ភាគ6:ផ្តាច់ការក៏ព្រោះតែអូន ប្រុសចាស់ឆ្នាស់ច្រើន

151 14 0
                                    

ធ្មិចបើកៗកន្លងមួយអាទិត្យថ្ងៃរៀបការរបស់លវីនិងជីស៊ូក៏បានមកដល់គឺប្រព្រឹត្តទៅនៅក្នុងភូមិគ្រឹះរបស់គ្រួសារគីម

គ្រួសារផាកនិងគ្រួសារគីមនាំគ្នាមកឈរចាំទទួលភ្ញៀវមុខកម្មវិធី ការកូនប្រុសពៅនិងកូនស្រីទោស គ្រួសារទាំង2រៀបចំហៅភ្ញៀវយ៉ាងគគ្រិកគ្រេងហើយដល់ពេលយប់ទើបភ្ញៀវមកជុំគ្នា

"ការកូនពៅដូចសប្បាយចិត្តដល់ហើយណ៎លោកប៉ាអ្នកម៉ាក់"ពេលណាមជូនចូលទៅដល់ក៏ទៅនិយាយលេងជាមួយប៉ាម៉ាក់ធម៍

"យីអាកូនក្រៅខោ មិនសប្បាយមិចម៉ាក់និងប៉ាទើបបានចូលរោងកូនលើកទី1ណា"អ្នកស្រីគីមនិយាយ

"មែនហើយចុះឯងទើបមកពីណា?"លោកគីម

"គឺកូនរវល់ការងារ ចុះប៉ាម៉ាក់ចង់មានលើកទី2ទេ?"ណាមជូន

"មិនចង់មិចអាកូនជូន ប៉ាបន់ឪ្យតែកូនជីនយកដែលទេតែវាមិនព្រម"លោកគីម

"ចិងបើខ្ញុំញ៉ែអូនជីនបានប៉ាព្រមលើកកូនឪ្យខ្ញុំទេ?"ណាមជូននិយាយលេងតែបន្លំមែន

"យីមិនព្រមមិច ឪ្យតែឯងយកបេះដូងកូនប្រុសប៉ាបាន"
"ហិកៗស្រឡាញ់ប៉ាជាងគេប៉ាក្មេក"គិតទៅមិនទាន់ដឹងអីផងក៏ហៅថាប៉ាក្មេកបាត់ហើយអ្នកទាំង2ក៏អោបគ្នា
មើលទៅដូចរំភើបណាស់ធ្វើឪ្យអ្នកស្រីគីមឈរសើចក្រវីក្បាលម្នាក់ឯង ហើុយរលៀមដូចគ្នាណាស់2នាក់ឪកូនគេនេះ ចំណែកឯងអ្នកស្រីផាកលោកផាកក៏សើចដូចគ្នា

ក្រឡេកមកមើលក្នុងបន្ទប់រៀបចំខ្លួន កូនក្រមុំគិតតែពីសម្លឹងមើលទៅសម្រស់ខ្លួនឯងក្នុងកញ្ចក់ទាំងញញឹម
មិនឈប់ទោះបីជាមិនមែនជាការរៀបការដោយការពេញចិត្តក៏ដោយតែនាងក៏មានចិត្តរំភើប ដែលបានក្លាយជាកូនក្រមុំបែបនេះ

"ប្អូនថ្លៃរបស់បងស្អាតណាស់"ជីនសរសើរទៅប្អូនថ្លៃទាំងញញឹមជាប់ទោះជាគេប្រុសមែនតែរឿងផាត់មុខតុបតែងខ្លួនគេជាអ្នកធ្វើឪ្យប្អូនថ្លៃទាំងអស់

"ហិហិ ខ្ញុំក៏គិតបែបនោះដែល បងថ្លៃ ខ្ញុំធ្លាប់លឺថាមានមនុស្សប្រុសម្នាក់តាមស្រឡាញ់បងមែនទេ?"ជីស៊ូសួរទៅបងថ្លៃ

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now