នៅcondoក្លារ៉ាពេលនេះក្នុងបន្ទប់មានសភាពរញេញៃឯខ្លួននាងស្រវឹងណាស់ថ្ងៃរៀបការរបស់សង្សរខ្លួននាងបែរជាមិនអាចធ្វើអ្វីបាន នាងចង់ទៅបំផ្លាញវាខ្លាំងណាស់តែឪពុកនាងបានហាមហើយ ជំទាស់មិនបានទេមានតែផឹកស្រាបន្លប់ភាពឈឺចាប់នឹងឯង
"ហ្ហឹកៗ!ហេតុអីៗហឹុក!ៗ"
ផាំងៗ"ហេតុអ្វីទ្វាខ្ញុំបើកមិនបាន...អ្ហឹក...មិចក៏ចិង"...
"លវីបងមករកអូនហើយហេស អ្ហឹក!"លឺសម្លេងវៃទ្វានឹកស្មានថាសង្សារត្រឡប់មកវិញនាងក៏ប្រញាប់ទុបខ្លួនដើរត្រេត្រឺតមិនត្រង់ផ្លូវទៅបើកទ្វាឪ្យ
ក្រាក!គ្រាន់តែទ្វារបើកភ្លាមក៏លេចមុខសង្ហារម្នាក់ភ្លេតនោះគឺហានសុង បុរសដែលថតជាមួយជីស៊ូនឹងឯង សភាពគេក៏ស្រវឹងជោគជាំមើលមិនយល់ដូចគ្នា ប្រហែលចិងហើយទើបវៃទ្វាច្រឡំបន្ទប់នោះ
"លវី បងពិតវាមកពិតមែន"ដោយសារតែសុរ៉ាបាំមុខស្រីស្រស់លែងដឹងអ្វីជាអ្វីហើយ ភ្នែកមើលឃើញតែសង្សារម្នាក់គត់
"ជីស៊ូ ហេតុអ្វីក៏នៅបន្ទប់បង អូនមិន...មិនរៀបការទេឬ"មិនខុសពីស្រីស្រស់ ហានសុងក៏ដូចគ្នាភ្នែកក៏មើលឃើញតែរូបរាងជីស៊ូម្នាក់គត់
ដោយសារតែរូបភាពយល់ច្រឡំពេលសម្លឹងមុខគ្នាយូរៗទៅអ្នកទាំង2ក៏មានចិត្តប្រលោមស្នេហ៍ លោទៅថើបប្រលោមចិត្តបង្កឪ្យមានរង្ងើកភ្លើងស្នេហ៍ឆាបឆេះលើខ្លួនទាំង2ទៅ
.....ក្រលេកមកមើលភូមិគ្រឹះគីមវិញ បន្ទាប់ពីកម្មវិធីចប់លោកផាកនិងអ្នកស្រីផាក៏ជូនពរកូបស្រីជាច្រើនទំរាំងដាច់ចិត្តចាកចេញទៅផ្ទះវិញព្រោះចាប់ពីថ្ងៃនេះទៅកូនស្រីសំណព្វចិត្តត្រូវរស់នៅខាងប្តីហើយ
ក្នុងបន្ទប់កូនកំលោះកូនក្រមុំពោពេញដោយភ្លើងទៀននិងស្រទាប់ផ្កាកុលាបជាងច្រើនទាំងនៅលើពូក ក្នុងបន្ទប់ទឹក។ទាំងនេះវាអាចធ្វើឪ្យគូរស្វាមីផ្សេងរំភើបតែគូរស្វាមីមួយនេះវិញមិនរំភើបទេ ហើយបើខាងស្វាមីកាន់តែធុញថែមទៀត ទើបដើរទៅរលាស់ស្រទាបផ្កាកុលាបចេញពីកម្រាលពូកធ្លាក់ឪ្យទៅក្រោមពេញនឹង
"ខ្ញុំឆ្ងល់រៀបពិធីខាងក្រៅមិនអស់ចិត្តនៅរៀបចំខាងក្នុងទៀតឬហើុយឈឺក្បាលណាស់"ប្រុសកម្លោះវាចាទាំងញីក្បាលរួចក៏ទម្លាក់ខ្លួនដេកទាំងអស់កម្លាំង ថ្ងៃនេះគេនឹកសង្សារណាស់មិនដឹងថានាងសុខទុកយ៉ាងណាហើយទេ
"នេះគេហៅថ្ងៃពិសេសចិងហើយទើបរៀបចំម៉ាចប់បងឈប់រអ៊ូទៅ នេះខោអាវទៅងូតទឹកទៅ"លឺគេរអ៊ូនាងក៏យកខោអាវដែលមានគេរៀបចំស្រាប់ពេញក្នុងទូរនោះហុចឪ្យគេ ចំណែកគេក៏សម្លក់នាងហើយងើបមកវិញទាញយកខោអាវពីដៃនាងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ
"ហិហិ ពេលខឹងគេចិងទៅគួរឪ្យស្រឡាញ់ណាស់"នាងនិយាយហើយសើចក្រវីក្បាលម្នាក់ឯង
កន្លងអស់ពេល1ម៉ោងប្តីប្រពន្ធទាំង2ក៏ប្តូរគ្នាងូតរួចរាល់។ឃ្លាតពេលដែលប្តីកំពុងតែចុចកំព្យូរលើពូកនាងក៏ចុះទៅយកទឹកដោះគោមួយកែវមកឪ្យគេ
"នេះទឹកដោះគោរបស់បង ផឹកទៅ!"នាងហុចឪ្យគេ
"មានថ្នាំពុលឬក៏ថ្នាំអីផ្សេងក៏អត់?"ប្រុសសង្ហារលើកជញ្ចើមម្ខាងនាងតូចសើចហើយក៏និយាយ
"គ្មានទេព្រោះបើខ្ញុំដាក់ថ្នាំអ្វីទៅក៏គ្មានប្រយោជន៍ដែល"
"ថាមិនត្រូវស្រួលមិនស្រួលចង់បានទ្រព្យសម្បត្តិខ្ញុំផងមិនដឹង?"លវី
"ទ្រព្យសម្បត្តិហេសខ្ញុំក៏មានដែលខ្ញុំមិនត្រូវការទៀតទេ បើដាក់ថ្នាំអ្វីផ្សេងទៀតខ្ញុំឈឺខ្លួនឯងដដែលនឹង ស៊ូស្លាប់ក៏មិនគំនិតអាក្រក់ដែល ព្រោះបងជាប្តីខ្ញុំ ខ្ញុំត្រូវតែថែបង បើអត់ពីបងខ្ញុំមិនក្លាយជាស្រីមេម៉ាយហើយហេស!"
"បានហើយ ហឹុស រៀបរាប់ច្រើនណាស់ ក្អឹកៗប៉ុណ្ណឹងបានរឺនៅ?"ឃើញនាងនិយាយច្រើនខ្លួនក៏លើកផឹកក្អឹកៗអស់ហើយក៏ដាក់ក្នុងថាសវិញរួចក៏សួរទាំងជ្រួញចញ្ចើម
"បានហើយ "ស្រីតូចឆ្លើយទាំងសើចស្ញេញពង្រាយមន្តស្នេហ៍ចេញមក
"កុំសើចបែបនេះ ដឹងទេប្រុសគ្រប់គ្នាអាចនឹងលង់ស្នេហ៍នាងណា!"
"ចុងបងវិញ?"
"គ្មានអារម្មណ៍ទេយប់ហើយឆាប់ចូលគេងទៅ"គេឆ្លើយទាំងមិនមើលមុខនាង
"......យកខ្នើយអោបមកដាក់កណ្តាលផង"ឃើញនាងឡើងមប្រុសនឹងដេកក្បែរគេ ប្រុសកម្លោះក៏ប្រញាប់បង្គាប់ឯស្រីតូចខ្ជិលតវ៉ាក៏យកខ្នើយអោបមកដាក់កណ្តាលដូចបំណងកុំឪ្យប្តីទាស់ចិត្តទាន់
#ព្រឹកឡើង
ជីស៊ូចូលក្នុងផ្ទះបាយតាំងពីព្រលឹមដើម្បីចម្អិនម្ហូបឪ្យឪពុកម្តាយក្មេក បងថ្លៃ និងស្វាមីរបស់ខ្លួន អាហារពេលព្រឹកគឺប្រព្រឹត្តិទៅយ៉ាងរលូន គ្រប់គ្នាសុទ្អសរសើរពីស្នាដៃនាងតែក៏មិនសូវភ្ញាក់ផ្អើលដែលដោយសារតែធ្លាប់ញាំុអាហារដែលនាងធ្វើម្តងពេលទៅចូលសួរ ចំណែកឯអ្នកជាប្តី បែរជារអ៊ូថាអាហារមិនត្រូវមាត់ទៅវិញតែតាមពិតគឺឆ្ងាញ់សោះ(មាត់ក្បត់ចិត្ត🌚)
ថ្ងៃនេះជាថ្ងៃចូលធ្វើការក្នុងក្រុមហ៊ុនទឹកអប់បន្តពីប៉ាលើកដំបូង គិតទៅខំប្រឹងគេចរាប់ឆ្នាំចុងក្រោយនៅតែគេចមិនផុតដដែល បើសិនជាគេព្រមចូលពីដំបូងម្ល៉េះគេប្រាកដជាបានរស់នៅជាមួយមនុស្សដែលគេស្រឡាញ់ហើយ(ចូលរួមសោកស្តាយផង─.─|| )
"ដាក់កន្លែងនេះហើយ យ៉ាប់ណាស់នៅផ្ទះមិនចង់ទេបែរជាចង់មកធ្វើការដែល"លវីរអ៊ូទៅប្រពន្ធក្រៅបេះដូងមិនដឹងថាស្អីទេសនឹកគិតថាបានគេចផុតហើយបែរជាជួបមុខដដែល
"បើនៅផ្ទះខ្ញុំក៏មិនដឹងធ្វើអ្វីដែល មកទីនេះទៅក្រែងបានជួយការងារបងខ្លះ"ដោយសារតែចង់ជួយប្តីទើបនាងមក ក្នុងឋានះជាលេខាទោះបីគេថាឪ្យនាងក៏មិនខ្វល់ដែលប្រុសម្នាក់នេះមាត់រឹងបានតែបន្ទិចទេ
"នាងមកទីនេះមិនឪ្យខ្ញុំធូរចិត្តទេតែនាងធ្វើឲ្យខ្ញុំកើតស្ត្រសទៅវិញទេហើុយ"គេដាក់ខ្លួនអង្គុយទៅលើតុទាំងដកដង្ហើមធំ ចំណែកនាងមិនមាត់ក៏អង្គុយធ្វើការកន្លែងរបស់នាងវិញឃើញទេគេបានតែមួយឆាវប៉ុណ្ណេះចុងក្រោយក៏មិនអាចធ្វើអ្វីនាងបានដដែល!
កន្លងផុត1ម៉ោងជីស៊ូដើរទៅយកសាធាតុខ្លះយកមកធ្វើជាទឹកអប់ នាងធ្លាប់សិក្សាពីវាដូច្នេះនាងឆាប់ចេះណាស់
"ហឹុម...រួចហើយក្រអូបណាស់"នាងនិយាយតែម្នាក់ឯងតែក៏ដាក់អារម្មណ៍ដល់អ្នកកំពុងអង្គុយចុចកំព្យូរទ័រទៀត
"នាងធ្វើវា?យកមកនេះឪ្យខ្ញុំហិតបន្ទិចមើល!"ដៃផ្អាកពីកំព្យូទ័រឈោងយកទឹកអប់ដែលនាងហុចឪ្យយកមកហិត ភ្លាមនោះគេក៏បើកភ្នែកធំៗព្រោះតែខ្លិនវាទាក់ចិត្តគេយ៉ាងខ្លាំង
"មិចក៏ធ្វើមុខបែបនេះបងពេញចិត្តមែនទេ?"លឺនាងសួរគេមិនមាត់តែក៏ងួកក្បាលថាវាក្រអូបគួរឪ្យពេញចិត្តណាស់
"បើបងពេញចិត្តទឹកអប់នឹងខ្ញុំឪ្យបងទៅចុះ!វាពិសេសណាស់ដឹងទេព្រោះគ្រឿងផ្សុំវាខ្ញុំបង្កើតខ្លួនឯង បើបងប្រើអស់ចាំខ្ញុំទៅធ្វើឪ្យថែមយ៉ាងមិចដែលokទេ?"
"តាមតែនាងទៅចុះខ្ញុំក៏គិតថាចង់ដូរម៉ាក់ទឹកអប់ដែល"តាមពិតខ្លិនទឹកអប់ចាស់ដែលគេបាញ់រាល់ថ្ងៃមិនមែនគេចង់ដូរទេតែគេចង់បានទឹកអប់នាងច្រើនជាង🌚
"ចាស៎ បើចិងល្អណាស់!"
តុតុ"លោលប្រធានដល់ពេលប្រជំុហើយចាស៎!"
"ទៅមុនចុះបន្ទិចទៀតខ្ញុំទៅហើយ"
"ចាស៎"
"ថ្ងៃនេះនាងត្រូវទៅទៅប្រជំុជាមួយខ្ញុំ!"
"ខ្ញុំ?តែខ្ញុំមិនចេះ......"នាងចង្អុលទៅខ្លួនឯងទាំងភ្ញាក់ផ្អើលព្រោះនាងមិនដែលធ្លាប់ចូលប្រជុំម្តងទេហើយពេលរៀបបដិសេធគេក៏សម្លក់មុខ
"ហាមប្រកែក!នាងជាលេខាខ្ញុំ លេខាគ្មានសិទ្ធជំទាស់នឹងប្រធានទេ ដើរតាមខ្ញុំមកឪ្យលឿនមកប្រយ័ត្នហួសម៉ោង"
"ដឹង...ដឹងហើយអេបងប្រញាប់ទៅណាចាំខ្ញុំផង!"ឃើញគេដើរចេញទៅនាងក៏ប្រញាប់ងើបរត់ទៅតាមពីក្រោយ និយាយឪ្យត្រង់ទៅនាងពិតជាតាមចរិតប្តីនាងទាន់ពិតមែនរឿងខ្លះគេមិនចង់ជំទាស់នាងចង់បែកពពុះមាត់ តែបើរឿងគេចង់វិញគេបង្ខំនាងលឿនៗរកតែឪ្យនាងរៀបរឹកទាន់ទេ...។
#សូមរងចាំអានបន្តនៅពេលក្រោយ💜
-----------------------------------------------------------
YOU ARE READING
💜អាពាហ៍ពិពាហ៍លាបពណ៍💜
Short Storyក្តីស្រឡាញ់កើតចេញពីការបង្ខំ....! ផាក ជីស៊ូ(ស៊ូ)× គីម ថេយ៉ុង(លវី) គីម សុខជីន × គីម ណាមជូន