ភាគ2:កូនស្រីនិងចង់បានប្តីឡើងញ័រខ្លួនទេដឹង អួយ៎

231 15 0
                                    


ស្អែកឡើងគ្រួសារគីមប្រញាប់ភ្ញាក់រៀបចំខ្លួនពីប្រលឹមដើម្បីទៅផ្ទះត្រកូលផាក តែទំរាំតែដាស់កំពូលកូនប្រុសក្បាលរឹងឪ្យភ្ញាក់បានត្រូវប្រើទឹកមួយធុងធំយកមកជះកណ្តាលមុខទើបអាចភ្ញាក់ងូតទឹករៀបចំខ្លួនបាន

#ផ្ទះត្រកូលផាក

គ្រួសារផាកនេះក៏ជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ ព្រោះពួកគេធ្វើការជំនួញដូចគ្នា គាត់មានកូនស្រីតែម្នាក់ឈ្មោះថា ផាក ជីស៊ូ អាយុ23ឆ្នាំរៀនចប់ហើយមិនទាន់មានការងារធ្វើទេ ចរិតនាងរមទម្យ សមគួរជាស្ត្រីពិតៗ

"កូនស្រីម៉ាក់ធ្វើអីទាំងព្រឹកនឹង?"លឺសំឡេងកាំបិតអ្នកស្រីផាកចុះមកដល់ក្រោមក៏ឃើញកូនស្រីកំពុងតែធ្វើម្ហូបជាច្រើនមុខដោយមានជំនួយពីអ្នកធ្វើការនៅផ្ទះនោះដែល

"គឺកូន ធ្វើម្ហូបដើម្បីរៀបចំទទួលគ្រួសារអ៊ំគីមនោះអី
ម៉ាក់!"ស្រីតូចឆ្លើយទាំងសមគួរព្រមទាំងញញឹមតិចៗ

"អីយ៉ា ផាក ជីស៊ូកូនម៉ាក់ពិតជាគិតគូបានល្អមែន មើលចុះម៉ាក់បង្ខំឪ្យរៀបការប៉ុណ្ណឹងមិនជំទាស់មិនខូចចិត្តទៀត!"អត់សរសើរមិនបានទេណាកូនស្រីគាត់ ម្សិលមិញគាត់ប្រាប់គាត់និងឪ្យកូនរៀបការជាមួយគ្រួសារគីម កូនស្រីគ្មានជំទាស់អីបន្តិចទេ

"ហេតុអ្វីកូនត្រូវជំទាស់នោះ កូនជឿជាក់លើការជ្រើសរើសរបស់ម៉ាក់ កូនជឿថាម៉ាក់មិនចង់ឪ្យអាក្រក់នោះទេ"ជីស៊ូតបទៅម៉ាក់ទាំងញញឹមតិចៗមើលចុះអត្តចរិតសមនឹងរូបរាងណាស់

"កូនម៉ាក់ល្អយ៉ាងនេះម៉ាក់មានសំណាងណាស់ដែលមានឯងជាកូន ឯងមិនដែលធ្វើឪ្យម៉ាក់ខកបំណងម្តងណាទេ"

"ចាសអ្នកម៉ាក់"ជីស៊ូ

ទឺត!ងឺត!2នាក់ម៉ាក់កូនកំពុងតែនិយាយគ្នាសប្បាយសម្លេងឡានក៏ឈប់ហើយចុចសីុផ្លេដើម្បីឪ្យដឹងថាគ្រួសារគីមបានមកដល់ភូមិគ្រឹះត្រកូលផាកហើយ

"គ្រួសារគីមមកហើយទុកការងារនេះទុកឪ្យអ្នកផ្សេងធ្វើចុះ ហើយកូនឡើងទៅរៀបចំខ្លួនទៅ"អ្នកស្រីគីម

"ចាសម៉ាក់"ជីស៊ូឆ្លើយជាមួយម៉ាក់ហើយក៏ប្រញាប់
ដោះអៀមទុករួចក៏ដើរឡើងទៅលើបាត់ ចំណែកលោកផាកក៏ចុះមកក្រោមដើម្បីទៅទទួលគ្រួសារគីមដែល

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now