ភាគ13:ការសម្រេចចិត្តមួយដែលត្រឹមត្រូវ

91 11 6
                                    

"ប៉ាមានរឿងអីចង់និយាយជាមួយខ្ញុំហេស?"
"ឯងរៀបការជាមួយកូនលោកវ៉ាងទៅ!"
"ប៉ា ប៉ានិយាយស្អីនឹង?"ក្លារ៉ាស្រាប់តែស្រែកភ្លាមៗ នេះប៉ារបស់គេមិនដែរធ្លាប់បោះបង់គំនិតនេះចោលម្តងណាទេឬ?
"ដូចដែលឯងលឺ អនាគតឯងនៅវែងឆ្ងាយណាស់មិនគួរមកស្រឡាញ់មនុស្សប្រុសដែលទុកឪ្យឯងដូចឈើងាប់អណ្តែតទឹកនោះទេ"លោកលី
"ប៉ុន្តែប៉ាក៏ផ្ញើរអនាគតកូនស្រីទៅដៃអ្នកដែលកូនខ្លួនឯងមិនពេញចិត្តបែបនឹង បងយកស្អីមកគិត?"
"គឺខួរក្បាលដែលចាស់ជិតងាប់ទៅវិញនេះហើយយកមកគិតនោះអី យើងជិតចូលរណ្តៅទៅវិញហើយប៉ុន្តែនៅឡើយកូនស្រីដើររកអនាគតគត់មិនឃើញទើបយើងចាត់ចែងឪ្យ ក្រែងលោរស់នៅទាន់មើលចៅតូចៗរត់លេងក្បែរៗជើង"
ចង់ឪ្យគាត់ចាំមើលកូនមានក្តីសុខនៅពេលណាទៀត ទោះពេលនេះគាត់ធ្វើឪ្យនាងឈឺចាប់តែគាត់ប្រាកដចិត្តថាកូនប្រសារគាត់នឹងមើលថែរកូនគាត់បានល្អជាងគាត់
"ខ្ញុំនៅតែផ្តល់ចម្លើយឪ្យបានថាខ្ញុំមិនរៀបការ"ថាតែប៉ុនេះក្លរ៉ាបែរខ្នងដើរចេញទៅតែមិនទាន់បាន1ជំហានផងក៏ឈប់ងក់ក្រោយលឺរឿងដែលមិននឹងស្មានដល់
"ប៉ាមានជំងឺមហារីកដំណាក់កាលទី2"
"ប៉ាចង់មាន័យថាមិច"ក្លារ៉ា ចាប់ផ្តើមឆួលទឹកភ្នែកទាំងមិនជឿមនុស្សជាទីស្រឡាញ់តែម្នាក់គត់របស់នាងបែរជាជួបជំងឺដ៏កាចសាហាវបែបនេះទៅវិញតើជីវិតនាងរស់នៅយ៉ាងមិចទៅ?
"ស្តាប់ប៉ាណា"

"កូនរបស់ស្រីប៉ា តាមពិតទៅប៉ាពិតស្រឡាញ់ឯងខ្លាំងណាស់ទោះពេលខ្លះប៉ាមិនសូវខ្វាយពីឯង សំដីអាក្រក់ដាក់ឯង តែប៉ាមិនដែលបំភ្លេចឯងម្តងណាឡើយ ជីវិតប៉ាមិនដូចមុនទេ អាយុរបស់ប៉ាគឺកាន់តែខ្លីទៅហើយ ប៉ារឹតបន្ទឹងឯងព្រោះចង់ឲ្យឯងរឹងមាំ ប៉ាដឹងថាឯងស្អប់ប៉ា ប៉ុន្តែប៉ានៅតែចង់ឃើញឯងមានសុភមង្គលនឹងដើរទៅមុខខ្លួនឯងបានទោះបីជាពេលមួយប៉ាលែងនៅក៏ដោយ"
"ប៉ាចូលព្យាបាលលើកនេះមិនដឹងថាមានអាចមានសង្ឃឹមជាឬមួយក៏អត់ ឬក៏ប៉ាអាចស្លាប់ក្នុងបន្ទប់វះកាត់ក៏ថាបាន បើឯងស្រឡាញ់ប៉ាសូមឯងរៀបការទៅ គេនោះពិតជាល្អណាស់ដែលអាចមើលថែឯងបានមិនដូចប្រុសម្នាក់នោះដែលមិនស្រឡាញ់ឯងច្បាស់លាស់ ក្នុងជីវិតចុងក្រោយប៉ាមានបំណងតែប៉ុណ្ណឹងតើឯងអាចធ្វើឪ្យប៉ាបានទេ"
"ប៉ា...!"អ្នកជាកូនស្រីរត់ទៅអោបឪពុក ឪពុកកូនទាំង2ចាប់ផ្តើមយំមកលែងខ្មាស់អ្នកណា ពេលនេះយើងគេយល់ច្បាស់ពីអារម្មណ៍នៃការបាត់បង់វាប៉ុណ្ណា
"ប៉ាគ្មានសិទ្ធទៅចោលខ្ញុំឡើយ ខ្ញុំមិនព្រមឪ្យប៉ាទៅចោលខ្ញុំនោះទេ ហឹុកៗ"
"ប៉ាមិនធានាទេ"
"ហឹុក ឪ្យខ្ញុំធ្វើអ្វីក៏បាន ឪ្យតែប៉ាសន្យាថានឹងនៅក្បែរខ្ញុំឪ្យបានយូរៗជាងនេះ កូនស្រលាញ់ប៉ាណាស់ កូននឹងរៀបការជាមួយគេដោយគ្មានលក្ខណះទេ តែប៉ាត្រូវតែសន្យានឹងខ្ញុំ ហឹុកៗ"
"បានប៉ាសន្យា"លោកលី អង្អែលក្បាលកូនទាំងទឹកភ្នែកតក់ ញញឹមបន្លំការឈឺចាប់ ទោះបីជាខ្លួនលែងនៅលើលោកនេះទៀតក៏មានមនុស្សប្រុសម្នាក់ទៀតជាខ្នងបង្អែកឪ្យកូនស្រីគាត់ដែរ។

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now