ភាគ5:តើខ្ញុំគិតខុសឬត្រូវដែលយកបងធ្វើជាប្តី?

141 14 0
                                    


2ថ្ងៃកន្លងផុតទៅ លវីក៏មកយកស្រីតូចជីស៊ូទៅលឈុតរៀបការជាមួយគ្នាតាមបណ្តាំរបស់ម្តាយ មកដល់ហាងរាងក្រាស់ក៏ដើរទៅលមុន

"មួយឈុតនេះយ៉ាងមិចដែល?"

"Wow ស្អាតណាស់ "ជីស៊ូសរសើរពេលឃើញគេស្លៀកឈុតកំលោះ មើលចុះសាកសមនិងខ្លួនគេណាស់

"ខ្ញុំសង្ហារពាក់អីក៏សមដែល"លវីនិយាយទាំងជឿជាក់ធ្វើឪ្យនាងញញឹមឡើង

"ទៅខ្ញុំដឹងហើយៗឥលូវខ្ញុំទៅតែងខ្លួនម្តងបងនៅទីនេះហើយណា"គេមិនតបគ្រាន់តែងក់ក្បាល នាងយល់សាច់ការក៏ប្រញាប់រត់ចូលទៅក្នុងទៅ

ទឺងៗ!ពេលនាងទៅបាត់សម្លេងទូរស័ព្ទក៏រោរិ៍ឡើងក្នុងហោប៉ាវគេ ទើបគេលើកមកឃើញថាជាលេខសង្សារក៏ចុចនិយាយ

"អាឡូ!អូនមានការអ្វីមែនទេ?"លវីសួរទៅអ្នកជាសង្សារ

"(គឺ...ហឹុកៗអំបាញ់មិញអូនញាំុរបស់ខុសឥឡូវអូនលឺពោះខ្លាំងណាស់ ជួយអូនផង)"

"ហាស អូនឈឺពោះ មិនអីទេបងទៅឥឡូវនេះ អូនទ្រាំបន្ទិចទៅ"លឺនាងនិយាយគេក៏ងើបចេញទាំងស្ទុះស្ទាទាំងប្រញាប់ដោយមិនបានផ្លាស់ប្តូរសម្លៀកបំពាក់អ្វីឡើយ

"(ចាស ហឹុកហឹុក)"បន្ទាប់ពីល្បួងគេបានសម្រេចក្លារ៉ាក៏ញញឹមឡើង ព្រោះនាងដឹងថាថ្ងៃនេះសង្សាររបស់នាងត្រូវទៅលឈុតរៀបការទើបរៀបគម្រោងឡើង នាងមិនចង់កុហកតេតែបើនាងមិនកុហកនាងខ្លាចបាត់បង់គេ!

SKIP

"បងគិតថាខ្ញុំយ៉ាងមិចដែល លវី! អឺកលវីបងទៅណាបាត់ហើយ?"ពេលដែលចេញមកនាងក៏សួរព្រោះកំពុងតែចង់ខ្សែរ៉ូបតែពេលក្រវៀសភ្នែកមើលទៅមិនឃើញគេនៅទីនេះទាល់សោះឡើយ

"បងស្រីខ្ញុំសូមសួរប្រុសម្នាក់ដែលអង្គុយកន្លែងអំបាញ់មិញទៅណាបាត់ហើយ"នាងសួរទៅបុគ្គលិកក្នុងហាស

"អ៎ គឺគាត់បានប្រាប់ខ្ញុំថាសង្សារគាត់ចុកពោះចិងហើយគាត់ឪ្យអ្នកនាងទៅផ្ទះមុនចុះព្រោះគាត់បានមិនជូនអ្នកនាងទៅផ្ទះទេ មើលទៅគាត់បារម្ភពីសង្សារគាត់ណាស់សូម្បីតែសម្លៀកបំពាក់គាត់មិនប្តូរផង"បុគ្គលិក

💜អាពាហ៍ពិពាហ៍លាបពណ៍💜Where stories live. Discover now