+ពេលយប់លវីនៅមិនសុខ ដេកមិនលក់បក់មិនល្ហើយ សុខចិត្តនៅអង្គុយចាំស្រីស្រស់ដល់ពេលយប់មិនខ្ចីដេក ព្រោះឆ្ងល់ក្នុងចិត្តថាពេលណាទើបបានត្រឡប់មកវិញ ហើយនៅជាមួយអ្នកណាបានជាមិននឹងនាដល់គេសោះ គេទាញទូរស័ព្ទរៀបនឹងចុចតេទៅហើយតែគាប់ជួនស្រីស្រស់មករុញទ្វាចូលមកល្មម ធ្វើឪ្យប្រុសសង្ហាប្រញេប្រញាប់បោះទូរស័ព្ទធ្វើខ្លួនមិនចង់ត្រូវ
"ទើបមកពីណាយប់ស្មានេះហើយទើបនឹងមក ជាស្រីដើរដល់យប់ជ្រៅមិនល្អទេ ស៊ូគួរតែដឹងហើយ"លវីធ្វើជានិយាយឪ្យស្រីតូច តែក៏ជាការពិតព្រោះជីស៊ូនាងមិនដែលបែបនេះពីមុនមកទេ
"ក៏ឃើញថាម៉ោងទើបតែ7 ថ្ងៃនេះខ្ញុំជាប់មានណាត់ជាមួយមិត្តទើបនៅរាងយូរបន្ទិច បើលោកគិតថាមិនល្អក៏តាមតែចិត្តចុះ"ជីស៊ូដាក់កាបូកចុះរួចអង្គុយនៅតុសំអាងយកធុននជូតមុខបណ្តើនិយាយបណ្តើរ តែប្រយោគចុងក្រោយក៏ធ្វើឪ្យប្រុសកម្លោះច្រឡោតភ្លាមៗ
"លោក!?ស៊ូចេះនិយាយពាក្យនេះពីណាមក?"ត្រូវហើយតាំងពីស្គាល់គ្នាមកនាងមិនដែលនិយាយពាក្យលោកដាក់គេនោះឡើយ មានតែបង្គាប់ឪ្យគេហៅឈ្មោះខ្លួន តែថ្ងៃនេះកើតអី ឬមួយខឹងនឹងគេដែលទៅជួបជាមួយក្លារ៉ាថ្ងៃមិញ?បើបែបនេះមែនគេអាចបកស្រាយបានណា!
"ខ្ញុំគិតថាពួកយើងមិនបាច់ស្និតស្នាលគ្នាពេកក៏បាន បើវាមិនមែនជាស្នេហារស់នៅត្រឹមមិត្តធម្មតាៗទៅបានហើយ"លឺសម្តីនេះហើយលវីគាំងនិយាយមិនចេញមិនមែនស្នេហារស់នៅត្រឹមមិត្តធម្មតា មានន័យថាយ៉ាងមិច?
"ហេតុអ្វីស៊ូនិយាយបែបនេះ?ស៊ូស្រឡាញ់អ្នកផ្សេងហើយមែនទេ បាននិយាយដូចពួកយើងជាអ្នកដទៃអញ្ចឹង?"
"ទេ"និយាយតែប៉ិននេះស្រីតូចក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ នេះកាន់តែធ្វើឲ្យប្រុសសង្ហារក្រញាញ់ខួរហើយព្រោះឆ្ងល់ពីអាការៈមិនអើពើរបស់នាង!
(ទស្សនៈមួយបានពោលថានៅពីក្រោយនារីខឹងម្នាក់តែងមានបុរសម្នាក់អង្គុយគិតមិនដឹងថាខ្លួនខុសអី🤣👍)មួយសន្ទុះក្រោយមកជីស៊ូក៏ចេញពីបន្ទប់ទឹកវិញក្នុងសម្លៀកបំពាក់ឈុតដេកធម្មតាហើយក៏ឡើងទៅលើគ្រែដេកដាក់ខ្នើយអោបកណ្តាលដូចរួចរាល់ដងប៉ុន្តែក៏ដេកបែរខ្នងដាក់លវីធ្វើមិនដឹង ធ្វើឪ្យអ្នកដែលដេកចាំនោះហួសចិត្តខ្លាំងៗ
"ដេកបែរខ្នងផង?"អ្នកកម្លោះខាំមាត់គ្រឺតខ្នាញ់នឹងអាករះស្រីតូច ខឹងយ៉ាងណាក៏គួរគិតថាគេជាប្តីខ្លះផងមកហីៗបែបនេះគេក៏ចេះអន់ចិត្តដែរ🤧
(ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា🤣)
#morning
ពេលព្រឹកគ្រួសារ kimចុះមកហូបបាយហើយបំបែកគ្នាទៅធ្វើការដូចធម្មតាគ្រាន់តែស្រីតូចមិនយកចិត្តប្រុសសម្អុយលវីទៀតតែប៉ុណ្ណឹង តែអ្វីដែលមិនធម្មតាគឺថាមានអ្នកប្លែកមុខម្នាក់មកអង្គុយចាំនៅសាឡុងទាំងដៃមានកាន់ផ្លែឈើ1កន្ត្រកចាំធ្វើឪ្យប្រុសលវីប្រញាប់ចុះមកមើលភ្លាម
"លោកជាអ្នកណាហើយមករកអ្វីដែរ?"លវីមិនរៀបនឹងទៅធ្វើការក៏ដើរទៅសួរទៅកាន់បុរសសង្ហារពាក់វែនតាខ្មៅដែលអង្គុយយ៉ាងសង្ហារនោះ ព្រោះថាអ្នកធ្វើការនៅក្នុងភូមិគ្រឹះបានប្រាប់គេថាមានអ្នកមក រកប្រពន្ធរបស់គេ ទើបគេទុកឪ្យចាំយូរមិនបាន
អ្នកកម្លោះសង្ហារដោះវែនតាចេញសៀតនឹងកអាវតែក៏ធ្វើឪ្យលវីគាំងទាំងឈរ ព្រោះបុរសដែលថតជាមួយជីស៊ូនៅក្នុងទូរស័ព្ទកំពុងតែបង្ហាញខ្លួននៅចំពោះមុខគេហើយតើ
"ខ្ញុំគឺ ហានសុង មិត្តភក្តិជិតស្និតរបស់ស៊ូ ខ្ញុំមករកស៊ូតើស៊ូនៅទេ?"ហាងសុង(/ស៊ូ?អាចង្រៃឯងហ៊ានហៅឈ្មោះប្រពន្ធយើងស្និតស្នាលយ៉ាងនេះផងគេចង់ស្លាប់ហើយតើមែនទេ?/)លវីនិយាយក្នុងចិត្តហើយខំប្រឹងញញឹមបន្លប់ទប់កំហឹងហីយ៉ារកសេចក្តីស្លាប់ហើយតាមករកប្រពន្ធគេដល់ផ្ទះនឹង
"អូនស៊ូមិននៅទេ នាងទៅក្រៅបាត់ហើយតែថាលោករកប្រពន្ធខ្ញុំមានការអ្វី?"
"គឺខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយនាងបន្ទិចព្រោះម្សិលមិញនិយាយមិនទាន់អស់ ហើយក៏ឈៀងទិញផ្លែឈើយកមកឪ្យព្រោះលឺរអ៊ូថាមិនសូវមានវីតាមីននៅក្នុងខ្លួន"ហាងសុង
ច្បាស់ហើយថាម្សិលមិញជីស៊ូទៅជួបមិត្តណាគឺអាមុខសរម្នាក់នេះហើយ មើលចុះតែងសង្ហារយ៉ាងនេះនៅចេះ Take care សម្បើមទៀតច្បាស់ជាស្រឡាញ់ប្រពន្ធគេហើយមិនបានទេៗត្រូវតែបំបែក
"ខ្ញុំអរគុណទឹកចិត្តលោកហើយលោកហានសុង ប៉ុន្តែប្រពន្ធខ្ញុំ ខ្ញុំចេះមើលថែខ្លួនឯងហើយមិនបាច់ឪ្យលោកមកបារម្ភជំនួសទេ"លវី
" គឺថាមិនអី..."
"និយាយអញ្ជឹង អស់ការហើយមែនទេ បើអញ្ចឹងអញ្ជើញទៅវិញចុះ ចាំអូនស៊ូមកវិញចាំខ្ញុំប្រាប់ឪ្យ"លវីនិយាយកាត់ព្រោះមិនចង់ស្តាប់សម្លេងកម្លោះសង្ហារទៀត ពេលកាន់តែស្តាប់កាន់តែគួរឪ្យចង់ដាល់
"អរគុណលោកទុកមុន បើអញ្ចឹងខ្ញុំលាសិនហើយ"ថាហើយកម្លោះហានសុងក៏ដើរចេញទៅបាត់ទៅ លវីក្តាប់កន្ត្រកផ្លែឈើជាប់ ភ្នែកសម្លឹងទៅមើលកន្ត្រកសំរាមទាំងញញឹមមានល្បិច ហ៊ានលូកថ្លើមគេស្រស់ៗបែបគិតថាអាចទៅរួចហេ
"ហុឹស ឯងកុំសង្ឃឹមថាផ្លែឈើនេះទៅដល់ស៊ូឪ្យសោះ"លវីសម្លឹងមើលឆ្វេងស្តាំឃើញថាគ្មានមនុស្សក៏បោះកន្ត្រកផ្លែឈើព្រុសចូលក្នុងកន្ត្រកសម្រាមបាត់ ហើយក៏វែកសក់យ៉ាងសង្ហា យកកាតាជិះឡានទៅធ្វើការបាត់ទៅមិនខ្ចីជំពាក់អ្នកណាមួយរយឯស្រីស្រស់ជីស៊ូថ្ងៃនេះរវល់តែគេចមុខលវីក៏ទៅធ្វើការយឺត មិនបានទៅក្រៅដូចដែរលវីគេកុហកនោះទេ ជីស៊ូក៏ប្រញាប់ចុះមកក្រោមព្រោះហានសុងតេប្រាប់ថាគេយកផ្លែឈើមកផ្ញើរទុកនៅលវី តែចុះមកលវីក៏ទៅបាត់ទើបសួរអ្នកនៅក្នុងភូមិគ្រឹះមានឃើញទេ តែគ្រប់គ្នាសុទ្ធតែក្រវីក្បាល ប៉ុន្តែនៅតែខំរកព្រោះវាជាទឹកចិត្តគេត្រូវតែតេប្រាប់ម្ចាស់គេវិញថាបានទទួល ណាមួយប្រញាប់ទៅធ្វើការផងទើបបានរកតែយ៉ាងណាក៏រកមិនឃើញ រកចុះរកឡើងក៏ក្រលាសភ្នែកឃើញនៅក្នុងធុងសំរាម ស្រីតូចបិតភ្នែកសម្រួលអារម្មណ៍ ហើយក៏...
"គីម...ថេ...យ៉ុងងងងងងងងង"ស្រីតូចស្រែកពេញភូមិគ្រឹះព្រោះតែទ្រាំលែងបាន លើកទីមួយហើយដែលគេស្រែកបែបនេះ ព្រោះតែខឹងនឹងអ្នកកម្លោះខ្លាំងពេក មិចក៏អាក្រក់យ៉ាងនេះ ស្រីតូចស្ទុះស្ទាឪ្យគេបើកឡានជូនទៅក្រុមហ៊ុនព្រោះថា ទៅដល់នឹងមានរឿងសប្បាយល្អមើលហើយ.....!(ទំនេរពេកទៅដល់ដឹងតាងាប់ហើយបងឯង😑🤣)

YOU ARE READING
💜អាពាហ៍ពិពាហ៍លាបពណ៍💜
Nouvellesក្តីស្រឡាញ់កើតចេញពីការបង្ខំ....! ផាក ជីស៊ូ(ស៊ូ)× គីម ថេយ៉ុង(លវី) គីម សុខជីន × គីម ណាមជូន