"យ៉ាងមិចចង់ឪ្យខ្ញុំឈរមើលស៊ូអោបគ្នាមែនទេ?"អ្នកកម្លោះសម្លឹងស្រីតូចមិនដាក់ភ្នែកគេពិតជាមិនចង់ឲ្យនាងបង្ហាញការស្រឡាញ់ទៅអ្នកដទៃនោះទេទោះក្នុងនាមជាអ្វីក៏ដោយ ឃើញហើយគឺគួរឪ្យស្អប់បំផុត"ប៉ុន្តែគេមិនទាន់បានអោបខ្ញុំផងនឹង!"
"មិនទាន់អោបពេលនេះតែបើខ្ញុំចូលមិនទាន់ទេនាងប្រាកដជាអោបជាមួយវាមិនខាន"
"នាងហេស? ឆើុស ប្តូរសព្វនាមទៀតហើយខ្ញុំតាមមិនទាន់មនុស្សដូចជាងបងទេលវី ម្តងក៏ហៅផ្អែមម្តងក៏ហៅដូចអ្នកទើបតែស្គាល់គ្នា បងចង់យ៉ាងមិចជាមួយខ្ញុំឪ្យប្រាកដ?"ស្រីតូចអោបដៃលើកចញ្ចើមម្ខាង ដំបូងខំតែអរលឺគេហៅ ស៊ូ តែដល់ប្តូរមកជា នាង វិញចង់ធ្លាក់ថ្លើមខ្ឌុកដល់ដី
"គឺ..គឺខ្ញុំមិនទម្លាប់ ហើយក៏មិនបាច់មករករឿងខ្ញុំបកវិញដែល"
"មិនបានចង់រករឿងបងបកវិញទេណ្ហើយតុបតែងខ្លួនទៅលេងទឹកសមុទ្រវិញ"មែនហើយគេពិតជាហត់នឿយនឹងប្រុសម្នាក់នេះណាស់ ចូលចិត្តនាំភ្លើងដាក់ខ្លួនរហូត បើនៅតទៅទៀតប្រាកដជាឆេះស្លាប់មិនខាន
"គេចខ្ញុំព្រោះតែចង់ទៅជួបវាមែនទេល្អខ្ញុំនឹងតាមបំបែកនាងនិងវាមិនឪ្យបានជួបគ្នានោះទេចាំមើលចុះ"ឃើញនាងធ្វើមិនខ្វល់គេក៏និយាយតាមក្រោយនាងហើយក៏ប្រញាប់រៀបចំខ្លួនដែរយ៉ាងណាដាច់ខាតក៏មិនឪ្យពួកគេនៅជិតគ្នាដែរ:-)ពេលមកដល់មាត់សមុទ្រស្រីតូចជីស៊ូក៏រត់លេងកាត់លើឆ្នេរទាំងសប្បាយចិត្ត នាងពិតជាចូលចិត្តសមុទ្រខ្លាំងណាស់នាងមកដើម្បីមកដើរលេងមិនមែនមករកវ៉ាងលីដូចដែរលវីយើងគិតតែឯងនោះដែរ
"បងដើរថ្មឹងៗធ្វើអីរត់លេងជាមួយខ្ញុំមក កុំធ្វើមុខបែបនឹងអីមើលទៅបងដូចជាអង្គរក្សតាមមើលសកម្មភាពខ្ញុំចិង"មិនឪ្យថាយ៉ាងមិចបើចេញមកមុខមាំមិនស្តីរកអញ្ចឹងនោះហើយនៅថែមដើរអោបដៃធ្វើរឹកមៅទៀត+_+
"អ្នកណាអង្គរក្សនាងនោះ?ខ្ញុំជាប្តីនាងណា!"
"Awwបើប្តីមិចក៏ខ្លាចប្រពន្ធហេ ហីយ៉ាប្តីនេះប្រហែលប្រច័ណ្ឌប្រពន្ធរឿងព្រឹកមិញហើយទេដឹង"
"ប្រជួយ!ខ្ពើមប្រច័ណ្ឌ"
"បើប្រច័ណ្ឌក៏ប្រាប់មក លោកអើយប្តីខ្ញុំចេះប្រច័ណ្ឌហើយៗ"
"ឈប់និយាយភ្លាម"
"អត់ឈប់ៗបើខ្លាំងដេញតាមមកប៊ែក"បានញ៉ោះប្តីឪ្យខឹងហើយស្រីតូចបាត់អស់ភាពទន់ភ្លន់ពីមុន នេះក៏ព្រោះតែឥរិយាបថជាផ្នែកមួយនៃជីវិតតែប៉ុណ្ណោះ។ចំណែកអ្នកជាប្តីលឺប្រពន្ធញ៉ោះហើយហើយក៏ចាប់ផ្តើមរត់ដេញនាងក្នុងទឹកហើយថែមទាំងបាចទឹកដាក់នាងទៀត ចំណែកនាងក៏តបតទៅគឺវិញ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់ មិនចង់ឪ្យពេលវេលាដើរទៅមុខបន្តទៀតទេតែណ្ហើយចុះជីវិតត្រូវរួបរឿងជាច្រើនទៀតមិនអាចឈប់បានទេ។

YOU ARE READING
💜អាពាហ៍ពិពាហ៍លាបពណ៍💜
Short Storyក្តីស្រឡាញ់កើតចេញពីការបង្ខំ....! ផាក ជីស៊ូ(ស៊ូ)× គីម ថេយ៉ុង(លវី) គីម សុខជីន × គីម ណាមជូន