច់ចិត្តសួរ

"គឺគ្មានអីទេដោយសារតែខ្ញុំឃើញបងសង្ហារទើបខ្ញុំមើល"ស្រីតូចតបទាំងនិយាយការពិត

"ខ្ញុំសង្ហារហេស?ចិងតើនាងស្រឡាញ់ខ្ញុំទេ?"គេឈប់ឡានហើយលោមុខទៅរកនាង

"គឺមិនទាន់ស្រឡាញ់ទេតែយូរទៅប្រាកដជាស្រឡាញ់ហើយ"នាងតបទាំងភ័យបន្ទិច

"ហើុស!យូរទៅនិងស្រឡាញ់?ខ្ញុំប្រាប់នាងទៅចុះខ្ញុំមានសង្សារហើយគេល្អជាងនាងឆ្ងាយណាស់ ហើយនេះយកអាវខ្ញុំទៅពាក់ទៅរ៉ូបនាងវាលខ្លាំងណាស់"និយាយហើយគេក៏ដោះអាវក្រៅបោះទៅឪ្យនាងមើលចុះមកដើរលេង
ស្លៀករ៉ូបដៃតូច ចុះបើដើរៗជ្រុះបាត់ទៅឪ្យគេធ្វើយ៉ាងមិច?(ចូលចិត្តគិតអីដែរមិនអាចទៅរួច╥﹏╥)

"អគុណ តែថាបងមានសង្សារមែនអី?"ជីស៊ូបញ្ជាក់ព្រោះខ្លាចគេលេងសើច

"គិតថាខ្ញុំកុហកឬ?ហើុសយកល្អនាងគួរតែសុំប៉ាម៉ាក់នាងឪ្យបញ្ឈប់មង្គលការនេះភ្លាមទៅ"អ្នកកម្លោះនិយាយបញ្ចោះបញ្ចូលនាងក្រែងលោបានផល

"មិនអាចបញ្ឈប់បានទេព្រោះខ្ញុំមិនអាចជំទាស់និងអ្នកម៉ាក់បានឡើយ"

"តែបើសិននាងរៀបការជាមួយខ្ញុំ នាងនឹងអាចឈឺចាប់ណា ព្រោះខ្ញុំនៅតែស្រលាញ់និងទាក់ទងសង្សារខ្ញុំទោះបីជាមាននាងហើយក៏ដោយ!"

"ខ្ញុំមិនដឹងទេ តែខ្ញុំជឿលើសម្តីម៉ាក់ខ្ញុំ ស្នេហ៍មិនឈ្នះស្និតទេ!"

"ស្នេហ៍មិនឈ្នះស្និតយ៉ាងមិចចាំមើលទៅខ្ញុំនិងធ្វើឪ្យនាងដឹងថាស្នេហ៍វាឈ្នះស្និតមិនខាន"

"ល្អខ្ញុំនិងចាំមើលតើអ្វីបងនិយាយការពិតដែលឬទេ?"អ្នកទាំងមុខគ្នាមិនដាក់ភ្នែក ចរិកអនាគតប្តីនាងយ៉ាប់ប៉ុណ្ណានាងកាន់តែចង់កាច់បំបាក់ថែមនាងអាចរម្យទមចំពោះមនុស្សគ្រប់គ្នាតែចំពោះអនាគតប្តីនាងប្រហែលមិនអាចទេ

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now